កម្ពុជា​ចុះ​ត្រជាក់​ដល់​២១​អង្សា​សេ និង​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​០២ ខែមីនា​ខាង​មុខ


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២១​អង្សា​សេ និង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ដល់​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​គ្របដណ្តប់​លើក​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពស់​រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បរ​មា មាន​ពី​២១ អង្សា​សេ ដល់​២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិរ​មា មាន​ពី​៣២​អង្សា សេ​ដល់​៣៤​អង្សា​សេ ។ តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​២៣ អង្សា​សេ ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​អង្សា​សេ ដល់​៣៤​អង្សា​សេ និង​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​២៤ អង្សា​សេ ដល់​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១ អង្សា​សេ ដល់​៣៣​អង្សា​សេ ។

ក្រសួង​ធនធានទឹក​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​០២ ខែមីនា​ខាង​មុខ​នេះ​ផ្នែក​មួយ​ចំនួន​បណ្តា​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ និង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព្យាករណ៍​ឧតុនិយម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ