ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រវល់ធ្វើការនៅផ្ទះ​ជាន់ក្រោម​រៀងៗខ្លួន ស្រាប់​តែ​ឆេះ​ខ្ទេចអស់​មួយខ្នង​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម មាន​ទំហំ​៩​ម៉ែត្រ​គុណ​១១​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ…

ខេត្តកំពង់ឆ្នាំង ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម មាន​ទំហំ​៩​ម៉ែត្រ​គុណ​១១​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​ខ្នង ស្ថិត​ក្នុងភូមិ​ប៉ាក់​ប៉ាន់ ឃុំ​ព្រៃ​គ្រី​ ស្រុក​ជល​គី​រី ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ឈ្មោះ យូ សៀត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ភី សៀង​ឆេ​ង អាយុ​៣១​ឆ្នាំ ។ គ្រួសារ​នេះ​ប្រកប​មុខរបរ​ជា​ជាង​ជួសជុល​ម៉ូតូ និង​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ខាងលើ​រវល់​ធ្វើ​ការងារ​រៀង​ៗ​ខ្លួន​នៅ​​ផ្ទះជាន់​ក្រោម ស្រាប់តែ​ពេល​នោះ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​នៅ​ផ្នែក​ខាងលើ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​នគរបាល​ស្រុក​ជល​គី​រី​ចុះ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ ប៉ុន្តែ​ដោយសារ​ការ​ឆាបឆេះ​នោះ​លឿន​ពេក​មិន​អាច​ជួយ​បាន​ឡើយ បណ្តាល​ឱ្យ​ផ្ទះ​មួយ​ខ្នង​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​ខ្ទេច​ទាំងស្រុង រួម​ទាំង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត​ផង​ដែរ ។ ទោះជា​យ៉ាងនេះ​ក្តី ភ្លើង​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​ឡើយ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ដាក់​ការ​សន្និដ្ឋាន​ថា អគ្គី​ភ័យ​ខាងលើ​នេះ​កើតឡើង​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ