ចិត្ត​របស់​អ្នកមាន​រោគ​ទោសៈ


ព្រោះតែ​ចិត្ត​របស់​គេ​មាន​រោគ​ទោសៈ​នៅ​ត្រាំ​ក្នុង​សន្តាន​ក្រាសឃ្មឹក​ពេក កាលបើ​ពាក្យ​សម្តី​អ្នក​ដទៃ​មក​ប៉ះ​ខ្ទប់​តែ​បន្តិចបន្តួច​ក៏​មាន​អាកប្បកិរិយា​ច្រឡោងខាម ប្រែ​ទឹកមុខ ពោល​សម្តី​អសុរោះ​តបត​វិញ​ភ្លាម ។

បុគ្គល​ដែល​ជោកជាំ​ទៅ​ដោយ​សេចក្តី​ក្រោធ​រមែង​ជា​អ្នកមាន​សន្តាន​ដ៏​អាក្រក់ ជះក្លិន​ស្អុយ​ទៅ​ទាំង​បណ្តោយ​ខ្យល់ ទាំង​បញ្ច្រាស​ខ្យល់ ជា​ការ​ប្រកាស​កេរ្តិ៍​អសោចិ៍​របស់​ខ្លួនឯង​ប្រាប់​អ្នក​ដទៃ​ឱ្យ​ឃើញ​ប្រាកដ​ច្បាស់​នឹង​ភ្នែក​មហាជន ។

ចំណែក​មនុស្ស​ដែល​មានចិត្ត​មាំទាំ អប់រំ​បាន​ល្អ​ហើយ មាន​ភាព​បរិសុទ្ធ​មិន​មាន​ដំបៅ ទោះជា​អារម្មណ៍មិនល្អ បក់​បោក​មក​ប៉ះ​ខ្ទប់​យ៉ាងណា ក៏​មិន​អាច​ជ្រួតជ្រាប​ធ្វើ​ឲ្យ​ចិត្ត​មានការ​ថ្នាំងថ្នាក់​បាន​ឡើយ ដូច​ទឹក​មិន​ជ្រាប​ទៅ​ក្នុង​កែវ​មណី​ដែល​មិន​មាន​ស្នាម​ប្រេះស្រាំ​ដូច្នោះ​ដែរ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ