ក្លិបបាល់ទាត់ Valencia បានធ្វើការប្រកាសមិនឱ្យអ្នកគាំទ្រអុីតាលីរបស់ក្លិប Atalanta ចូលទស្សនាការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League រវាងក្រុមទាំងពីរ ក្នុងកីឡដ្ឋាន Mestalla របស់ខ្លួនឡើយ។
ការហាមឃាត់នេះ កើតឡើង បន្ទាប់ពីអ្នកគាំទ្រ Valencia ចំនួន៤នាក់ត្រូវបានរាយការណ៍ថា បានឆ្លងវីរុស Covid-19 និងត្រូវដាក់ដោយឡែកពីអ្នកដទៃ ពីសំណាក់រដ្ឋាភិបាលក្នុងតំបន់ បន្ទាប់ពីត្រឡប់ពីទស្សនាការប្រកួតរវាងក្រុមទាំង២ នៅជើងទី១ក្នុងប្រទេសអ៊ីតាលី កាលពីសប្តាហ៍មុន។
យោងតាមប្រភពពី AS បានឱ្យដឹងថា Valencia បានបដិសេធសំបុត្រអ្នកគាំទ្រអ៊ីតាលី សម្រាប់ការប្រកួតជើងទី២ នាថ្ងៃទី១០ មីនា ខាងមុនេះចំនួន ២,៣៧៧សំបុត្រ។ គេជឿថាក្លិប Valencia អាចនឹងទទួលរងពិន័យពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ចំពោះសកម្មភាពមួយនេះ ។

ចែករំលែកព័តមាននេះ