ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហជីព​ថា ការ​ចរចា​តម្លើង​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​ឆ្នាំ​២០២១​នឹង​ពិបាក​ដោយសារ​ដក EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​អះអាង​ថា ការ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​អប្បរ​មា សម្រាប់​ឆ្នាំ​២០២១ នឹង​ពិបាក​ដោយសារ​សហភាព​អឺរ៉ុប (EU)…

រាជធានី​ភ្នំពេញ ៖ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​អះអាង​ថា ការ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​អប្បរ​មា សម្រាប់​ឆ្នាំ​២០២១ នឹង​ពិបាក​ដោយសារ​សហភាព​អឺរ៉ុប (EU) ដក​EBA ពី​កម្ពុជា ។

លោក​ប៉ាវ ស៊ី​ណា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ដក EBA នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​១២ សីហា ២០២០ ស្របគ្នា និង​រដូវ​កាល​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា ។ លោក​បន្ត​ថា​ទោះបី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ត្រឹម​២០​ភាគរយ​ពី​កម្ពុជា​ក៏​ដោយ តែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្មករ​ខ្មែរ​ទាំងអស់ ។

ការ​ដក EBA ពី​កម្ពុជា​នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​១២ សីហា ២០២០ ខាង​មុខ​នេះ​ស្របគ្នា និង​រដូវ​កាល​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា ដូច្នេះ​ឧបសគ្គ​នៃ​ដំណើរការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០២១ និង​កាន់តែ​ពិបាក​ហើយ​ការ​ចរចា​អនុសញ្ញា​រួម CBA នៅ​ថ្នាក់​រោងចក្រ​រិ​ត​តែ​ពិបាកទៅ​ទៀត​មួយវិញទៀត តើ​រោងចក្រ​និង​មានការ​ងារ​គ្រប់គ្រាន់​សម្រាប់​កម្មករ​ធ្វើ​ដែរ​ឬទេ ? បញ្ហា​នេះ និង​ជះ​ឥទ្ធិពល​ដល់​ជីវៈភាព​កម្មករ ។

កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លង​ទៅ គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) លើ​មុខទំនិញ​នាំ​ចេញ​របស់​កម្ពុជា ប្រមាណ​២០% នៃ​មុខទំនិញ​នាំ​ចេញ​ទាំងអស់ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ខណៈ ទំនិញ ៨០%​ទៀត ត្រូវ​បាន​រួច​ពន្ធ​ដដែល ។ សូម​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០២០​នេះ កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមារ ចំនួន​១៩០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ