រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤​ ខ្ទេច​ទាំង​សងខាង


រាជធានី​ភ្នំពេញ ៖ សង្ស័យ​បើកបរ​ក្នុង​ល្បឿន​លឿន​និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវបំបែក​ជា​បួន ទើប​បង្ក​ឲ្យ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​និង​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ទៀត​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កូរ៉េ​ក្រឡាប់​ផ្ងារជើង ចំណែក​រថយន្ត​ម៉ាក​កាម​រី​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្តុ​ប​លូ​៣ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត​កែង​នឹង​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​អូ​របែក​ក្អម ខណ្ឌ​សែន​សុខ​។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៤៥៨៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​៣​នាក់ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-០៥៦១ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​រប​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿ​យ៉ាង​លឿន​បំរុង​បើក​ឆ្លងកាត់​ផ្លូវ​ណ​ត​ប្រ៊ី​ត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ស្រាប់តែ​មាន​បុរស​៣​នាក់​ជិះ​ក្នុង​រថយន្ត​កូរ៉េ​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​ផ្លូវបំបែក​ជា​បួន​ទើប​បង្ក​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​អក​ហ្សើ ខណៈនោះ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កូរ៉េ​ក្រឡាប់​ផ្ងារជើង​ខ្ទាត​ទៅ​ខាង​មុខ​ប្រមាណ​៣០​ម៉ែត្រ​រង​ការ​ខូចខាត​ដាច់​កង់​ខាងក្រោយ​។ ចំណែកឯ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​បាន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​គ្រឿង​នាំ​គ្នា​រត់គេច​ខ្លួន​អស់ បន្សល់​ទុក​តែ​រថយន្ត​ដែល​រង​ការ​ខូចខាត​ទាំង​ពីរ​គ្រឿង​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍ និង​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ