៤ មុខសញ្ញា​បង្ហាញ​ថា អ្នកមាន​សមត្ថភាព​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​មួយ​បាន


ម្ចាស់​អាជីវកម្ម គឺជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើការ​ជា​ច្រើន​ប្រភេទ ដែល​មិន​ភ័យ​ខ្លាច​នឹង​ធ្វើ​កិច្ចការ​ទាំងនោះ​ដោយ​ខ្លួនឯង​ឡើយ ។ អាជីវករ​ភាគច្រើន​មានគុណ​សម្បត្តិ​ទាំងនេះ​តាំងពី​នៅ​វ័យក្មេង ។ ប្រសិនបើ​អ្នក​មិន​ទាន់​ច្បាស់​ថា អ្នក​ពិតជា​ស័ក្តិសម​នឹង​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​មួយ ឬទេ អ្នក​អាច​ពិចារណា​លើ​ខ្លួនឯង​ថា​អ្នកមាន​គុណសម្បត្តិ​ខាងក្រោម ឬទេ ?​៖

១. អ្នក​ឧស្សាហ៍​គិត​ឃើញ​គំនិត ឬ​ដំណោះស្រាយ​ថ្មី​ៗ
ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​គិត​ពី​គំនិត​ថ្មី​ៗ ឬ​ដំណោះស្រាយ​ថ្មី​ៗ​សម្រាប់​បញ្ហា​ដែល​អ្នក​អាច​មើលឃើញ​ជុំវិញ​ខ្លួន​អ្នក​នោះ វា​អាច​ជា​មុខសញ្ញា​បង្ហាញ​ថា​អ្នក​អាច​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​បាន​ព្រោះ​បញ្ហា និង​ទីផ្សារ​តែងតែ​ផ្លាស់​ប្តូរ​ជា​ញឹកញាប់ ដែល​តម្រូវ​ឲ្យ​អាជីវករ​សម្រប​ខ្លួន និង​កែ​ច្នៃ​ផលិតផល​របស់​ខ្លួន​តាម​តម្រូវការ​របស់​អតិថិជន ។

២. អ្នក​មិន​ចូល​ចិត្ត​ធ្វើ​តាម​ច្បាប់ទម្លាប់​ច្រើន​ទេ
អាជីវករ​ដែល​ជោគជ័យ​ប្រៀប​បានជា​អាជីវករ​ដែល​មើល​រំលង​ច្បាប់ទម្លាប់​ដើម្បី​គិត​ឃើញ​គំនិត​ដែល​ខុស​ប្លែក​ពី​អ្នក​ដទៃ និង​បង្កើត​បាន​ផលិតផល​ដែល​ដៃគូ​ប្រកួតប្រជែង​មិន​អាច​មាន​សមត្ថភាព​បង្កើត​ឡើង​បាន ។

៣. អ្នក​ចូល​ចិត្ត​នៅ​ម្នាក់ឯង​ច្រើន
ជា​ទូទៅ ម្ចាស់​អាជីវកម្ម​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​បាន​ល្អ ប៉ុន្តែ​វា​ក៏​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ​ដែល​អាជីវករ​មួយ​ចំនួន​ចូល​ចិត្ត​ចំណាយពេល​នៅ​ម្នាក់ឯង​ដើម្បី​គិត ។

៤. អ្នក​មិន​ខ្លាច​ការ​បរាជ័យ
ការ​ចាប់​យក​ឱកាស​ដែល​មាន​ហានិភ័យ​ច្រើន​ទាមទារ​ឲ្យ​អាជីវករ​មិន​ភ័យ​ខ្លាច​ពី​ការ​បរាជ័យ និង​អាជីវករ​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​និង​លើ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ ទោះជា​ឱកាស​ទាំងនោះ​មិន​តែងតែ​នាំ​យក​ភាព​ជោគជ័យ​ដល់​ពួក​គេ​ក៏​ដោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ