ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៤​នាក់​នាំ​គ្នា​ទៅ​កា.ប់​ឈើ​ធ្វើ​អុស​ក្នុង​ព្រៃ ស្រាប់តែ​ម្នាក់​ជួប​គ្រោះ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ យុវជន​៤​នាក់​នាំ​គ្នា​ទៅ​កាប់​ដើមឈើ​ទាំង​យប់ ដើម្បី​យក​​មក​​ធ្វើ​អុស​លក់ ស្រាប់តែ​ត្រូវ​ដើមឈើ​បាក់​សង្កត់​លើ បណ្តាល​ឱ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០…

ខេត្តកំពង់ធំ ៖ យុវជន​៤​នាក់​នាំ​គ្នា​ទៅ​កាប់​ដើមឈើ​ទាំង​យប់ ដើម្បី​យក​​មក​​ធ្វើ​អុស​លក់ ស្រាប់តែ​ត្រូវ​ដើមឈើ​បាក់​សង្កត់​លើ បណ្តាល​ឱ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ព្រៃ​ហាមឃាត់​ស្រឡៅ​ស្រោង តំបន់​ព្រៃ​អង់​តែ​ន ក្នុងភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយា (​ក្រយៀ​) ស្រុក​ស​ន្ទុ​ក ។

ជន​រង​គ្រោះ​ម្នាក់​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ គិ​ន អ៊ុ​ល ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ។ ចំណែក​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់ ក្នុង​នោះ​១-​ឈ្មោះ សោម សារ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ អៃ រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៣-​ឈ្មោះ យ៉ា នី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ អ្នក​ទាំង​៣​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជន​រង​គ្រោះ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ចាន់ គិ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឃឹម ហៀ​ង ភេ អាយុ​៥០​ឆ្នាំ ត្រូវជា​ឪពុក​ម្ដាយបង្កើត​របស់​ជន​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ កូន​របស់​គាត់ និង​មិត្តភក្តិ​បងប្អូន​ចំនួន​៤​នាក់ បាន​បើក​គោ​យន្ត​កន្ត្រៃ​ចំនួន​ពីរ​គ្រឿង​ឆ្ពោះទៅ​ទីកន្លែង​កើតហេតុ​ខាងលើ ដើម្បី​កាប់​ដើមឈើ​យក​មក​ធ្វើ​អុស​លក់ គ្រាន់​បាន​ដោះស្រាយ​ជីវភាព ស្រាប់តែ​ដល់​វេលា​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភ​: ពួក​គាត់​បាន​ទទួល​ដំណឹង​ថា កូន​របស់​គាត់​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ដោយសារ​ត្រូវ​ដើម​ឈើ​រលំ​​សង្កត់​ចំ​ក្បាល ។ ពេល​ទទួល​បាន​ដំណឹង​អកុសល​នេះ​ភ្លាម​ធ្វើ​ឲ្យ​ពួក​គាត់​ស្ទើ​តែ​គាំងបេះដូង​ទៅ​ហើយ​។

តាម​ប្រភព​ពី​យុវជន​ទាំង​៣​នាក់​ដែល​ជា​អ្នក​រួម​ដំណើរ​ទៅ​កាប់​អុស​ជាមួយ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ពេល​ពួក​គាត់​ទៅ​ដល់​ចំនុច​កើតហេតុ​ខាងលើ ក៏​បាន​នាំ​គ្នា​ដើរ​មើល​ដើមឈើ​ទុក​កាប់​រួច​ជា​ស្រេច ពេល​កាប់​រួច​ក៏​ដឹក​យក​មក​រក្សា​ទុក​នៅ​ក្នុង​រោង​របស់​ពួក​គាត់​នៅ​ចំណុច​ស្រឡៅ​ស្រោង​ក្បែរ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​ពេល​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ពួក​គាត់​បាន​ទៅ​ដល់ តំបន់​កើតហេតុ​ខាងលើ និង​នាំ​គ្នា​ដើរ​មើល​គល់ឈើ ហើយ​បាន​នាំ​គ្នា​កាត់ ដោយ​ប្រើ​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ ដើម្បី​យក​មក​ធ្វើ​អុស ។ លុះ​នៅ​ពេល​ពួក​គាត់​កាត់​ដើម​ចំបក់​មួយ​ដើម​ទាំង​យប់ ដែល​មាន​ទំហំ​មុខកាត់​៣០​សង្ទីម៉ែត្រ ហើយ​មុន​នឹង​កាត់ ពួក​គាត់​បាន​ប្រាប់​គ្នា​ថា នាំ​គ្នា​នៅ​ជិត​គល់ឈើ​ទាំងអស់​គ្នា កុំទៅ​ណា​ឆ្ងាយ ដោយសារ​តែ​យប់​ងងឹត​ផង ក៏​នាំ​គ្នា​នៅ​ចម្ងាយ​ពី​គល់ឈើ​នេះ​តែ​៣​ម៉ែត្រប៉ុណ្ណោះ​ ពេល​នោះ​ដើមឈើ​រលំ​ទៅ​ទិស​ខាងលិច ក៏​បាន​បាក់​មែកឈើ​ដើម​ច្រ​ម៉ាស​ប៉ុន​កំភួនជើង ដោយ​បាក់​មក​ជាមួយ​ដើម​ចំបក់​ធ្លាក់​សង្កត់​ចំ​ក្បាល​ជន​រង​គ្រោះ​តែ​ម្តង បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ​ភ្លាមៗ​នោះ​ពួក​គាត់​ទាំង​បី​នាក់​នាំ​គ្នា​ជួយ​សង្គ្រោះ និង​បាន​ទូរស័ព្ទ​ប្រាប់​ក្រុម​គ្រួសារ ​ព្រមទាំង​​នាំ​គ្នា​យក​ជន​រង​គ្រោះ​ចេញពី​ទីកន្លែង​កើតហេតុ​ឆ្ពោះ​មក​ភូមិ​ទាំង​យប់ ​រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​។

បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​មក​ពិនិត្យ​ជន​រង​គ្រោះ​រក​ឃើញ​មាន​ស្នាម​ទ្រុឌ​នៅ​លើ​ក្បាល​មួយ​កន្លែង​ធ្ងន់ធ្ងរ ក្រៅពី​នេះ​នៅ​លើ​ដងខ្លួន ពុំ​មាន​ស្លាកស្នាម​អ្វី​កត់សម្គាល់​ឡើយ ហើយ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​ដើមឈើ​រលំ​សង្កត់​ចំ​ក្បាល ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេង​ឡើយ ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ