រាជធានីភ្នំពេញ ៖ អ្នកនាង ក្អយ អតីតតារាកំប្លែងមានឈ្មោះល្បី បានប្រសព្វស្នេហាដ៏កក់ក្តៅមួយ រហូតពេលនេះទទួលបានចំណងដៃកូន២នាក់ ស្រី១ ប្រុស១។ ហើយឃ្លាតឆ្ងាយពីអាជីពសិល្បៈច្រើនឆ្នាំ តែបេះដូងនៅតែនឹកនាចង់បកក្រោយដើម្បីសាងស្នាដៃថ្មីៗទុក។
យ៉ាងណាទំនងប្រហែលជាមិនអាចច្បាម ព្រោះស្វាមីទំនងមិនបើកផ្លូវ ដោយក្រៅពីនៅផ្ទះមើលកូនប៉ុណ្ណោះ។ ហើយអ្នកនាងអយ មួយរយៈនេះបានបង្ហាញវត្តមាននៅក្នុងសិល្បៈតាមរយៈកម្មវិធីផ្សេងៗរបស់មិត្តរួមអាជីព។

ថ្មីៗនេះឭថា អ្នកនាងបន្តបើកសំអាងការ ដែលជាអាជីពទី២ ធ្លាប់តស៊ូរកស៊ីតាំងពីល្បីឈ្មោះ។ សំអាងការនោះនៅតែមានអ្នកគាំទ្រ ព្រោះការចេញម៉ូដលើដងខ្លួនកូនកំលោះ ក្រមុំសមតាមការចង់បាន។ ជាពិសេស រាល់ពេលបង្ហាញវត្តមាន ជប់លៀងស្រីអយរមែងឡើងលេងកំប្លែង ច្រៀងយ៉ាងពីរោះ ឯតិចនិចនិយាយកំប្លែង គឺនៅតែឆ្នើម ទើបអ្នកគាំទ្រស្តាយដែលមិនអាចបន្តបាន។
អ្នកនាងអយ ដែលបានបង្ហាញវត្តមានពិធីមង្គលការរបស់ថៅកែម្នាក់កន្លងទៅប្រាប់ថា នាងនៅតែពេញចិត្តចូលរួមកម្មវិធីនានារបស់អ្នកសិល្បៈដែលរាប់អាន។ យ៉ាងណានាងមិនអាចបន្តប្រឡូកសិល្បៈបាននោះទេ បើទោះជាមានការសំណូមពរបែបណា។

ដោយសារតែយើងមានគ្រួសារ មើលកូនពិសេសកូនប្រុសតូច ដែលត្រូវយកចិត្តទុកដាក់។ ណាមួយខ្លាចចិត្តគ្រួសារ ត្រឹមតែគាត់ឱ្យបានមកជួបជុំ មិត្តតសិល្បៈក៏ជាទឹកចិត្តធំហើយ។
ការងារសំអាងវិញ អ្នកម្តាយជាអ្នកកាន់កាប់ ការច្នៃម៉ូដផ្សេងៗលើគាត់។ ការងារនោះអត់ចង់ឱ្យគាត់រវល់ទេ តែគាត់ចេះតែស្តាយភ្ញៀវត្រូវការ។ អាណិតម្តាយឱ្យនៅស្រណុក គាត់មិនចង់ ទៅ១រោងៗមកវិញដាក់សារ៉ូមរាល់លើក តែធ្វើមិចគាត់ស្រឡាញ់ទៅហើយ។ (កែសម្រួលដោយ ៖ បុប្ផា)









ចែករំលែកព័តមាននេះ