ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​១​កំប៉ុង​ពី​ស្រា​បៀរ​កម្ពុជា​នាំ​កាដូ​ធំ​៥០​លាន​រៀល ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​ទៅ​អ្នក​កំពង់សោម​៤​នាក់

4 ឆ្នាំ មុន

មួយ​កំប៉ុង​ពី​ស្រា​បៀរ​កម្ពុជា ផ្ដល់​សំណាង​ធំ​ជា​រង្វាន់​ទឹកប្រាក់​៥០​លាន​រៀល ដល់​មនុស្ស​៤​នាក់ នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​នឹង​ត្រូវ​ចែក​គ្នា​ស្មើ ។ លោក…

មួយ​កំប៉ុង​ពី​ស្រា​បៀរ​កម្ពុជា ផ្ដល់​សំណាង​ធំ​ជា​រង្វាន់​ទឹកប្រាក់​៥០​លាន​រៀល ដល់​មនុស្ស​៤​នាក់ នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​នឹង​ត្រូវ​ចែក​គ្នា​ស្មើ ។

លោក សេង ឡា តំណាង​អ្នក​ឈ្នះ​ទាំង​៤​នាក់ បាន​រៀបរាប់​ថា ៖ «​ម៉ោង​ប្រហែល​៥​ល្ងាច ថ្ងៃ​ទី​១៤ កុម្ភៈ ខ្ញុំ និង​មិត្ត​ភ័ក្តិ​៣​នាក់​ទៀត បាន​ជួបជុំ​គ្នា​ហូប​ស្រា​បៀរ​កម្ពុជា ស្រាប់តែ​គាស់​កំប៉ុង​ទី​១ ក្នុង​ចំណោម​ស្រា​បៀរ​១៥​កំប៉ុង ដែល​ពួក​ខ្ញុំ​ចូល​លុយ​គ្នា​ទិញ​ក៏​ឈ្នះ​បាន​៥០​លាន​ភ្លាម​ៗ​តែ​ម្តង​» ។

លោក​បន្ត​ថា ៖ «​គ្រាន់តែ​ដឹង​ថា ឈ្នះ​ភ្លាម​ពួក​ខ្ញុំ​ហក់​ឱប​.​ក​គ្នា​តែ​ម្តង ។ ពិតជា​សំណាង​មែន ។ នេះ​វា​ដូច​ជា​កាដូ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​អីចឹង ហើយ​ពួក​ខ្ញុំ​នឹង​យក​ប្រាក់​នេះ​ចែក​គ្នា​ស្មើ ។ ចំណែក​របស់ខ្ញុំ ខ្ញុំ​នឹង​យក​ទៅ​ជួសជុលផ្ទះ​ដែល​សសរឈើ​កំពុង​តែ​ពុក​ឱ្យ​ប្រសើរ​ជាង​មុន​» ៕ អត្ថបទសហការ

ពិសា​ដោយ​ការ​ទទួលខុសត្រូវ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ