ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់ចំនួនពីរ ពីក្រុមហ៊ុន World Human Resource Development
5 ឆ្នាំ មុន
ភ្នំពេញ
នៅក្នុងកម្មវីធីសន្និសិទ្ធិប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុន World Human Resource Development ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់ចំនួនពីរ គឺពានរង្វាន់…
នៅក្នុងកម្មវីធីសន្និសិទ្ធិប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុន World Human Resource Development ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់ចំនួនពីរ គឺពានរង្វាន់ “Best Employer Brand Award 2020” ពានរង្វាន់ “Award for Excellence in Improving Business Performance through Leadership”.
ថ្មីៗនេះក្រុមហ៊ុន DKSH Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ចំពោះក្រុមហ៊ុនដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះ បានទទួលនូវពានរង្វាន់កោតសរសើរសមិទ្ធផលចំនួនពីរ នៅក្នុងកម្មវិធីសន្និសិទ្ធ World Human Resource Development ។ ពានរង្វាន់ ទីមូយគឺ “Best Employer Brand Award 2020” និងពានរង្វាន់ទីពីរគឺ “Award for Excellence in Improving Business Performance through Leadership” ដែល ពិធីទទួលពានរង្វាន់ នេះប្រព្រឹត្តទៅនៅទីក្រុងបាងកក ដែលបានរៀបចំឡើងដោយក្រុមហ៊ុន The World HRD Congress and Star of the Industry Group។
ពានរង្វាន់ទាំងពីរនេះ គឺជាការទទួលស្គាល់នូវសមិទ្ធិផលដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន DKSH Cambodia ដែលត្រូវបានវាយតម្លៃដោយគណៈវិនិច្ឆ័យជំនាញពីស្ថាប័នអន្តរជាតិជ្រើសរើសស្នាដៃរបស់ខ្លួនក្នុងចំណោមក្រុមហ៊ុនចំនួន ២០ ផ្សេងៗទៀតនៅកម្ពុជា។ “Best Employer Brand Award 2020” ជាពានរង្វាន់បង្ហាញពីកម្រិតស្តង់ដារខ្ពស់របស់ក្រុមហ៊ុនទាក់ទងទៅនឹងបរិយាកាសការងារ ដំណើរការ គោលការណ៍ដែលត្រូវអនុវត្ត សកម្មភាពរបស់និយោជក និងនិយោជិត និងឱកាសនៅក្នុងអាជីពការងារ។ ពានរង្វាន់ “Award for Excellence in Improving Business Performance through Leadership” គឺបង្ហាញនូវសមិទ្ធផលឆ្នើមរបស់ DKSH Cambodia ក្នុងការកសាងនូវភាពជាអ្នកដឹកនាំដ៏រឹងមាំមួយ។
ចែករំលែកព័តមាននេះ