ក្នុងករណីភាគច្រើន ការបត់ជើងមានលាយឈាមមិនមែនជារឿងធ្ងន់ធ្ងរនោះទេ ប៉ុន្តែ ប្រសិនបើវាកើតឡើងញឹកញាប់ ឬបង្កការឈឺចាប់ខ្លាំងចំពោះអ្នក វាអាចជារឿងធ្ងន់ធ្ងរលើសពីការគិតរបស់អ្នក។
ការមានឈាមនៅទឹកនោមរបស់អ្នកញឹកញាប់ អាចជារោគសញ្ញាព្រមានដ៏សំខាន់នៃជំងឺមហារីកប្លោកនោម និងជំងឺមហារីកតម្រងនោម។
យ៉ាងណាមិញ ប្រសិនបើអ្នកក្រឡេកឃើញមានរោគសញ្ញាដទៃទៀតប៉ុន្មានខាងក្រោម សូមប្រញាប់ទៅជួបគ្រូពេទ្យរបស់អ្នកជាបន្ទាន់ ៖
មហារីកប្លោកនោម
• រលាកបំពង់ទឹកនោម (ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ) ដែលពិបាកក្នុងការព្យាបាល ឬឈឺលាប់ត្រលប់មកវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការព្យាបាល
• ការឈឺចាប់ខណៈពេលដែលកំពុងនោម
មហារីកតម្រងនោម
• ការឈឺចាប់នៅផ្នែកខាងក្រោមឆ្អឹងជំនីដែលមិនបាត់ទៅវិញ
• ចុះទម្ងន់ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ