តើអ្នកកំពុងជួបបញ្ហាកម្រិតនៃអ័រម៉ូន estrogen ឡើងខ្ពស់មែនទេ? កម្រិតនៃអ័រម៉ូន estrogen ឡើងខ្ពស់ខុសធម្មតាបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតគួរឱ្យព្រួយបារម្ភ។ ក្រៅពីការប្រើប្រាស់ថ្នាំ អ្នកក៏អាចរក្សាកម្រិតធម្មតានៃអ័រម៉ូន estrogen តាមរយៈរបបអាហារផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងអាហារដែលអ្នកគួរទទួលទានដើម្បីកាត់បន្ថយកម្រិតនៃអ័រម៉ូន estrogen ៖
១. បន្លែប្រភេទ Cruciferous ៖ រួមមានស្ពៃក្ដោប ប្រូខូលី ឬផ្កាខាត់ណាខៀវ ពន្លកផ្កាស្ពៃ និងផ្កាខាត់ណាជាដើមសុទ្ធតែមានផ្ទុកសមាសធាតុ sulfur ក៏ដូចជា indole-3-carbinol ដែលជួយកាត់បន្ថយកម្រិតនៃអ័រម៉ូន estrogen បានយ៉ាងប្រសើរ។
២. ផ្លែប៉ោម ៖ ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ! ក្រៅពីជួយកាត់បន្ថយកម្រិតនៃអ័រម៉ូន estrogen ហើយនោះ ការទទួលទានផ្លែប៉ោមក៏ទប់ស្កាត់ការស្រូបយកផងដែរ។
៣. ការ៉ុត ៖ មានផ្ទុកសារធាតុ beta-carotene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលបង្កឡើងដោយសារកម្រិតនៃអ័រម៉ូន estrogen ខ្ពស់ខុសធម្មតា។
៤. គ្រាប់ល្ង ៖ ជាប្រភពនៃសារធាតុ lignans ដែលជួយរក្សាកម្រិតត្រឹមត្រូវនៃអ័រម៉ូន estrogen ក្នុងរាងកាយ។ ដូច្នេះកុំរួមបញ្ចូលគ្រាប់ល្ងក្នុងរបបអាហារប្រចាំថ្ងៃ។
៥. សណ្ដែកសៀង ៖ ជាប្រភពដ៏ប្រសើរនៃសារធាតុ phytoestrogens ដែលជួយរារាំងការផលិតអ័រម៉ូន estrogens របស់រាងកាយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ