សុគតិ ទុគ្គតិ​កើត​អំពី​ទ​ង្វើ​បច្ចុប្បន្ន


ព្រះពុទ្ធ​សាសនា​មិន​និយាយ​ថា មាន​តែ​ពុទ្ធសាសនិក​ប៉ុណ្ណោះ​ដែល​ទទួលផល​នៅ​ជាតិ​ក្រោយ​នោះ​ទេ ។ តាម​ព្រះពុទ្ធ​សាសនា កន្លែង​ណា​ដែល​យើង​នឹង​កើត​ទៀត​បន្ទាប់​ពី​ជាតិ​នេះ មិនមែន​អាស្រ័យ​លើ​សាសនា​នោះ​ទេ ។ តាម​ពិត​គ្មាន​តម្រូវការ​ដើម្បី​បួងសួង គោរព ឬ​សូ​ម្បី​តែ​មាន​ជំនឿ​លើ​ព្រះសម្មាសម្ពុទ្ធ​ក៏​នឹង​នាំ​ឲ្យ​ល្អ​ទៅ​ជាតិ​ក្រោយ​នោះ​ក៏​ទេ​ដែរ ។

អ្វី​ដែល​កើតឡើង​ចំពោះ​យើង​ទាំងអស់​គ្នា​នៅ​ជាតិ​ក្រោយ គឺ​វា​អាស្រ័យ​លើ​យើង​ទាំងអស់​គ្នា ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​យ៉ាងណា​នៅ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​តែ​ប៉ុណ្ណោះ ។ មាគ៌ា​ទៅ​កាន់​ឋានសួគ៌ គឺ​មិនមែន​ដោយសារ​ជំនឿ ឬ​ការ​គោរព​បូជា​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ធ្វើ​នូវ​អំពើ​ល្អ ហើយ​ចៀសវាង​ការ​ធ្វើ​នូវ​អំពើអាក្រក់ ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​មិន​បាន​សម្ដែង​ថា ការ​គោរព​ចំពោះ​ព្រះ​តថាគត អ្នក​នឹង​ត្រូវ​បាន​សោយ​នូវ​សេចក្ដីសុខ​នោះ​ឡើយ ។ ព្រះ​អង្គ​ទ្រង់​មិន​បាន​គំរាមកំហែង​ដាក់​ទណ្ឌកម្ម​នរណា​ម្នាក់​ថា អ្នក​ត្រូវ​តែ​ជឿ​ព្រះ​អង្គ ឬ​ត្រូវ​តែ​ធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​អង្គ​ក៏​ទេ​ដែរ សាង​ល្អ​បាន​សុខ សាង​បាប​នាំទុក្ខ នេះ​ជា​រឿង​ពិត​នៃ​លោក ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ