ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិតយល់ត្រូវរមែង​លើក​សង្គម​លោក​ឱ្យ​រុងរឿង

4 ឆ្នាំ មុន

មនុស្សលោក​សម្បូរ​ទៅ​ដោយ​គុណធម៌ និង​អប់រំ​ចម្រើន​ទៅ​ដោយ​ចិត្ត​វិញ្ញាណ​យក​ការ​អត់ឱន​ឱ្យ​គ្នា​ជា​ធំ គឺជា​ការ​លើក​សង្គម​លោក​ឱ្យ​ចម្រើន​រុងរឿង ។ កាលបើ​ការ​គិត​របស់​មនុស្ស​ប្រព្រឹត្ត​ទៅ​រក​សេចក្ដីចម្រើន​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ មនុស្ស​រមែង​មានគុណ​ធម៌​ជា​ទិស​ដៅ ស្វែងរក​ការ​ចម្រើន​ផ្លូវ​ចិត្តជា​ការ​សំខាន់ លើកតម្កើង​និង​រាប់អាន​ចំពោះ​អ្នក​ដែល​មានចិត្ត​ប្រសើរ​ខ្ពស់ នោះ​សង្គម​លោក​នឹង​ចម្រើន​ទៅ​ដោយ​អរិយធម៌​ជា​ប្រាកដ ឯការ​ខ្វាយខ្វល់…

មនុស្សលោក​សម្បូរ​ទៅ​ដោយ​គុណធម៌ និង​អប់រំ​ចម្រើន​ទៅ​ដោយ​ចិត្ត​វិញ្ញាណ​យក​ការ​អត់ឱន​ឱ្យ​គ្នា​ជា​ធំ គឺជា​ការ​លើក​សង្គម​លោក​ឱ្យ​ចម្រើន​រុងរឿង ។

កាលបើ​ការ​គិត​របស់​មនុស្ស​ប្រព្រឹត្ត​ទៅ​រក​សេចក្ដីចម្រើន​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ មនុស្ស​រមែង​មានគុណ​ធម៌​ជា​ទិស​ដៅ ស្វែងរក​ការ​ចម្រើន​ផ្លូវ​ចិត្តជា​ការ​សំខាន់ លើកតម្កើង​និង​រាប់អាន​ចំពោះ​អ្នក​ដែល​មានចិត្ត​ប្រសើរ​ខ្ពស់ នោះ​សង្គម​លោក​នឹង​ចម្រើន​ទៅ​ដោយ​អរិយធម៌​ជា​ប្រាកដ ឯការ​ខ្វាយខ្វល់ ក្រហល់ក្រហាយ​ក្នុង​ចិត្ត​របស់​មនុស្ស​ក៏​នឹង​ថយ​ចុះ​ជា​លំដាប់​ដែរ ។

ដូច្នេះ​មនុស្ស​ទាំងឡាយ​គប្បី​សាង​នូវ​សម្មាទិដ្ឋិ​គំនិត​យល់​ត្រូវ និង​គុណធម៌​ផ្សេង​ទៀត​ឲ្យ​ចម្រើន​ឡើង​ក្នុង​ភាវៈ​ជា​មនុស្ស​នេះ ទើប​ឈ្មោះ​ថា​ជា​អ្នក​សាង​លោក​ពិតប្រាកដ​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ