ក្រុម Manchester City យកឈ្នះក្រុមយក្ស Real Madrid ២-១ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែកុម្ភៈ ក្នុងការប្រកួតលើទីលានប្រកួតកីឡដ្ឋាន Berabeu ហើយគ្រាប់បាល់ ១គ្រាប់នៅនាទីទី ៧៨ ទម្លាយសំណាញ់ទីដោយទូតសុឆន្ទៈភេសជ្ជៈប៉ូវកម្លាំងវើក WURKZ គឺកីឡាករ Gabriel Jesus ។
ការជួបគ្នាលើកចុងក្រោយនេះ ក្រុម Man City បានរកគ្រាប់បាល់ពីរគ្រាប់យកឈ្នះ ២ ទល់នឹង១ ដោយកីឡាករ Gabriel Jesus និងកីឡាករ Kevin De Bruyne នៅនាទីទី៨៣។
លទ្ធផលនេះបានធ្វើឱ្យក្រុម Man City ដែលជាក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខ ។ Man City និង Real Madrid នឹងជម្រះបញ្ជីក្នុងជើងទីពីរ នៅឯកីឡដ្ឋាន Etihad ថ្ងៃអង្គារ ទី១៧ ខែមីនាខាងមុខនេះ
ក្រុមទាំងពីរជាក្រុមខ្លាំងដូចគ្នា ដូច្នេះហើយគ្រាប់បាល់នីមួយៗដែលរកបាន គឺដោយលំបាកណាស់ ប៉ុន្តែក៏ទាក់ទាញអ្នកស្នេហាកីឡាបាល់ទាត់នៅស្ទើរទូទាំងពិភពលោក ធ្វើការតាមដានដោយយកចិត្តទុកដាក់បំផុតផងដែរ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ