ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​គិត​ឲ្យហួស​ពី​សន្ទុះ​របស់​វា

4 ឆ្នាំ មុន

អ្នកខ្លះ​ព្រោះតែ​មិន​យល់​ពី​លក្ខណៈ​ពិត​នៃ​លោក​នេះ​គេ​តែង​ខំ​បង្កើន​ទុក្ខសោក តាម​រយៈ​ការ​គិត​ឲ្យ ហួស​ពី​សន្ទុះ​របស់​វា ដរាប​ដល់​ទៅ​គិត​លែង​ចេញ​ក៏​សម្លាប់​ខ្លួន​ឲ្យ​ឆាប់​បាន​រួច​ផុត​ទុក្ខសោក ដែល​នេះ​គ្រាន់តែ​ជា​ការ​គិត​ខុស ព្រោះ​ស្លាប់​តែ​រូប​កាយ ឯ​ចិត្ត​មានទុក្ខ​ត្រូវ​ទៅ​ចាប់ជាតិ​នៅ​កន្លែង​ដែល​មានទុក្ខ​កាន់តែ​ខ្លាំង នេះ​ជា​សច្ចធម៌ ។ តាម​ធម្មតា​បញ្ហា​ទុក្ខសោក​ទាំងឡាយ​ដែល​បាន​កើតឡើង​ដល់​ចំណុចកំពូល​ហើយ…

អ្នកខ្លះ​ព្រោះតែ​មិន​យល់​ពី​លក្ខណៈ​ពិត​នៃ​លោក​នេះ​គេ​តែង​ខំ​បង្កើន​ទុក្ខសោក តាម​រយៈ​ការ​គិត​ឲ្យ ហួស​ពី​សន្ទុះ​របស់​វា ដរាប​ដល់​ទៅ​គិត​លែង​ចេញ​ក៏​សម្លាប់​ខ្លួន​ឲ្យ​ឆាប់​បាន​រួច​ផុត​ទុក្ខសោក ដែល​នេះ​គ្រាន់តែ​ជា​ការ​គិត​ខុស ព្រោះ​ស្លាប់​តែ​រូប​កាយ ឯ​ចិត្ត​មានទុក្ខ​ត្រូវ​ទៅ​ចាប់ជាតិ​នៅ​កន្លែង​ដែល​មានទុក្ខ​កាន់តែ​ខ្លាំង នេះ​ជា​សច្ចធម៌ ។

តាម​ធម្មតា​បញ្ហា​ទុក្ខសោក​ទាំងឡាយ​ដែល​បាន​កើតឡើង​ដល់​ចំណុចកំពូល​ហើយ បើ​យើង​ដោះស្រាយ​មិន​ចេញ​ទេ គួរ​បើកដៃ​ឲ្យ​វា​ប្រព្រឹត្ត​ទៅ​តាម​យថាហេតុ​របស់​វា​ចុះ ដោយ​ចេតនា​ថា សេចក្តី​ទុក្ខ​នេះ​នៅ​ពេល​ដល់កំណត់​វា​ហើយ វា​នឹង​លិច​បាត់​ទៅ​តាម​ពេលវេលា​ដោយ​ខ្លួនឯង​ដូច​ជា​ព្រះអាទិត្យ​ដូច្នោះ​ដែរ ។

ហេតុនេះ​មុន​នឹង​ធ្វើ​អ្វីមួយ​គប្បី​គិត បើសិនជា​ភ្នែក​យើង​បើក​ពិតមែន យើង​នឹង​ឃើញ​អ្វី​ដែល​គួរ​មើល និង​មិន​គួរ​មើល ឯ​ជីវិត​ឥត​ធម៌ គឺជា​ជីវិត​ពោរពេញ​ទៅ​ដោយ​គ្រឿង​កង្វល់ ខ្វល់​ណាស់ គិត​ណាស់ គឺ​ខ្វល់​រហូត​គិត​សម្លាប់​ខ្លួន ខណៈ​នេះ​បើ​មិន​បានរ​ត់រក​ធម៌​ជា​ប្រទីប​ទេ គេ​នឹង​លស់​ព្រលឹង​ព្រោះតែ​រឿងរ៉ាវ​ក្នុង​លោក​នេះ​ជាក់​ជា​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ