ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ វិធី​ចៀស​ពី​ជម្លោះ​ឥតប្រយោជន៍​នៅ​កន្លែងធ្វើការ

4 ឆ្នាំ មុន

ធ្វើការ​ជាមួយ​មនុស្ស​មាន​ន័យ​ថា អ្នក​មិន​អាច​ចៀសវាង​ទាំងស្រុង​ពី​ការ​ធ្លាក់​ក្នុង​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ទេ ។ វិធី​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន គឺ​ការ​អង្គុយ​ចុះ និង​និយាយ​ចរចា​គ្នា​ពី​ភាព​ខុស​គ្នា​ដើម្បី​រក​ដំណោះស្រាយ​មួយ​ឲ្យ​បាន​ច្បាស់លាស់ ។ ប៉ុន្តែ​បើ​ក្នុង​ករណី​ដែល​ការ​និយាយ​មិន​ផ្តល់​ផ្លែផ្កា​អ្វី តើ​អ្នក​អាច​ធ្វើ​យ៉ាងដូចម្តេច? យោង​ទៅ​តាម​វេជ្ជបណ្ឌិត…

ធ្វើការ​ជាមួយ​មនុស្ស​មាន​ន័យ​ថា អ្នក​មិន​អាច​ចៀសវាង​ទាំងស្រុង​ពី​ការ​ធ្លាក់​ក្នុង​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ទេ ។ វិធី​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន គឺ​ការ​អង្គុយ​ចុះ និង​និយាយ​ចរចា​គ្នា​ពី​ភាព​ខុស​គ្នា​ដើម្បី​រក​ដំណោះស្រាយ​មួយ​ឲ្យ​បាន​ច្បាស់លាស់ ។

ប៉ុន្តែ​បើ​ក្នុង​ករណី​ដែល​ការ​និយាយ​មិន​ផ្តល់​ផ្លែផ្កា​អ្វី តើ​អ្នក​អាច​ធ្វើ​យ៉ាងដូចម្តេច? យោង​ទៅ​តាម​វេជ្ជបណ្ឌិត ជេ​នី​ហ្វឺ ហ្គូ​ល​មេន​វេ​ត​ស្ល្រើ (Jennifer Goldman-Wetzler) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ក្នុង​ស្ថាប័ន​ការងារ និង​ជា​អ្នកនិពន្ធ​សៀវភៅ OPTIMAL OUTCOMES: Free Yourself from Conflict at Work, at Home, and in Life បាន​ឲ្យ​ដឹង​ថា អ្នក​អាច​ចៀសវាង​ជម្លោះ​ទាំងនេះ​បាន​តាម​រយៈ​វិធីសាស្ត្រ​ខាងក្រោម​៖

១. ត្រួតពិនិត្យ​មើល​ទម្លាប់​របស់​អ្នក
វេជ្ជបណ្ឌិត​ខាងលើ​បាន​និយាយ​ថា ទម្លាប់​របស់​អ្នក​កើត​ចេញពី​បរិស្ថាន​ដែល​បង្រៀន​អ្នក​ឲ្យ​ឆ្លើយ​តប​នឹង​ស្ថាន​ការ​ជុំវិញ​ខ្លួន ។ ពេល​ដែល​មាន​ជម្លោះ​កើត​មាន​ឡើង អ្នក​អាច​មាន​ទម្លាប់​ស្តីបន្ទោស​អ្នក​ដទៃ ឬ​ខ្លួនឯង ឬ​ព្យាយាម​សហការ​ជាមួយ​អ្នក​ដទៃ​ដែល​មិន​ចង់​សហការ​ជាមួយ​អ្នក​ជាដើម ។ ពេល​ដែល​ទម្លាប់​ដែល​អ្នកមាន​មិន​ស្រប​ទៅ​នឹង​ទម្លាប់​អ្នក​ដទៃ វា​បង្ក​ឲ្យ​មាន​ជម្លោះ ។ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​សិន​ថា តើ​អ្នកមាន​ទម្លាប់​អ្វី​ដែល​ភាគច្រើន​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នក​ដទៃ?

២. ព្យាយាម​សិក្សា​ពី​ជម្លោះ
ជម្លោះ​វា​មិន​ងាយ​ដូច​ការ​ឈ្លោះ​គ្នា​រវាង​មនុស្ស​និង​មនុស្ស​ទេ ។ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​មនុស្ស​ព្យាយាម​វែកញែក​ពី​ជម្លោះ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ផ្តល់​ភាព​ច្បាស់លាស់ ។ អ្នក​ត្រូវ​សរសេរ​ពី​មនុស្ស ស្ថាន​ការ ទីកន្លែង ឥទ្ធិពល និង​កត្តា​ដែល​ទាក់ទិន​ដទៃ​ទៀត​រួច​រក​ទំនាក់ទំនង​រវាង​កត្តា​ទាំងអស់ ។

៣. ទទួលស្គាល់​តម្លៃ​អាថ៌​កំបាំង​ដែល​អ្នក​មិន​ហ៊ាន​ទទួលស្គាល់
មនុស្ស​តែង​ប្រកាន់ខ្ជាប់​នូវ​តម្លៃ​មួយ​ចំនួន​ដែល​ខ្លួន​ខ្មាស​អៀន​នឹង​ទទួលស្គាល់ ។ វា​អាច​ជា​ចិត្ត​ចង់​ឈ្នះ និង​ល្អ​ជាង​អ្នក​ដទៃ​ជាដើម ។ ដើម្បី​ចៀសវាង​ជម្លោះ​ដែល​បង្ក​ឡើង​ដោយ​តម្លៃ​ទាំងនេះ អ្នក​ត្រូវ​តែ​ហ៊ាន​ទទួលស្គាល់​ថា​វា​ពិតជា​ផ្នែក​មួយ​នៃ​ការ​គិត​របស់​អ្នក​ពិតមែន ។

៤. កុំ​យក​ការ​ឆ្លើយ​តប​របស់​អ្នក​ដទៃ​ទុក​ក្នុង​ចិត្ត
ពេល​ដែល​ការ​ឆ្លើយ​តប​របស់​អ្នក​ដទៃ​មក​លើ​អ្នក​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក អ្នក​ត្រូវ​ចង​ចាំ​ថា​ការ​ឆ្លើយ​តប​របស់​មនុស្ស​ម្នាក់​ៗ គឺ​អាស្រ័យ​ទៅ​លើ​អតីតកាល ឬ​បទ​ពិសោធន៍​របស់​ពួក​គេ មិនមែន​របស់​អ្នក​ទេ ។ ដូច្នេះ​អ្នក​មិន​គួរ​ទុក​វា​ក្នុង​ចិត្ត​ឡើយ ។

៥. គិត​ទុក​មុន និង​ត្រៀមខ្លួន​សម្រាប់​ស្ថាន​ការ​ដែល​មិនល្អ
អ្នក​គួរតែ​គិត​ទុកជា​មុន​ពី​លទ្ធផល​នៃ​សកម្មភាព ឬ​ការ​សម្រេចចិត្ត​របស់​អ្នក ។ តើ​វា​អាច​បង្ក​បញ្ហា​ទេ? តើ​អ្នក​អាច​ជៀសវាង​វា​បាន​ទេ? បើ​វា​កើត​មាន​ឡើង​ពិតមែន តើ​អ្នក​អាច​ដោះស្រាយ​វា​បាន​ដោយ​វិធី​ណា? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ