អ្នកជំនួញ​ជោគជ័យ​ម្នាក់ ប្រកាស​ឱ្យប្រាក់​២៥០០០​ដុល្លារ ទៅ​អ្នក​ដែល​អាច​រក​សង្សារ​ឱ្យ​គាត់​បាន


អ្នកជំនួញ​ម្នាក់​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាន់​សាស សហរដ្ឋអាមេរិក​នឿយហត់​នឹង​ការ​ណាត់ជួប​តាម​អ៊ី​ន​ធើ​ណេ​ត​ជាមួយនឹង​ស្រី​ៗ​បាន​ប្រកាស​ថា គាត់​នឹង​ចំណាយ​ប្រាក់​ចំនួន​២៥០០០​ដុល្លារ ដល់​អ្នក​ណា​ដែល​អាច​រក​សង្សារ​ឱ្យ​គាត់​បាន ។

លោក Jeff Gebhart អាយុ​៤៧​ឆ្នាំ មិន​ត្រូវការ​អ្នក​មក​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​គាត់​នោះ​ទេ តែ​ចង់បាន​អ្នក​ដែល​អាច​មក​សប្បាយ​ជាមួយនឹង​ជីវិត​មាន​ស្តុកស្តម្ភ​របស់​លោក ។ គាត់​ថា គាត់​ធុញ​នឹង​ការ​ណាត់ជួប​ស្រី​ៗ​តាម​អ៊ី​ន​ធើ​ណេ​ត​ណាស់ ។ គាត់​ចង់​សាក​អ្វី​ដែល​ថ្មី ដោយ​ហ៊ាន​ជះ​លុយ​ដល់​ទៅ​២៥០០០​ដុល្លារ ។

អ្នកជំនួញ​ជោគជ័យ​រូប​នេះ បាន​សរសេរ​លើ​វេ​ប​សាយ​របស់​គាត់​ថា ៖ «​នៅ​ក្នុង​ទំនាក់ទំនង​មួយ ខ្ញុំ​គាំទ្រ​ការ​បើកចំហ​រចិត្ត​ទូលាយ និង​រីករាយ ។ ជា​ទូទៅ​ខ្ញុំ​ជា​មនុស្ស​រីករាយ​ដែល​មានជីវិត​ល្អ​ប្រសើរ ។ ខ្ញុំ​មិន​ត្រូវការ​មនុស្ស ដើម្បី​បំពេញ​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ស្វែងរក​មនុស្ស​ម្នាក់ ដែល​មានគុណ​ស​ម្ប​តិ្ត​ដែល​អាច​អោយ​យើង​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ។ ខ្ញុំ​ចង់​ស្វែងរក​នរណា​ម្នាក់ ដែល​មាន​ភាព​សប្បាយ​រីករាយ ងាយស្រួល​ក្នុង​ការ​ចំណាយពេល​ជាមួយ និង​អាច​ជួយ​ឱ្យ​ជីវិត​ពោរពេញ​ទៅ​ដោយ​ថាមពល​សង្ឃឹម​។​»

មនុស្ស​ដែល​គាត់​ស្រឡាញ់​ចង់បាន ត្រូវ​តែ​ជា​មនុស្ស​បើក​ចិត្ត​ទូលាយ និង​មានការ​គិត​វិជ្ជមាន ។ ជា​ពិសេស គឺ​ចូល​ចិត្ត​ឆ្កែ ព្រោះតែ​គាត់​មាន​ឆ្កែ​មួយ​ឈ្មោះ Gunner​។ គាត់​ថា គាត់​មិន​ត្រឹមតែ​ផ្តល់​ប្រាក់ ២៥០០០​ដុល្លារ​ឱ្យទៅ​អ្នក​ដែល​អាច​រក​សង្សារ​ឱ្យ​គាត់​បាន​នោះ​ទេ ។ គាត់​សន្យា​ថា នឹង​ផ្តល់​ប្រាក់ ២៥០០០​ដុល្លារ​ទៀត ទៅ​ឱ្យ​អង្គការ​ជួយ​ដល់​សត្វ​ឆ្កែ​អនាថា ដោយ​ដាក់​ឈ្មោះ​អ្នក​ដែល​រក​សង្សារ​ឱ្យ​គាត់​បាន ៕

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ