មនុស្សយើងចេះតែឈ្លោះគ្នា ស្អប់គ្នា គំកួនគ្នា ព្រោះមិនបានមើលឃើញនូវធាតុពិតក្នុងខ្លួន ដូច្នេះម្នាក់ៗរវល់តែជាប់ជំពាក់ប្រកាន់ថាជាអ្នកនេះ ថាជាអ្នកនោះ ប្រកាន់ថាអញ ម្ល៉ោះហើយបញ្ហាម៉ឺនសែនជំពូកនៅក្នុងខ្លួនម្នាក់ៗ ដោះស្រាយមិនចេះចប់ដោយសារតែមិនដឹងនូវសេចក្តីពិត ។
តាមពិតទៅអ្វីៗទាំងអស់នៅក្នុងខ្លួនយើងនេះសុទ្ធតែជាសភាវៈពិត ជាធាតុទឹក ដី ភ្លើង ខ្យល់ ជាសច្ចធម៌ ប៉ុន្តែដោយអំណាចនៃសេចក្ដីល្ងង់គឺអវិជ្ជាគ្រប់សង្កត់ ក៏សម្គាល់នូវធាតុពិតទាំងនោះថាជាគ្រឿងនាំឲ្យរីករាយ ជាគ្រឿងត្រេកត្រអាល ឯការពិតខ្លះទៀត ក៏សម្គាល់ថាជាបញ្ហាទៅវិញ ។ កាលបើសម្គាល់ថាជាបញ្ហាហើយ ក៏ខ្វាយខ្វល់ ភ័យព្រួយ ឬក៏ខឹងក្រោធនាំទុក្ខដាក់ខ្លួនកាន់ធ្ងន់ឡើងៗ ។
ខណៈនេះបើយើងមិនបានអប់រំចម្រើនបញ្ញាឱ្យប្រាកដទេ នឹងមិនអាចពិចារណាឱ្យឃើញតាមសេចក្តីពិតបានឡើយ ដូច្នេះការទប់សេចក្ដីក្រោធដែលកើតឡើងនឹងរមែងមិនបានសម្រេចឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ