ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​193​តូប អត់​ព្រម​ចេញ​ទៅ​ទីតាំង​ផ្សារ​ថ្មី​ទេ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ១៩៣តូប ដែល​មាន​មុខរបរ​លក់ដូរ​តាម​ជួរ​ដើម​ស្រល់មុខ​ផ្សារឆ្នាំង​ស្ថិត​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង​ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ បាន​សម្ដែង​ការ​ព្រួយបារម្ភ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង និង ខេត្ត…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ១៩៣តូប ដែល​មាន​មុខរបរ​លក់ដូរ​តាម​ជួរ​ដើម​ស្រល់មុខ​ផ្សារឆ្នាំង​ស្ថិត​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង​ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ បាន​សម្ដែង​ការ​ព្រួយបារម្ភ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង និង ខេត្ត បាន​ធ្វើការ​បណ្ដេញ​ពួក​គាត់​មិន​ឲ្យ​លក់​នៅ​ទីតាំង​ចាស់ ដោយ​ឱ្យទៅ​លក់​លើ​ទីតាំង​ថ្មី លើ​ដី​ចុង​កោះ ដែល​ជា​ដី​មិន​ទាន់​មាន​ទីប្រជុំជនច្រើន​កុះករ​នៅឡើយ ។ លើស​ពី​នេះ​ទៀត ផ្លូវ​ទៅ​កាន់​កន្លែង​ថ្មី​តាម​មាត់​ទន្លេ​នៅ​មិន​ទាន់​ធ្វើ​នៅឡើយ​ដែរ តែ​អាជ្ញាធរ​បាន​ដាក់​កំណត់​ចេញ​ឱ្យ​អស់​នៅ​ដើមខែ​មីនា​នេះ ។

​ផ្តល់​កិច្ច​សម្ភាសន៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​កុ​ម្ភៈ ឆ្នាំ​២០២០​ នេះ ក្រុម​អាជីវករ​ទាំងនោះ​បាន​លើក​ឡើង​ថា​ ពួក​គាត់​មិន​ប្រកែកប្រណាំង​ជាមួយនឹង​ការ​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​នោះ​ទេ ក៏​ប៉ុន្តែ​នៅ​លើ​ទីតាំង​ថ្មី នៅ​មិន​ទាន់​មាន​ផ្លូវ​ទៅ​បាន​ស្រួល​នោះ​ទេ នៅ​ពេល​ខែ​ទឹក​ឡើង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​បាន​ឡើយ បើ​ចង់ទៅ​ផ្សារ​ថ្មី ដែល​អាជ្ញាធរ កំណត់​ចូល​ទៅ​លក់ដូរ​នោះ ត្រូវ​ជិៈ​ម៉ូតូឌុប​តាម​ផ្លូវ​វាង ក្នុង​តម្លៃ ៥​ពាន់​រៀល ទៅ​មក​១​ម៉ឺន​រៀល បើ​អាជីវករ​តូចតាច រកតែ​ប្រាក់​ឱយ​ថ្លៃ​ម៉ូតូឌុប​មិន​បាន​ផង ។

ម្យ៉ាងវិញទៀត នៅ​ផ្សារ​ថ្មី​នោះ មិន​ទាន់​មានដំណើរ​ការ មាន​មនុស្ស​កុះករ​នៅឡើយ​ទេ គឺ​ស្ងាត់ជ្រងំ គ្មាន​អ្នក​ចេញចូល​ដូច​នៅ​ផ្សារ​ក្រោម​នេះ​ទេ ហើយ​ផ្សារ​ក្រោម ​ក៏​សំបូរ​ភ្ញៀវ​ទេសចរ​បរទេស ចុះ​ពី​កប៉ាល់​ទស្សនា និង​ជួយ​ទិញ​ទំនិញ​លក់ដូរ​របស់​ពួក​គាត់​ដែរ ប៉ុន្តែ​បើ​អាជ្ញាធរ​បង្ខំ ឲ្យ​ពួក​គាត់​ទៅ​លក់ដូរ​ទីនោះ ដូច​ជា​ជំរុញ​ឲ្យ​ពួក​គាត់​ទៅ​ដាច់​បាយ​យ៉ាង​ដូច្នោះ​ដែរ ។ អាជីវក​រទាំ​១៩៣ តូប​បាន​លើក​ឡើង​ថា​៖ ទៅ​នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត ធ្វើ​ផ្លូវ​រួចរាល់​ពី​ចំណុច​ចុង​កោះ រហូត​ដល់ទី​តាំង​ថ្មី ពួក​គាត់​នឹង​ព្រម​ចាកចេញ ប៉ុន្តែ​ការ​ចាកចេញ​ទៅ​ទីតាំង​ថ្មី​នេះ គឺ សូម​ឱយ​អាជ្ញា​ជីរ​ករ​ទាំងអស់ ទាំង​អ្នក​ជួរ​ដើម​ស្រល់ ដូច​ពួក​គាត់ ទាំង​អ្នកលក់​ក្នុង​ផ្សារឆ្នាំង និង​ទាំង​អ្នកលក់​តាម​មាត់ទន្លេ​ផ្សារ​ក្រោម គឺ​ទៅ​ទាំងអស់​គ្នា មិន​ត្រូវ​ទៅ​មួយ​អត់​មួយ​បែប​នេះ​ទេ ។

ជា​ចុង​ក្រោយ ​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា ទុក​ល​ទ្ឋ​ភាព ឱយ​ពួក​គាត់​បាន​លក់ដូរ​លើ​ទីតាំង​ចាស់ ជួរ​ដើម​ស្រល់​មុខ​ផ្សារឆ្នាំង​សិន ទម្រាំ​តែ​អាជ្ញាធរ ធ្វើ​ផ្លូវ​ទៅ​កាន់​ផ្សារ​ថ្មី​ហើយ និងក៏​ដូច​ជា​រង់ចាំ​ឱយ​ផ្សារ​នៅ​ទីតាំង​ថ្មី ក្លាយជា​ទីប្រជុំជន មាន​មនុស្ស​កុះករ​សិន​ដែរ​។ តាម​​ការ​បញ្ជាក់ ពី​លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​បានឱយ​អ្នក​សារព័ត៌មាន​ដឹង​ថាៈ ដើម្បី​កែ​សោ​ភ័​ណ្ឌ​ភាព មុខ​ផ្សារឆ្នាំង​ឡើង​វិញ សម្រាប់​ភ្ញៀវ​ទេសចរ​ណ៌ អាជ្ញាធរ​បានឱយ​ក្រុម​អាជីវក​រទាំង​១៩៣​តូប ដែល​លក់ដូរ​នៅ​តាម​ជួរ​ដើម​ស្រល់ ចាក់ចេញ​ទៅ​លក់​នៅ​ផ្សារ​ថ្មី លើ​ដី​កំពុង​អភិវឌ្ឍន៍ ដើម្បី​យក​ជួរ​ដើម​ស្រល់​ធ្វើ​ជា​សួនច្បារ ។

ម្យ៉ាងវិញទៀត អាជីវករ​ដែល​ត្រូវ​ចាកចេញ ទៅ​លក់​នៅ​ផ្សារ​ថ្មី ខាង​អាជ្ញាធរ​បាន​សម្របសម្រួល​អស់​ហើយ​​ជាមួយ​ម្ចាស់​ផ្សារ ដោយ​តូប​ប្រភេទ​លេខ​១ មាន​តម្លៃ​៩០០​ដុល្លា តូប​លេខ​២​មាន តម្លៃ​៦០០​ដុល្លារ និង​តូប​លេខ​៣​មាន​តម្លៃ​៣០០​ដុល្លារ គឺ​ជួល​រយៈពេល​៥​ឆ្នាំ ។ ​ទោះ​យ៉ាងនេះ​ក្តី ​ក៏​មាន​មន្ត្រីរាជការ និង អាជ្ញា​ធរ​ខ្លះ​មិន​ពេញចិត្ត​នឹង​ការ​ដេញ​ឱយ​អាជីវករ​ទាំងនោះចេញ ទាំង​កំរោល​ដែរ គួរតែ​មាន​ផ្លូវឱ្យបាន​ស្រួល​ជា​មុន​សិន និង​ពិសេស​ទីតាំង​ថ្មី មិន​ទាន់​ក្លាយជា​ទីប្រជុំជន​ប្រមូលផ្តុំ​ណាស់ណា​ទេ ហេតុនេះ ​គួរតែ​បន្ធូរបន្ថយ​ខ្លះ​សិន​ទៅ ៕​

អត្ថបទសរសេរ ដោយ