ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាន់​ជំហរ​ថា​នៅ​តែ​មិន​ខ្លាច​ជំងឺ​នេះនោះ​ទេ​សំខាន់​យើង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង និង​ការពារ​ជំងឺ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​តែ​ប្រកាស​ប្រកាន់​ជំហរ​ថា នៅ​តែ​មិន​ខ្លាច​ជំងឺ​នេះនោះ​ទេ សំខាន់ គឺ​យើង​ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង និង​ការពារ​នឹង​ជំងឺ​នេះ ។ សម្តេច​តេ​ជោ​ក៏​បាន​រំលឹក​ថា…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​តែ​ប្រកាស​ប្រកាន់​ជំហរ​ថា នៅ​តែ​មិន​ខ្លាច​ជំងឺ​នេះនោះ​ទេ សំខាន់ គឺ​យើង​ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង និង​ការពារ​នឹង​ជំងឺ​នេះ ។ សម្តេច​តេ​ជោ​ក៏​បាន​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ​កន្លង​ទៅ​នេះ ពេល​ដែល​សម្តេច​អញ្ជើញ​ទៅ​ទទួលភ្ញៀវ​ទេសចរ​លើ​នាវា​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ បើ​យើង​ដឹង​ថា អ្នក​ដែល​នៅ​លើ​នាវា​នោះ​មាន​ផ្ទុក​ជំងឺ​កូ​រូ​ណា​ក៏​ដោយ​ក៏​សម្តេច​រឹតតែ​អោយ​ចូល​ថែម​ទៀត ដើម្បី​យក​អ្នកជំងឺ​នោះ​មក​ព្យាបាល​អោយទាន់​ពេលវេលា កុំអោយ​មានការ​រីក​រាលដាល​បន្ត ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ​ចេញផ្សាយ​មុន​នេះ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា កម្ពុជា​ធ្វើ​នេះ គឺជា​សកម្មភាព​មនុស្សធម៌​សុទ្ធសាធ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស​-​និស្សិត​ជិត​២​ពាន់​នាក់ ហើយ​សម្តេច​តេ​ជោ​ក៏​បាន​នាំ​យក​នូវ​សៀវភៅ​អប់រំ​ទូន្មាន​របស់​ភិ​រម្យ​អ៊ូ (​ក្រម​ង៉ុ​យ​) និង​បណ្ឌិត អ៊ូ ចុង ជូន​ដល់​គរុ​សិស្ស និស្សិត​ម្នាក់ ចំនួន​២​ក្បាល និង​ថវិកា​ម្នាក់​១០​ម៉ឺន រួម​ទាំង​ផ្តល់​នូវ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ទេសចរណ៍​ខេត្តសៀមរាប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ