ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដីធ្លី​អរិយ​ក្សត្រ​ពិបាក​ឡើងថ្លៃ​ទោះ​មាន​តម្រុយ​គម្រោង​ត​ភ្ជាប់​ស្ពាន​ថ្មី​ពី​ភ្នំពេញ​ទៅ​តំបន់​នេះ​ក្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ដល់​ស្ថានទូត​កូរ៉េ​នៅ​កម្ពុជាឲ្យ​ជួយ​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ត៉​បន់​អរិយ​ក្សត្រ ដែល​អាច​ធ្វើ​អោយ​តំបន់​អរិយ​ក្សត្រ​កាន់តែ​ជិត​រាជធានី​ភ្នំពេញ​នោះ ធ្វើ​មហាជន​ហាក់​សម្លឹង​ឃើញ​នូវ​ការ​វិនិយោគ​លើ​ទីតាំង​ខាងលើ​ដែល​បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​តាម​រយៈ​សាឡា​ង​ឆ្លង​នោះ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ការ​ប្រកាស​គម្រោង​អ្វី​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​កា​រត​ភ្ជាប់​ដោយ​ការ​សាងសង់​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ដល់​ស្ថានទូត​កូរ៉េ​នៅ​កម្ពុជាឲ្យ​ជួយ​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ត៉​បន់​អរិយ​ក្សត្រ ដែល​អាច​ធ្វើ​អោយ​តំបន់​អរិយ​ក្សត្រ​កាន់តែ​ជិត​រាជធានី​ភ្នំពេញ​នោះ ធ្វើ​មហាជន​ហាក់​សម្លឹង​ឃើញ​នូវ​ការ​វិនិយោគ​លើ​ទីតាំង​ខាងលើ​ដែល​បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​តាម​រយៈ​សាឡា​ង​ឆ្លង​នោះ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ការ​ប្រកាស​គម្រោង​អ្វី​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​កា​រត​ភ្ជាប់​ដោយ​ការ​សាងសង់​ផ្លូវ ឬ​ស្ពាន​ថ្មី តែង​ធ្វើ​អោយ​តម្លៃ​ដីធ្លី​ហក់​ឡើងថ្លៃ​មួយ​កម្រិត​ទៀត ។ ​ក៏​ប៉ុន្តែ​ការ​ប្រកាស​គម្រោង​ធ្វើ​ស្ពាន​ឆ្លងទន្លេ​ពី​ភ្នំពេញ​ទៅ​អរិ​យ្ស​ក្សត្រ​នេះ វា​ពិបាក​នឹង​ធ្វើ​អោយ​តម្លៃ​ដីធ្លី​នៅ​អរិយ​ក្សត្រ​ឡើង​ណាស់ ក្នុង​កាលៈទេសៈ​នេះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកជំនាញ​ខាង​អចល​ទ្រព្យ ។

​លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជា​ធម្មតា​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ខ្ពស់​នៅ​ពេល​មាន​គម្រោង​អ្វីមួយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​លក់ ក៏​ប៉ុន្តែ​សម្រាប់​ដី​នៅ​អរិយ​ក្សត្រ ក៏​ដូច​ជា​ដី​នៅ​តំបន់​ផ្សេង​ៗ​ទៀត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ពិបាក​ក្នុង​ការ​ឡើងថ្លៃ​ណាស់​ដោយសារ​តែ​ស្ថានភាព វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​នេះ គឺ​កំពុង​មាន​បញ្ហា​ដោយសារ​តែ ការ​ផ្ទុះ​នៃ​វីរុស​កូ​រ៉ូ​ណា ធ្វើ​អោយ​វិនិយោគិន​បរទេស​ហាក់​នៅ​មាន​ភាព​រារែក​ក្នុង​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ។

លោក​បាន​បន្ត​ថា បើ​កាលពីមុន​នៅ​មានការ​ប្រកាស​ពី​ការ​សាងសង់ ឬ​មាន​គម្រោង​សាងសង់​អ្វីមួយ​នោះ តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ នឹង​មានការ​ហក់​ឡើង​ខ្ពស់ តែ​ពេល​នេះ អ្នក​វិនិយោគ​ត្រូវ​រង់ចាំ​មើល​សិន ដើម្បី​អោយ​ស្ថានភាព​ធូរស្បើយ​ទើប​ហ៊ាន​ដាក់​ទុន ក៏​ប៉ុន្តែ​បើសិនជា​ពួក​គាត់​ហ៊ាន​ពួក​គាត់​នឹង​ទទួល​បាន​ផល់​ខ្ពស់ ។

លោក​ច្រឹ​ក សុខ​នី​ម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « ពេល​នេះ​អ្នក​ហ៊ាន​ទិញ​នឹង​ហុច​ផល​នៅ​ពេល​ក្រោយ ព្រោះ​ពេល​គម្រោង​សាងសង់​រួច​វា​នឹង​ធ្វើ​អោយ​ដីធ្លី​នោះ​ឡើង​មួយ​កម្រិត​ទៀត ។ ម្យ៉ាងទៀត អ្នកទិញ​ដីធ្លី​នៅ​ពេល​នេះ ដូច​ជា​នៅ​តំបន់​អរិយ​ក្សត្រ​ជាដើម គឺ​ទិញ​សម្រាប់​ទុក​អភិវឌ្ឍន៍ មិនមែន​ទិញ​ទុក​ចំណេញ​នោះ​ឡើយ ។ ក៏​ប៉ុន្តែ​ពេល​នេះ​វា​អាច​នឹង​ពិបាក​ឡើងថ្លៃ​បន្តិច​ព្រោះតែ​បញ្ហា​ដោយសារ​តែ ការ​ផ្ទុះ​នៃ​វីរុស​កូ​រ៉ូ​ណា ធ្វើ​អោយ​វិនិយោគិន​បរទេស​ហាក់​នៅ​មាន​ភាព​រារែក​ក្នុង​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​» ។​លោក​បាន​បន្ថែម​ថា ទោះបីជា​ស្ថានភាព​អចលនទ្រព្យ​បច្ចុប្បន្ន​ហាក់​ទទួល​រង​ឥទ្ធិពល​ពី​ជំងឺ​វីរុស​នេះ​ក្ដី ក៏​មិន​បាន​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​និង​ទីផ្សារ​អ​ល​ចនទ្រ​ព្យ​កម្ពុជា​ឡើយ ក៏​ប៉ុន្តែ​ក៏​ទទួលស្គាល់​ថា មាន​តំបន់​ខ្លះ​មានការ​ថមថយ​បន្តិច ពីព្រោះ​តែ​ពេល​កន្លង​ទៅ​នេះ វា​បាន​ឡើង​ខ្ពស់​ហួស​ពី​តម្លៃ​សេដ្ឋកិច្ច នៃ​អចលនទ្រព្យ ។ យ៉ាងណា​ក្ដី តម្លៃ​នេះ វា​នឹង​ថយ​មក​នៅ​តម្លៃ​សេដ្ឋកិច្ច​វិញ ហើយ​វា​នឹង​រក្សា​បាន​បន្តបន្ទាប់​និង​អាច​ងើបឡើង​តាម​ស្ថានភាព​សេដ្ឋកិច្ច ដោយ​មិនមែន​ឡើង​ខ្ពស់​ហួសហេតុ​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ។

លោក​ពីង សេរី អ្នក​វាយតម្លៃ អចលនទ្រព្យ​មួយ​រូប​នៅ​កម្ពុជា​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា វា​ជា​ពេល​ដែល​ត្រូវ​ប្រយ័ត្ន ហើយ​វា​ក៏​ជា​ពេល​ដែល​មាន​អ្នកមាន​លុយ​ត្រូវ​ពើងទ្រូង​វិញ​ម្ដង ។ កាលពីមុន​អ្នកមាន​ដី​ពើងទ្រូង ហើយ​ចង់​លក់​អោយ​អ្នក​ណា​ក៏​បាន​ដែល​អោយ​តម្លៃ​ខ្ពស់ តែ​ពេល​នេះ អ្នកមាន​លុយ​អាច​ជ្រើសរើស​ដី​ដែល​ខ្លួន​ចង់បាន និង​អាច​ទិញ​បាន​នៅ​ក្រោម​តម្លៃ​ទីផ្សារ​ទៀត​ផង ព្រោះ​វា​ជា​បរិបទ​មួយ​ដែល​ពិបាក​រក​អ្នកទិញ​។

លោក​បាន​បន្ត​ថា បើ​កាលពីមុន​ទាំង​តម្លៃ និង​ការ​ស្វែងរក​ទិញ​ដី​នៅ​កម្ពុជា មាន​ច្រើន​តែ​ពេល​នេះ វា​ហាក់​ថមថយ​តែ​មិនមែន​ស្ងាត់ឈឹង​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​ស្ថានភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ក្រោយ​មានការ​ដោះស្រាយ​បញ្ហា​ពិភពលោក​រួចរាល់ ។

អ្នកស្រី​ហ្គ្រែ​ស រ​ច​នី​ហ្វុ​ង​អគ្គ​នាយិកា​ក្រុមហ៊ុន Century 21 Cambodia បានអោយ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ តម្លៃ​អចលនទ្រព្យ​ថ្លៃ​ៗ​ពិបាក​រក​អ្នកទិញ តែ​សម្រាប់​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម​២០​ដុល្លារ​អា​មេ​រិ​ក នៅ​មាន​សកម្មភាព​ទិញ​លក់​ជា​ធម្មតា ដោយសារ​តែ​វា​នៅ​តែ​មាន​តម្រូវការ​ពី​អ្នក​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ