ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចព្រះសង្ឃរាជ ជួន ណាត​ពន្យល់​អំពី​ទម្លាប់

4 ឆ្នាំ មុន

សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​មាន​ព្រះ​បន្ទូល​អំពី​ទម្លាប់​យ៉ាងនេះ​ថា តាម​ធម្មតា​មនុស្ស​យើង​តែង​មាន​ទម្លាប់​ប្រក្រតី​ប្រចាំ​ថ្ងៃ ដែល​ជា​ទម្លាប់​ពិបាក​នឹង​កែ​បំផុត​ដូច​ជា​៖ ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយវាចា​ចិត្ត​គ្រប់ពេលវេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា ចរិត​ប្រក្រតី​,…

សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​មាន​ព្រះ​បន្ទូល​អំពី​ទម្លាប់​យ៉ាងនេះ​ថា តាម​ធម្មតា​មនុស្ស​យើង​តែង​មាន​ទម្លាប់​ប្រក្រតី​ប្រចាំ​ថ្ងៃ ដែល​ជា​ទម្លាប់​ពិបាក​នឹង​កែ​បំផុត​ដូច​ជា​៖

ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយវាចា​ចិត្ត​គ្រប់ពេលវេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា ចរិត​ប្រក្រតី​, ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោតគ្រាត​, ការ​និយាយ​កុហក​លេង ចំពោះ​មិត្តសម្លាញ់​យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក ។

ការ​ជក់បារី ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទម្លាប់​ជក់បារី ញៀន​ជក់បារី ។ ការ​ដេក​ថ្ងៃ ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយជា​ទម្លាប់ នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ ។

ការ​ប្រព្រឹត្ត​ទាល់តែ​ជាប់​ជា​ទម្លាប់ បើ​បុគ្គល​ចង់​លះបង់​ចេញ​គឺ​ពិបាក​នឹង​លះ​ចេញ​ខ្លាំង​ណាស់ ដែល​ហៅ​ថា ចរិត​ប្រក្រតី សម្ដេចព្រះសង្ឃរាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេលវេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ