ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ក្រុម​ដៃ​ស្អិត ជំនាញ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ជា​ច្រើន​ខណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការ​រម​ន បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ដៃ​ស្អិត ជំនាញ​ខាង​ជិះ​ម៉ូតូ​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​​មូលដ្ឋាន ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ជា​ច្រើន​ករណី ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​8​នាក់ និង​ដកហូត​ម៉ូតូ​4​គ្រឿង​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​10​និង​30​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការ​រម​ន បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ដៃ​ស្អិត ជំនាញ​ខាង​ជិះ​ម៉ូតូ​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​​មូលដ្ឋាន ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ជា​ច្រើន​ករណី ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​8​នាក់ និង​ដកហូត​ម៉ូតូ​4​គ្រឿង​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​10​និង​30​នាទី​យប់ ថ្ងៃ​ទី​23 ខែកុម្ភៈ ឆ្នាំ​2020 នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ មុខ​អគារ​សន្និបាត C ស្ថិត​ក្នុង​សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​អធិការដ្ឋាន​ខណ្ឌចំការមន និង​ដឹកនាំ​កម្លាំង​ដោយ​លោក​អធិការរង​ទទួល​ផែន​ព្រ​ហ្ន​ទណ្ឌ ព្រមទាំង​លោកនាយ​ផ្នែក​ផ្នែក​ព្រហ្ម​ទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​បើក​ប្រតិបត្តិការ​ស៊ើប​អ​ង្គេ​ត និង​ស្រាវជ្រាវ​មុខសញ្ញា​ក្រុម​ចោរឆក់​យ៉ាង​សកម្ម​ក្នុង​សង្កាត់​ទួល​ទំពូង​1 និង​ទួល​ទំពូង​2 កន្លង​មក រួម​ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​ចំនួន​8​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​4​គ្រឿង​។

សេចក្តីរាយការណ៍​បន្ត​ថា ក្រុម​ចោរឆក់​យ៉ាង​សកម្ម​ដែល​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ មាស ចាន់​ថន ភេទ​ប្រុស អាយុ​17​ឆ្នាំ ២-​ឈ្មោះ​ឈាង ឫ​ទ្ធី ហៅ​អា​ប៊ី ភេទ​ប្រុស អាយុ​15​ឆ្នាំ ៣-​ឈ្មោះ សំណាង ភេទ​ប្រុស អាយុ​16​ឆ្នាំ ៤-​ឈ្មោះ​ម៉េ​ង គី​ម​ហុង ភេទ​ប្រុស អាយុ​15​ឆ្នាំ (​ទាំង​៤​នាក់​នេះ ជា​ក្រុម​ឆក់​យ៉ាង​សកម្ម​) ៥-​ឈ្មោះ​អ៊ា​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​15​ឆ្នាំ ៦-​ឈ្មោះ​ឃុ​ត សំរិត អាយុ​17​ឆ្នាំ ៧-​ឈ្មោះ​មាស ចាន់​វិ​រៈ ភេទ​ប្រុស អាយុ​16​ឆ្នាំ និង​៨-​ឈ្មោះ​លាភ វិសាល ភេទ​ប្រុស អាយុ​16​ឆ្នាំ (​ជា​បក្សពួក ) ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​មាន ១-​ម៉ូតូ​ម៉ាក​ហុងដា Beat ស៊េរី​ឆ្នាំ​2019 ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HY-5651 ទី​២- ម៉ូតូ​ម៉ាក​ហុងដា​សង់ ស៊េរី​ឆ្នាំ​2០19 ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ​1HX-3844 ទី​៣-​ម៉ូតូ​ម៉ាក​ហុងដា scopy ស៊េរី​ឆ្នាំ​2020 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HZ-0851 និង​ទី​៤-​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ុ​យ​សុ​គី​និ​ច ស៊េរី​ឆ្នាំ​2020 ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HZ-1877​។ ម៉ូតូ​ទាំង​៤​គ្រឿង​នេះ ជា​មធ្យោបាយ​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ​ជិះ​ធ្វើ​សកម្មភាព​កន្លង​មក​។

យោង​តាម​ប្រភព​ពី​កម្លាំង​នគរបាល​ខណ្ឌចំការមន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​11 កុម្ភៈ កន្លង​ទៅ ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ឆក់​កាបូបស្ពាយ​ពី​ជនបរទេស​២​នាក់​សង្សារ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​5 ផ្លូវ​460 ភូមិ​4 សង្កាត់​ទួល​ទំពូង​1 ខណ្ឌចំការមន ដោយ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ក្នុង​ចំណោម​បក្សពួក​8​នាក់​នោះ ដោយ​ជិះ​ម៉ូតូ​2​គ្រឿង មួយ​ម៉ាក​ហុងដា Beat និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​សង់ ស៊េរី​ឆ្នាំ​2019 ហើយ​បាន​ឆក់​កាបូប​ជន​បរទេស​ទាំង​ពីរ​នាក់​សង្សារ​នោះ​បាន​ស​ម្រ​ច រួច​គេចខ្លួន​បាត់​ស្រមោល​។ រហូត​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ ថ្ងៃ​ទី​23 ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ រួច​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​បក្សពួក​ទាំង​8​នាក់ នាំ​មក​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​សួរនាំ​បន្ត​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ចោរឆក់​ទាំងនោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​ទាំង​ពីរ​នាក់​នោះ​នៅ​ស​ង្ស​ង្កា​ត់​ទួល​ទំពូង​1​ពិតមែន និង​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ក្នុង​ទឹកដី​ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក​ជា​ច្រើន​ករណី​ទៀត​ផង​។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន និង​សាកសួរ​នាំ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ