មហាសេដ្ឋីមួយរូបមានទម្លាប់គេងដ៏ចម្លែក !
លោកមហាសេដ្ឋី ម៉ាក ឃ្យូបេន (Mark Cuban) ជាវិនិយោគិនដ៏ល្បីឈ្មោះលើកម្មវិធី Shark Tank ក្នុងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះ…
លោកមហាសេដ្ឋី ម៉ាក ឃ្យូបេន (Mark Cuban) ជាវិនិយោគិនដ៏ល្បីឈ្មោះលើកម្មវិធី Shark Tank ក្នុងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះ…
លោកមហាសេដ្ឋី ម៉ាក ឃ្យូបេន (Mark Cuban) ជាវិនិយោគិនដ៏ល្បីឈ្មោះលើកម្មវិធី Shark Tank ក្នុងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះ លោកគួរតែមានជីវិតមួយដែលអនុញ្ញាតឲ្យលោកចូលដំណេកបានគ្រប់គ្រាន់ហើយ ។
លោកបានចែករំលែកលើ Twitter របស់លោកកាលពីសប្តាហ៍មុនថា លោកចូលដំណេកបានប្រមាណ ៧ម៉ោងក្នុងមួយថ្ងៃ ហើយលោកចូលចិត្តសម្រានមួយភ្លែតៗជារៀងរាល់ថ្ងៃចុងសប្តាហ៍ដែលលោកអាចសម្រាកបាន ។
កាលពីឆ្នាំ ២០១៧ លោកធ្លាប់បានចែករំលែកថាលោកចូលចិត្តមើលរឿងភាគ Law & Order ដើម្បីសម្រាកខួរក្បាលមុនពេលចូលដំណេក ។ លោកបានបន្ថែមថាវាជាការរំខានមួយព្រោះលោកគិតតែពីការងារគ្រប់ពេលវេលា ដូច្នេះលោកក៏បើកទូរទស្សន៍ដើម្បីបញ្ឈប់ខ្លួនឯងកុំឲ្យគិតទៀត ។ ដើម្បីតាមដានការចូលដំណេករបស់លោក មហាសេដ្ឋីខាងលើប្រើកម្មវិធីក្នុងទូរស័ព្ទដើម្បីកត់ត្រាទុក ។ ជាមួយគ្នានេះដែរ លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ក៏ជាបុគ្គលដែលឲ្យតម្លៃខ្ពស់លើការចូលដំណេកដែរ ។ លោកចូលដំណេកយ៉ាងតិចណាសក៏បាន ៧ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែពេលដែលលោកចាប់ផ្តើមក្រុមហ៊ុនដំបូង លោកពិតជាឧស្សាហ៍ធ្វើការដល់ភ្លឺណាស់ ។
លោកធ្លាប់បានចែករំលែកកាលពីខែធ្នូឆ្នាំមុនថា «ខ្ញុំបានប្រទះឃើញថាការធ្វើការដល់ភ្លឺរបស់ខ្ញុំ រួមជាមួយនឹងការដែលខ្ញុំមិនអាចចូលដំណេកបាន ៨ម៉ោងគ្រប់បានបង្កផលប៉ះពាល់យ៉ាងខ្លាំង» ។ លើសពីនេះទៅទៀត លោក ហ្គេតស៍ ចូលចិត្តការសម្រាន្តលេងនៅថ្ងៃត្រង់ផងដែរ ។
ចំណែកឯមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកក៏យល់ស្របទៅនឹងមហាសេដ្ឋីទាំងពី ឬខាងលើដែរដោយលោកព្យាយាមចូលដំណេកឲ្យបានគ្រប់ ៨ម៉ោងជារៀងរាល់ថ្ងៃព្រោះវាពេលគ្រប់គ្រាន់ដែលអនុញ្ញាតឲ្យលោកមានអារម្មណ៍ថាខ្លួនមានកម្លាំង និងរំភើបចិត្តក្នុងការទៅធ្វើការ ។
បុគ្គលដែលតែងតែចូលដំណេកបានពី ៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃភាគច្រើនអាចធ្វើការបានដោយមានប្រសិទ្ធិភាពជាងមនុស្សដែលចូលដំណេកបានតិចជាង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ