Kia បង្ហើបគម្រោងផលិតរថយន្តអគ្គិសនីប្រជែង Tesla
4 ឆ្នាំ មុន
នៅដើមឆ្នាំ ២០២០ ក្រុមហ៊ុន Kia បានប្រកាសពីយុទ្ធសាស្ត្រផលិតរថយន្តអគ្គិសនីដ៏អស្ចារ្យមួយ។ ជាផ្នែកមួយនៃការវិនិយោគដ៏ធំធេង ២៥ពាន់លានដុល្លារ ក្រុមហ៊ុនផលិតរថយន្តកូរ៉េមួយនេះ បានប្រកាសពីផែនការរបស់ខ្លួនក្នុងការបញ្ចេញម៉ូដែលអគ្គិសនីពេញលេញចំនួន ១១ប្រភេទ…
នៅដើមឆ្នាំ ២០២០ ក្រុមហ៊ុន Kia បានប្រកាសពីយុទ្ធសាស្ត្រផលិតរថយន្តអគ្គិសនីដ៏អស្ចារ្យមួយ។ ជាផ្នែកមួយនៃការវិនិយោគដ៏ធំធេង ២៥ពាន់លានដុល្លារ ក្រុមហ៊ុនផលិតរថយន្តកូរ៉េមួយនេះ បានប្រកាសពីផែនការរបស់ខ្លួនក្នុងការបញ្ចេញម៉ូដែលអគ្គិសនីពេញលេញចំនួន ១១ប្រភេទ នៅឆ្នាំ ២០២៥។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Kia បានប្រកាសថាយើងអាចរំពឹងថារថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួននឹងមកដល់នៅឆ្នាំ២០២១ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ងាកមកមើលរថយន្តអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុន Kia គឺពិតជាគួរឱ្យរំភើបណាស់ ព្រោះសារព័ត៌មាន Autocar បានរាយការណ៍ថា វានឹងដើរតួជាម៉ូឌែលអគ្គិសនីល្បឿនលឿនសម្រាប់យីហោនេះ។
យោងតាមសារព័ត៌មាន British Outlet រថយន្តអគ្គិសនីបន្ទាប់របស់ក្រុមហ៊ុន Kia នឹងត្រូវបានផ្អែកលើគំនិតស្រមៃដែលបានបង្ហាញខ្លួននៅទីក្រុងហ្សឺណែវ កាលពីឆ្នាំមុន ហើយនឹងត្រូវបង្ហាញខ្លួននៅឆ្នាំ២០២១ ។ ប្រធានរៀបចំផែនការផលិតផលរបស់ក្រុមហ៊ុន Kia លោក Pablo Matinez Masip ពិពណ៌នាអំពីរថយន្តអគ្គិសនីថ្មីនេះថាមានសារៈសំខាន់ ក្នុងការបង្ហាញសមត្ថភាពរថយន្តអគ្គិសនីរបស់យើងនាពេលអនាគត។
ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Kia លោក Carlos Lahoz បានបន្ថែមទៀតថា ម៉ូដែលថ្មីនេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការគិតកន្លងមក មកលើក្រុមហ៊ុនរបស់ខ្លួន។ រថយន្តនេះមានភាពទំនើបមិនធម្មតា តែមានតម្លៃសមរម្យ បើប្រៀបជាមួយនឹងម៉ូដែលមួយចំនួនដូចជា Tesla, BMW ឬ Mercedes។
ចែករំលែកព័តមាននេះ