មានសុខសន្តិភាព ទើបមានសមិទ្ធផលដូចថ្ងៃនេះ
- កំពង់ធំ
ស្រុកស្ទោង ៖ លោក ជា ចាន់តូ បានបញ្ជាក់ថា ៖ សុខសន្តិភាពមិនត្រឹមផ្ដល់ឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា រស់នៅក្នុងសេចក្ដីសុខសាន្ត…
ស្រុកស្ទោង ៖ លោក ជា ចាន់តូ បានបញ្ជាក់ថា ៖ សុខសន្តិភាពមិនត្រឹមផ្ដល់ឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា រស់នៅក្នុងសេចក្ដីសុខសាន្ត…
ស្រុកស្ទោង ៖ លោក ជា ចាន់តូ បានបញ្ជាក់ថា ៖ សុខសន្តិភាពមិនត្រឹមផ្ដល់ឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា រស់នៅក្នុងសេចក្ដីសុខសាន្ត និងមានភាពកក់ក្ដៅទាំងផ្លូវចិត្ត និងផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់ឱកាសឲ្យបានរួបរួមសាមគ្គីគ្នាកសាងនូវសមិទ្ធផលនានាជាច្រើនឡើងវិញ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រក្នុងក្របខណ្ឌទូទាំងតាមកម្លាំងសុទ្ធាជ្រះថ្លា និងបំណងប្រាថ្នារៀងៗខ្លួន។
នេះការលើកឡើងដូចនេះរបស់លោក ជា ចាន់តូសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីភាពក្នុងពីធីបញ្ចុះខណ្ឌសីមា វត្តរុក្ខាបុប្ផាព្រៃស្អាត ហៅវត្តអន្លង់ក្រាញ់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ជា ចាន់តូ បានបន្តទៀតថា ៖ ព្រះវិហារថ្មីដែលព្រះសង្ឃ និងប្រជាជនភូមិអន្លង់ក្រាញ់ ឃុំពពក ទទួលបាននៅពេល គឺមិនអាចកាត់ចេញបានពីផលនៃផ្លែផ្កាពីកក្តាសុខសន្តិភាពបានឡើយ។ ហើយសន្តិភាពដែលកម្ពុជាមានដូចថ្ងៃនេះ គឺជាការបិតបញ្ចប់ទាំងស្រុងនូវសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា រាប់ទសវត្សកន្លងមកនេះ ដោយខ្មែរខ្លួនឯង។ ជាក់ស្ដែងដូចនៅបំបន់ស្រុកស្ទោងនេះ ប្រជាជនធ្លាប់ទទួលរងគ្រោះពីសង្គ្រាមគ្មានថ្ងៃណាស្គាល់សេចក្ដីសុខដូចពេលនេះឡើង។
ជាមួយនេះដែរ ថែមទាំងផ្ដល់ឱកាសបានចូលរួមចំណែកនៅក្នុងកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យថែមទៀត ក្នុងនោះរួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ។ ដូចជាព្រះវិហារថ្មីវត្តរុក្ខាបុប្ផាព្រៃស្អាត ហៅវត្តអន្លង់ក្រាញ់ ដែលប្រារព្ធពីធីបញ្ចុះខណ្ឌសីមានាពេលនេះ ជាសក្ខីភាពដែលបានមកពីសុខសន្តិភាព។ ដូចនេះយើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាពដែលកម្ពុជា ទទួលបានក្រោមនយោយបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នេះ ឲ្យបានគង់វង្ស និងស្ថិតស្ថេរជានិរន្តដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យទទួលបានការរីកចម្រើនថ្មីៗបន្ថែមទៀត។
នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ រំលឹកប្រជាជនយើងថា ៖ គ្មានសេចក្ដីស្ងប់ណាជាងសេចក្ដីសុខទេ ហើយក៏គ្មានសេចក្ដីសុខណាប្រសើរជាងការរស់នៅក្រោយដំបូលនៃសន្តិភាពនោះដែរ។
សូមជម្រាបជូនថា ៖ តាមការបញ្ជាក់ពីលោក ណែត សារី អភិបាលស្រុកស្ទោងបានឲ្យដឹងថា ៖ វត្តរុក្ខាបុប្ផាព្រៃស្អាត ហៅវត្តអន្លង់ក្រាញ ដែលប្រារព្ធពីធីបញ្ចុះខណ្ឌសីមានាថ្ងៃនេះស្ថិតនៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ព្រះវិហារនេះបានផ្ដួចផ្ដើមកសាងនៅក្នុងឆ្នាំ២០១៣ ក្រោមការដឹកនាំកសាងដោយព្រះសុធម្មប្បញ្ញា ណិប អ៊ាន និងលោក ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ដោយសាងសង់ពីថ្មទំហំ១២ម៉ែត្រគុណ ២៤ម៉ែត្រ និងមានកំពស់២៨ម៉ែត្រដែរ ចំណាយទឹកប្រាក់សរុបអស់ចំនួនជិត៣០ម៉ឺនដុល្លារអាមេរិកក្រោមកម្លាំងមហាសាមគ្គីរបស់សប្បុរសជនជិតឆ្ងាយ ក្នុងនោះលោក ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ចូលរួមបច្ច័យចាប់ផ្ដើមក្នុងការកសាងចំនួន១១ ២០០ដុល្លារអាមេរិក និងប្រាក់រៀល ១០លានរៀល។
នៅក្នុងឱកាសនោះ ដើម្បីបន្តកសាងសមិទ្ធផលថ្មីៗក្នុងវត្តទៀត លោក ជា ចាន់តូបានឧបត្ថម្ភបច្ច័យចំនួន៤០លានរៀលដល់វត្តវត្តរុក្ខាបុប្ផាព្រៃស្អាត ហៅវត្តអន្លង់ក្រាញ់, វត្តពពក១០លានរៀល, វត្តស្រែក្រសាំង១០លានរៀល និងវត្ត១០លានទៀតដល់ពោធិដំណាក់ និងបាននាំយកអំណោយមួយចំនួនមានថវិកាក្រណាត់ស សារុង សៀវភៅ ប៊ិច និងខ្មៅដៃចែកជូនដល់លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមផងដែរ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ