ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​១ ឆ្នាំ​នេះ គ្រោះ​អគ្គិភ័យ​កើត​មាន​តួរ​លេខ​ច្រើន​ជាង​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្ស​យ៉ាង​ហោច​ណាស់​៧​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ក្រៅពី​នោះ​ក៏​នៅ មាន​ផ្ទះ​ឈើ និង​ថ្ម​យ៉ាង​ហោច​៥​ខ្នង​ផ្ទះ និង​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ទៀត​ដែល​បាន​ក្រឡាប់ ឆេះ គឺ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​អត្រា​នៃ​គ្រោះ​អគ្គិភ័យ​ដែល​កើត​មាន​ចំនួន​៧​ករណី​ក្នុង​ត្រីមាស ទី​១​នា​ដើមរដូវ​ប្រាំង​ដើមឆ្នាំ​២០២០​នេះ​។…

ខេត្តក្រចេះ ៖ មនុស្ស​យ៉ាង​ហោច​ណាស់​៧​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ក្រៅពី​នោះ​ក៏​នៅ មាន​ផ្ទះ​ឈើ និង​ថ្ម​យ៉ាង​ហោច​៥​ខ្នង​ផ្ទះ និង​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ទៀត​ដែល​បាន​ក្រឡាប់ ឆេះ គឺ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​អត្រា​នៃ​គ្រោះ​អគ្គិភ័យ​ដែល​កើត​មាន​ចំនួន​៧​ករណី​ក្នុង​ត្រីមាស ទី​១​នា​ដើមរដូវ​ប្រាំង​ដើមឆ្នាំ​២០២០​នេះ​។

បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ត្រីមាស​ទី​១ ក្នុង​រដូវប្រាំង​ដើមឆ្នាំ​២០២០ ដោយ​គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ អត្រា​គ្រោះ​អគ្គិភ័យ​ដែល​កើត​មាននៅ​ទូ​ទាំង​ខេត្តក្រចេះ​មាន​ចំនួន​៧​ករណី​។ ចំនួន​នេះ​បើ​ប្រៀប ធៀប​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៩ មានការ​កើនឡើង​ចំនួន​៣​លើក​។

ដើមចម​ដែល​បង្ក​ឲ្យ​កើត​មាន​ជា​មហន្តរាយ​ផ្តើម​ចេញ​គ្រោះ​អគ្គិភ័យ​នេះ ត្រូវ​បាន​គេ នគរបាល​រក​ឃើញ​ថា មាន​ខ្លះ​បង្ក​ឡើង​ដោយ​ទុ​ស្សេ​ចរន្តអគ្គិសនី មាន​ខ្លះ​បង្ក​ឡើង​ដោយសារ​ឆេះ​រាលដាល​ពី​ភ្លើង​ឆេះ​ព្រៃ និង​ខ្លះ​ផ្តើម​ដោយសារ​ការ​អុជ​ធូប​ទាន​មិន​ប្រយ័ត្ន​។

របាយការណ៍​របស់​ការិយាល័យ​អគ្គី​ភ័យ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា មហន្តរាយ​ដោយ គ្រោះ​អគ្គិ​ភ័យ​នេះ បាន​កើត​មាន​ឡើង​ស្ទើរ​នៅ​គ្រប់​ស្រុក​- ក្រុង​នៅ​ទូ​ទាំង​ខេត្ត ក្នុង​នោះ​ស្រុក សំបូរ​បាន​កើត​មាន​លើ​ចំនួន​ច្រើន​ជាងគេ​។

ស្នង​រង​ទទួល​កិច្ច​ការងារ​អគ្គិភ័យ លោ​ឧត្តមសេនីយ៍ត្រី ច្រឹង ផ​ល្លី បាន​ថ្លែងប្រាប់​ឲ្យ​ដឹង បន្ថែម​ទៀត​ថា កន្លង​ម​កម្លាំង​ន​របាល​បង្ការ ពន្លត់​អគ្គិភ័យ​បាន​សង្គ្រោះ បាន​បម្រើ​ប្រជាពលរដ្ឋ​យ៉ាង​ស្មោះស្ម័គ្រ រួសរាន់​សម្រេច​បាន​ស្នាដៃ​ល្អ គ្រប់​ករណី​អគ្គិភ័យ ដែល​បាន​កើតឡើង និង​ទទួល​បានការ​កោត​ស​សើរ​យ៉ាងច្រើន​ពី​មហាជន​។

ប៉ុន្តែ​បញ្ហា​ប្រឈម​ដែល​បណ្តោយ​ឲ្យ​មាន មហន្តរាយ​ធ្ងន់ធ្ងរ​នោះ គឺ​ការ​ខ្វះ​ឧបករណ៍​ពន្លត់​អគ្គិ​ភ័យ​បឋម ពេល​មាន​គ្រោះ​អគ្គិភ័យ និង​មាន​ភូមិសាស្ត្រ​ចង្អៀត​ស្មុគស្មាញ ច្រក​ផ្លូវ​តូច​ចង្អៀត តំបន់​មួយ​ចំនួន​នៅ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល ដែល​ជា​ឧស​គ្គ​ក្នុង​ការ​សង្គ្រោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ