ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​ការ​ហួងហែង​ស្មើនឹង​ទម្លាក់​ទុក្ខសោក​ចោល

4 ឆ្នាំ មុន

ក្នុង​លោក​ទាំងមូល​នេះ​មិន​បាន​បង្រៀន​ឲ្យ​យើង​មក​គ្រប់គ្រង​ហួងហែង​ឡើយ សត្វលោក​សោកសៅ ក្តៅក្រហាយ​ព្រោះហេតុតែ​ការ​ហួងហែង​ថា​អ្វី​ៗ​សុទ្ធតែ​ជា​របស់​អញ​ហ្នឹងឯង ។ ដូច​មនុស្ស​ដែល​យើង​ស្រឡាញ់​ពេញ​បេះដូង តែ​បែរជា​គេ​ទៅ​ចោល​យើង​បាត់ ខណៈ​នេះ​ប្រាកដជា​នឹង​ដល់​នូវ​ក្តី​វិបត្តិ​ធំធេង​ក្រៃ​លែង​ពិបាក​នឹង​រក​អ្វី​មក​ប្រៀបធៀប​បាន​ឡើយ គឺ​ទុក្ខ​កើត​អំពី​ការ​ហួងហែង​ហ្នឹងឯង ។ ប៉ុន្តែ​បើ​យើង​ស្គាល់​អធ្យាស្រ័យ…

ក្នុង​លោក​ទាំងមូល​នេះ​មិន​បាន​បង្រៀន​ឲ្យ​យើង​មក​គ្រប់គ្រង​ហួងហែង​ឡើយ សត្វលោក​សោកសៅ ក្តៅក្រហាយ​ព្រោះហេតុតែ​ការ​ហួងហែង​ថា​អ្វី​ៗ​សុទ្ធតែ​ជា​របស់​អញ​ហ្នឹងឯង ។

ដូច​មនុស្ស​ដែល​យើង​ស្រឡាញ់​ពេញ​បេះដូង តែ​បែរជា​គេ​ទៅ​ចោល​យើង​បាត់ ខណៈ​នេះ​ប្រាកដជា​នឹង​ដល់​នូវ​ក្តី​វិបត្តិ​ធំធេង​ក្រៃ​លែង​ពិបាក​នឹង​រក​អ្វី​មក​ប្រៀបធៀប​បាន​ឡើយ គឺ​ទុក្ខ​កើត​អំពី​ការ​ហួងហែង​ហ្នឹងឯង ។

ប៉ុន្តែ​បើ​យើង​ស្គាល់​អធ្យាស្រ័យ អនុញ្ញាត​ឱ្យ​គេ​ទៅ​តាម​បំណង​គេ​ចុះ ទម្លាក់​ចោល​នូវ​ការ​ហួងហែង​ស្មើនឹង​ការ​ទម្លាក់​ខ្លួនឯង​ឱ្យ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ស្អប់​ចិត្ត កម្ចាត់​គ្រឿង​សៅ​ហ្ម​ទាំងឡាយ រៀន​រស់នៅ​ជាមួយនឹង​ខ្លួនឯង​ឲ្យ​បាន​ល្អ រស់នៅ​ជាមួយនឹង​ការ​មាន​សតិ​ស្មារតី​ជា​និច្ច ជា​រឿង​ប្រសើរ​ក្រៃ​លែង​សម្រាប់​ជីវិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ