ការ​បៀតបៀន​មិន​ដែល​ឱ្យ​ទោស​ល្អ​ឡើយ


ការ​មិន​បៀតបៀន​គ្នា គឺជា​ការ​មិន​បៀតបៀន​ទាំង​ខ្លួនឯង​និង​អ្នក​ដទៃ ជា​ហេតុ​នៃ​សេចក្ដីសុខ ចំណែក​ការ​បៀតបៀន​គ្នា​ជា​ហេតុ​នៃ​ទុក្ខ​ភ័យ មិន​ស្ងប់​ក្នុង​ជីវិត ហេតុនេះ​បុគ្គល​អ្នក​ប្រាថ្នា​ឲ្យ​ការ​រស់នៅ​មាន​សេចក្ដីចម្រើន មិន​ត្រូវធ្វើ​នូវ​អំពើ​បៀតបៀន​ផ្សេង​ៗ គប្បី​ព្យាយាម​រក្សាខ្លួន​ដោយ​ស្មារតី ត្រេកអរ​ក្នុង​សេចក្ដី​មិន​ប្រមាទ ។

ព្រោះថា​ទោស​នៃ​ការ​បៀតបៀន​នេះ​ឱ្យ​ផល​មិន​រង់ចាំ​កាល​ឡើយ ដូច​ជា​ការ​បៀតបៀន​ខ្លួនឯង​ដោយ​ប្រព្រឹត្ត​អបាយមុខ លេងស្រី បរិភោគ​ទឹកស្រវឹង ប្រព្រឹត្ត​ល្បែងស៊ីសង សេពគប់​មិត្ត​មិនល្អ និង​ខ្ជិលច្រអូស​ជាដើម ទោះជា​មិន​បាន​បៀតបៀន​អ្នក​ដទៃ​ដោយ​ត្រង់​ចំពោះ​ក៏​ដោយ តែ​វា​ជា​ការ​បៀតបៀន​ដោយ​អម​ឬ​ដោយ​ប្រយោល ដូច​ជា​ធ្វើ​ឲ្យ​ទន់ខ្សោយ​ស្មារតី សង្គម​មិន​ចម្រើន​លូតលាស់ បញ្ចុះតម្លៃ​វង្ស​ត្រកូល​ក្រុម​គ្រួសារ​របស់​ខ្លួន​ជាដើម ។

រឹត​លំបាក​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​វិវាទ​គ្នា​ញឹកញាប់​ក្នុងផ្ទះ​រវាង​ប្ដី​ប្រពន្ធ ស្រែក​ឡូឡា​រំខាន​អ្នក​ជិតខាង គឺជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត ។ ព្រោះហេតុនោះ​ដើម្បី​ឲ្យ​បានជា​មនុស្ស​ល្អ មិត្ត​ល្អ ត្រូវ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដែល​ផ្ទុយ​អំពី​ការ​បៀតបៀន នេះ​ហើយ​ជា​មង្គល​ដ៏​ឧត្ដម ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ