ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នករៀន​ភាសា​បារាំង​តិច​ជាង​អ្នករៀន​ភាសា​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​អ្នករៀន​ភាសា​បារាំង​តិច​ជាង​អ្នករៀន​ភាសា​ចិន​ទៅ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​អ្នករៀន​ភាសា​បារាំង​តិច​ជាង​អ្នករៀន​ភាសា​ចិន​ទៅ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៨-២០១៩​ជិត​២​ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​ឆ្នាំ​២០២០​ថា បារាំង​ជា​អ្នក​មិន​លើក​ដំណើរ​ភាសា​ខ្លួន​ទេ ជាក់ស្តែង​អតីត​នាយក​រដ្ឋមន្ត្រី​បារាំង​ផ្ទាល់ ក៏​មិន​និយាយ​ភាសា​បារាំង​ក្នុង​កិច្ចប្រជុំ​ធំ​ៗ​ផង​ដែរ ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា តាម​ការ​សង្កេត​ជាក់ស្តែង អ្នករៀន​ភាសា​បារាំង​នៅ​កម្ពុជា​តិច​ជាង​អ្នករៀន​ភាសា​ចិន​ទៅ​ទៀត ។ ប៉ុន្តែ​យ៉ាងណា​ក្តី រាជរដ្ឋាភិបាល​នៅ​តែ​ជំរុញ​ឲ្យ​មាន​រៀន​ភាសា​រាំង និង​បើក​ឲ្យ​មាន​ថ្នាក់រៀន​ភាសា​បារាំង​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​នេះ​ថ្នាក់​សភា​បារាំង នៅ​តែ​បន្ត​មាននៅ​សកល​វិទ្យាល័យ​មួយ​ចំនួន ។ សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​ភាសា​បារាំង​នេះ​បាន​ប្រើប្រាស់​ច្រើន​នៅ​ក្នុង​ផ្នែក​ពេទ្យ និង​ច្បាប់ និង​ការ​និយាយ​ទាក់ទង​គ្នា​មាន​កម្រិត​តិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ