ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន OVER UNDER FURNITURE ដាក់​តាំង​បង្ហាញ​គ្រឿង​សង្ហា​រឹម​ដ៏​ប្រណីត នាំ​ចូល​ពី​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន OVER UNDER FURNITURE ដែល​ជា​ក្រុមហ៊ុន​ដៃគូ​ជាមួយ ប្រទេស​ដា​ណឺ​ម៉ាក បែ​ល​ហ្ស៊ិ​ក វៀតណាម…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន OVER UNDER FURNITURE ដែល​ជា​ក្រុមហ៊ុន​ដៃគូ​ជាមួយ ប្រទេស​ដា​ណឺ​ម៉ាក បែ​ល​ហ្ស៊ិ​ក វៀតណាម ក្នុង​ការ​លក់ និង​ចែកចាយ​គ្រឿង​សង្ហា​រឹម​នៅ កម្ពុជា​នោះ ឥឡូវនេះ​បាន​បើក​ដំណើរការ​ដាក់​តាំង​បង្ហាញ​គ្រឿង​សង្ហា​រឹម​ទាំងនេះ​ហើយ នៅ​ទីតាំង​នៅផ្ទះ​លេខ ១៧ ផ្លូវ ៣១០ សង្កាត់​បឹង​កេងកង ១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

ក្រុមហ៊ុន OVER UNDER FURNITURE នេះ​មាន​គ្រឿង​សង្ហា​រឹម​ចំនួន​ពីរ​ប្រ៊េ​ន​ដែល​ល្បីឈ្មោះ មក​ពី​ក្រៅប្រទេស ដែល​ទី​មួយ​ឈ្មោះ MUUTO មក​ពី​ដា​ណឺ​ម៉ាក​, ប្រ៊េ​នទី​ពីរ​ឈ្មោះ District Eight មក​ពី​វៀតណាម និង​ក្រដាស​បិទ​ជញ្ជាំង​ម៉ាក ARTE ដែល​មានគុណ​ភាព ខ្ពស់​ផលិត​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ។

ពិធី​ដាក់​តាំង​បង្ហាញ​គ្រឿង​សង្ហា​រឹម​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លង​មក ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់ ។ ទន្ទឹម​នេះ​អ្នកស្រី ហ៊ុន ចិន្តា ដែល​ជា​ប្រធាន​ក្រុមហ៊ុន OVER UNDER FURNITURE បានឱ្យ​ដឹង​ថា ក្រុមហ៊ុន OVER UNDER FURNITURE នេះ មិន​គ្រាន់តែ​លក់​គ្រឿង​សង្ហា​រឹម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ដំណាង​របស់ ប្រ៊េ​ន​ខាងលើ ហើយ​ក៏​ជា​អ្នក​ផ្តល់​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​នៅ​ក្នុងស្រុក​ខ្មែរ​ផង​ដែរ ។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកចូលរួម​ចាប់អារម្មណ៍​នា​ឱកាស​ថ្ងៃ​បើក​ដំណើរការ​តាំង​បង្ហាញ​នេះ គឺ​ពេល ចូល​មក​ដល់​ភ្លាម​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់ថ្លា និង​ភាព​កក់ក្តៅ​ក្នុង​បរិយាកាស​សប្បាយ រីករាយ​ជាមួយនឹង​ការ​លេង​ហ្គេ​ម​កម្សាន្ត ការ​ចាប់​រង្វាន់ ដែល​ការ​សប្បាយ​រីករាយ​ទាំងនេះ ស្ថិត​នៅ​កន្លែង​មួយ​ដែល​មាន​តាំង​បង្ហាញ​គ្រឿង​សង្ហា​រឹម​ដ៏​ប្រណីត​ៗ ប្រ៊េ​ន​ដ៏​ល្បី​ៗ និង​មាន គុណភាព​ខ្ពស់​ថែម​ទៀត​ផង ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ