ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​មូលហេតុ​ដែល​មហាសេដ្ឋី Warren Buffett ចាយ​លុយ​ជា​ក្រដាសប្រាក់​!

4 ឆ្នាំ មុន

ប្រសិនបើ​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ដើរ​ចូល​ក្នុង​ហាង​ទំនិញ ឬ​ភោជនីយដ្ឋាន​របស់​អ្នក​នោះ លោក​ប្រហែលជា​ដក​ក្រដាសប្រាក់​ចេញ​មក​ពេល​ដែល​ទិញ​អ្វី​ពី​អ្នក​ហើយ ។ មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ…

ប្រសិនបើ​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ដើរ​ចូល​ក្នុង​ហាង​ទំនិញ ឬ​ភោជនីយដ្ឋាន​របស់​អ្នក​នោះ លោក​ប្រហែលជា​ដក​ក្រដាសប្រាក់​ចេញ​មក​ពេល​ដែល​ទិញ​អ្វី​ពី​អ្នក​ហើយ ។ មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៨៨​ប៊ី​លាន​ដុល្លារ​នេះ​ធ្លាប់​បាន​អះអាង​ថា លោក​ប្រើ​ក្រដាសប្រាក់​ស្ទើរតែ ៩៨% នៃ​ការ​ចំណាយ​របស់​លោក ។

លើស​ពី​នេះ​ទៅ​ទៀត លោក​ធ្លាប់​បាន​ប្រាប់​មក​ថា​លោក​តែងតែមាន​ក្រដាសប្រាក់​ប្រមាណ ៤០០​ដុល្លារ​ជាប់​ខ្លួន​ជា​និច្ច ។ មូលហេតុ​អ្វី​បានជា​លោក​មិន​ប្រើ​កាត​ធនាគារ ឬ​សេវា​បង់ប្រាក់​តាម​ទូរស័ព្ទ​ដែល​កំពុង​តែ​ពេញ​និយម? តើ​លោក​ព្រួយបារម្ភ​ពី​ផ្នែក​សន្តិសុខ​នៃ​ការ​ប្រើប្រាស់​វា​មែន​ទេ?

មូលហេតុ​សម្រាប់​លោក បា​ហ្វេ​ត គឺ​ព្រោះតែ​វា​មាន​ភាព​ងាយស្រួល ។ ប៉ុន្តែ​នៅ​តាម​ទីប្រជុំជន​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​ងាក​ទៅ​កាន់ការ​ប្រើប្រាស់​សេវា​បង់ប្រាក់​តាម​ទូរស័ព្ទ ឬ​សេវា​ផ្សេង​ៗ​ដែល​មិន​ចាំបាច់​ឲ្យ​ពួក​គេ​មាន​ក្រដាសប្រាក់​ជាប់​កាបូប ។ យ៉ាងណា​ក្តី កម្ពុជា​នៅ​តែ​មាន​ក្រុម​មនុស្ស​ដែល​ដូចនឹង​លោក​មហាសេដ្ឋី បា​ហ្វេ​ត ដែរ គឺ​មិន​ចូល​ចិត្ត​មធ្យោបាយ​ខាងលើ​ទេ ។ ដូច្នេះ​ក្នុង​នាម​អាជីវករ តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ប្រសិនបើ​អ្នក​ជួបនឹង​អតិថិជន​បែប​នេះ?

អតិថិជន​នា​ពេល​បច្ចុប្បន្ន​នេះ​តែងតែមាន​ចំណូលចិត្ត​ខុស​ៗ​គ្នា​ទាក់ទិន​នឹង​មធ្យោបាយ​ក្នុង​ការ​បង់ថ្លៃ​ផលិតផល​ដែល​ខ្លួន​បាន​ទិញ​។ តែ​មិន​ថា​អ្នកជា​ម្ចាស់​អាជីវកម្ម​ធំ​ឬ​តូច​ទេ កត្តា​សំខាន់​ដែល​អ្នក​ត្រូវ​តែ​ដឹង​គឺ​ជម្រើស​កាន់តែ​ច្រើន​គឺ​កាន់តែ​ល្អ ឬ​មាន​ន័យ​ថា​អ្នក​គួរតែ​មាន​ផ្តល់​ជា​មធ្យោបាយ​ក្នុង​ការ​បង់ថ្លៃ​ខុស​ៗ​គ្នា​តាម​សមត្ថភាព​ដែល​អាច​ធ្វើ​បាន ។ វា​ជា​ជម្រើស​របស់​អតិថិជន​របស់​អ្នក ហើយ​អ្នក​មិន​គួរ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​ពួក​គេ​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ប្រហែលជា​មិន​ចង់​គោរព​អ​ញ្ចើ​ញ​លោក​មហាសេដ្ឋី​បា​ហ្វេ​ត​ចេញពី​ហាង ឬ​ភោជនីយដ្ឋាន​របស់​អ្នក​ដែរ​ព្រោះតែ​លោក​ចូល​ចិត្ត​ប្រើ​ក្រដាសប្រាក់ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ