ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​ទូក​ដឹក​ដែក​ក្នុង​សមុទ្រ​ បាត់​ខ្លួន​2​នាក់ ក្នុង​ចំណោម​កម្មករ​7​នាក់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មក​ដល់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ សមត្ថកិច្ច​នៅ​តែ​បន្ត​រុករក​មនុស្ស​ចំនួន​២​នាក់ ដែល​បាត់​ខ្លួន​ក្នុង​ចំណោម​៧​នាក់ ដែល​កាលពីវេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ពួក​គេ​បាន​ជួប​ឧបទ្ទវហេតុ​លិច​ទូក​ឈើ​មួយ​គ្រឿងដឹក​ដែក​២​តោន នៅ​ចន្លោះ​កោះ​ថាស​និង​កោះ​រ៉ុ​ង​សន្លឹម…

ខេត្ត​ព្រះ​សីហ​នុ ៖ មក​ដល់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ សមត្ថកិច្ច​នៅ​តែ​បន្ត​រុករក​មនុស្ស​ចំនួន​២​នាក់ ដែល​បាត់​ខ្លួន​ក្នុង​ចំណោម​៧​នាក់ ដែល​កាលពីវេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ពួក​គេ​បាន​ជួប​ឧបទ្ទវហេតុ​លិច​ទូក​ឈើ​មួយ​គ្រឿងដឹក​ដែក​២​តោន នៅ​ចន្លោះ​កោះ​ថាស​និង​កោះ​រ៉ុ​ង​សន្លឹម ស្ថិត​ក្នុងភូមិ​កោះ​រ៉ុ​ង​សន្លឹម សង្កាត់​​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​និង​អាជ្ញាធរ​ចម្រុះ​របស់​ក្រុង​កោះ​រ៉ុ​ង ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន បាន​ចូលរួម​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ទាំង​៧​នាក់ ដែល​មាន​ក្រុមហ៊ុន​ជី​ធី​វី​ស៊ី កម្លាំង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​និង​ក្រុមហ៊ុន​ផា​ហ្គោ​ល​ដា​ដោយ​សង្គ្រោះ​បាន​៥​នាក់ ឯ​២​នាក់​ទៀត​បាត់​ខ្លួន ។

ជន​រង​គ្រោះ​៥​នាក់​ដែល​ត្រូវ​បាន​សង្គ្រោះ​រួម​មាន ៖
១-​ឈ្មោះ ទ​ន ភក្តី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជាង​ផ្សារ​ដែក មានស្រុក​កំណើត​នៅ​ភូមិជ្រោយ​​ឫស្សី ស្រុក​ស្អាង ខេត្តកណ្តាល ។
២-​ឈ្មោះ ថា ភា​រិ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជាង​ផ្សារ​ដែក មានស្រុក​កំណើត​នៅ​ភូមិ​ជ្រោយ​ឫស្សី ស្រុក​​ស្អាង ។
៣-​ឈ្មោះ ខឹ​ម ហូ​វ ភេទ​ប្រុស អាយុ​៣៦ឆ្នាំ ជា​ម្ចាស់​ទូក​ឈើ​ដឹក​សម្ភារ​ដែល​លិច រស់នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។
៤-​ឈ្មោះ សឹង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជាង​ផ្សារ​ដែក មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល និង៥-​ឈ្មោះ រ៉ា រ៉ា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំជា​ជាង​ផ្សារ​ដែក មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល ។

ដោយឡែក ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ ស៊ន ដំ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ជាង​ផ្សារ​ដែក មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កូនដៃ​ទូក រស់នៅ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ ក្នុង​ករណី​លិច​ទូក​នេះ ម្ចាស់​ទូក​បាន​បំភ្លឺ​ថា បណ្តាល​មក​ពី​ទូក​ខូច​ម៉ូ​ទ័​រ​បូមទឹក​ពេល​កំពុង​បោះ​យុថ្កា ហើយ​មានទឹក​រលក​ហូរ​ចូល​ក៏​បណ្តាល​ឱ្យ​លិច​តែ​ម្តង ។

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​សហការ​ជាមួយ​សមាគម​ទូក និង​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​លើ​ផ្ទៃសមុទ្រ ដើម្បី​ស្វែងរក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ទាំង​២​នាក់​ជា​បន្ត​ទៀត ។ ក្នុង​ករណី​ជួយ​សង្គ្រោះ​នេះ​ដែរ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ឲ្យ​ដឹង​ថា ករណី​រុករក​ជន​រង​គ្រោះ​បាត់​ខ្លួន​ចំនួន​២​នាក់​នេះ លោក​បាន​បញ្ជូន​អូ​ប័​រ​ល្បឿន​លឿន របស់​ក្រុមហ៊ុន​ជី​ធី​វី​ស៊ី​ចំនួន​៤​គ្រឿង​បន្ថែម​ទៀត​ដើម្បី​រុករក​ជន​រង​គ្រោះ​នៅ​លើ​ផ្ទៃសមុទ្រ ជាមួយ​ការ​រំពឹង​ទុក​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​អាច​នៅ​មានជីវិត​ត្រឡប់​មក​ផ្ទះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ