ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង EBA ៖ ការ​យកពន្ធ​លើ​ទំនិញ​៤០​មុខ​មិន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ ​និងផលិត​កម្ពុជា​ឡើយ​លុះត្រា​គ្មាន​ការ​បញ្ជា​ទិញ​ទើប​ជា​បញ្ហា

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​បាន​ព្យូ​រ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ ហៅ​កាត់​ថា EBA នោះ…

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​បាន​ព្យូ​រ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ ហៅ​កាត់​ថា EBA នោះ បាន​បង្ក​ការ​ព្រួយបារម្ភ​ពី​សំណាក់​កម្មករ និយោជិត​និង មហាជន​ជា​ច្រើន​ដែល​បាន​បញ្ចេញ​ការ​យល់​ឃើញ​ថា​ការ​ព្យូ​រ​នោះ​នឹង​នាំ​អោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ។

​តែ​សម្រាប់​ក្រសួងពាណិជ្ជកម្ម​ដែល​ជា​អ្នករក​ទីផ្សារ​សំខាន់​និង​ជា​អ្នកសម្របសម្រួល​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​នោះ​បាន​អះអាង​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មិន​ធ្វើ​អោយ​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ឡើយ ខណៈ​តំណាង​សហជីព​ក៏​បង្ហាញ​ការ​យល់​ឃើញ​ថា​ការ​បង់ពន្ធ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទៅ​ផ្សារ​អឺរ៉ុប​ដោយ​ត្រូវ​អនុវត្ត​ការ​បង់ពន្ធ​ចំនួន ២០ ភាគរយ​នា​ថ្ងៃ​ទី ២ ខែសីហា ខាង​មុខ​នេះ គឺ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​តែ តែ​អ្វី​ដែល​ជា​កង្វល់​នាំ​ដល់​ការ​ប៉ះពាល់​កម្ពុជា​ខ្លាំង​នោះ គឺ​ការ​បញ្ជា​រទិញ​ពី​ម្ចាស់​ប្រែ​ន ទៅ ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​បានអោយ​ដឹង​ថា​ក្នុង​សេចក្តី​នៃ​លិខិត​ដែល​ចេញ​ដោយ​សហភាព​អឺរ៉ុប បាន​បង្ហាញ​ថា «​អឺរ៉ុប​នឹង​យកពន្ធ​លើ​ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​តែ​ចំនួន​៤០​មុខ​ប៉ុណ្ណោះ នៃ​បន្ទាប់​ពន្ធ​៦​ខ្ទង់ ដែល​ផលិត​នៅ​កម្ពុជា​ហើយ​មាន​សមត្ថភាព​ប្រកួតប្រជែង ដែល​អ្នក​នាំ​ចេញ​កម្ពុជា មាន​លទ្ធភាព​អាច​បង់ពន្ធ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ។ ទន្ទឹម​នឹង​នោះ កម្ពុជា​អាច​នាំ​ទំនិញ​ចេញ​ប្រមាណ​ជាង​៩០០០ ទៀត ដោយ​មិន​បង់ពន្ធ ពោល​នៅ​ទទួល​បាន​អនុគ្រោះ​ពន្ធ ក្នុង​គោលបំណង​ជួយ​ដល់​កម្ពុជា ក្នុង​ការ​រក្សា​ការងារ និង​ប្រភព​ចំណូល​ជូន​កម្មករ កម្មការិនី​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ » ។

សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​បានអោយ​ដឹង​ថា នីតិវិធី​នៃ​បទ​ប្ប​ញ្ញ​តិ្ត​ស្ដី​ពី​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប មុខទំនិញ​ដែល​បាន​ស្នើ​សុំ​ព្យួរ សម្បទាន​ពន្ធ​ជា​បណ្ដោះអាសន្ន​ចំនួន​៤០​មុខ នឹង​ត្រូវ​ដាក់​ជូន​ក្រុមប្រឹក្សា​អឺរ៉ុប​និង​សភា​អឺរ៉ុប ពិនិត្យ​លើ​ទម្រង់​និង​គិត​ច្បាប់ ដែល​ត្រូវ​ប្រើ​ពេលវេលា ប្រមាណ​២​ខែ​ជា​បន្ត​ទៀត ចាប់ពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ ២០២០ ។ ក្នុង​ន័យ​នេះ​សភា​អឺរ៉ុប​មាន​សិទ្ធិ​ជំទាស់​ទៅ​នឹង​សេចក្ដី​ស្នើ​ច្បាប់​សុំ​ព្យួរ​ជា​បណ្ដោះអាសន្ន​របស់​គណៈកម្មការ​អឺរ៉ុប ។ ក្នុង​ករណី​ចាំបាច់ សភា​អឺរ៉ុប​អាច​ប្រើ​ពេលវេលា ២​ខែ​បន្ថែម​ទៀត ដើម្បី​ធ្វើការ​ពិចារណា ។

ក្រសួង​ខាងលើ​ក៏​បាន​បញ្ជាក់​ថា តាម​ការពិគ្រោះ យោបល់​ជាមួយ​តំណាង​រោងចក្រ​ដែល​កំពុង​ផលិត​និង​នាំ​ចេញ​ផលិត​ទាំង​៤០​មុខ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ឃើញ​ថា បើ​មានការ​សម្រេច​ឱ្យ​ព្យួរ​សម្បទាន​ពន្ធ​ជា​បណ្ដោះអាសន្ន​នៅ​ចុងឆ្នាំ ២០២០​មែន បណ្ដា​រោងចក្រ​ទាំងនោះ​នៅ​តែ​មាន​លទ្ធភាព​បន្ត​ការ​ផលិត​នៅ​កម្ពុជា និង​កំពុង​អនុវត្ត​នូវ​កំណែទម្រង់​មុត​ស្រួច​ជា​កញ្ចប់ ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន កាលពី​ចុង​ត្រីមាស​ឆ្នាំ ២០១៩ ។

បើ​តាម​លោក​កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ក្នុង​ន័យ​ថា ការ​យកពន្ធ​លើ​ទំនិញ​២០​ភាគរយ​នៃ​ទំនិញ​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​សរុប វា​នឹង​មិន​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ផលិត​នៅ​កម្ពុជា​នោះ ។ ​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​វា​ជោគជ័យ​មួយ ដោយសារ​តែ​៨០​ភាគរយ​ត្រូវ​បានការ​ពារ និង​២០​ភាគរយ​គឺជា​ការ​ចំណាយ​ក្នុង​ទម្រង់​ជា​ការ​វិនិយោគ​ដើម្បី​កសាង​សមត្ថភាព » ។

សូម​រំលឹក​ផង​ដែរ​ថា ក្រសួងពាណិជ្ជកម្ម ដែល​ជា​អ្នករក​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ផលិតផល​របស់​កម្ពុជា បាន​ខិតខំ​ពង្រីក​ខ្លួន​កាន់តែ​ធំ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​នោះ កម្ពុជា​បាន​និង​កំពុង​ចរចា​ជាមួយ​ចិន ក្នុង​ការ​បើក​ផ្លូវការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ។ ក្រៅពី​នោះ​ក៏​មាន​ប្រទេស​កូរ៉េ​ផង​ដែរ ដែល​កម្ពុជា​បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​បើកផ្លូវ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា ។ ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក​ស៊ា​ង ថៃ បាន​លើក​ឡើង​កន្លង​មក​ថា កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន បាន​និង​កំពុង​ចាប់ផ្ដើម​បណ្ដើរ​ហើយ ដោយ​ក្នុង​នោះ​មន្ត្រី​បច្ចេកទេស​របស់​កម្ពុជា បាន​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ដើម្បី​ជួប​ជាមួយ​មន្ត្រី​ជំនាញ​បច្ចេកទេស​របស់​ចិន ក្នុង​ការ​បើក​ច្រក​ចរចា​បន្ថែម​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី ។ សហជីព​អះអាង​ថា​ការ​សម្រេច​របស់ EU រឿង​ព្យូ​រ​ផ្នែក​ខ្លះ​នៃ EBA ពេល​នេះ​ជា​ការ​បង្ហាញ​ឥរិយា​បទ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​!

លោក អាត ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៤ ខែ កុម្ភៈ ថា «​ក្នុង​ការ​វិភាគ​របស់ខ្ញុំ ខ្ញុំ​គិត​ថា​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​នេះ​វា​អាច​ជា​ទណ្ឌកម្ម​មួយ​ទៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ ក៏​ប៉ុន្តែ​វា​មិន​ទាន់​ប៉ះពាល់​ទេ ។ នៅ​ពេល​នេះ​វា​នៅ​សេចក្តីសម្រេច​របស់​អ្នកបញ្ជា​ទិញ​មួយទៀត បើសិន​អ្នកបញ្ជា​ទិញ​គេ​សម្រេចចិត្ត​ថា​ដក​ការ​បញ្ជា​ទិញ​ប្រមាណ​២០% ឬ​ច្រើន​ជាង​នេះ​វា​នឹង​ប៉ះពាល់​តែ​ម្តង ដោយសារ​អ្នកបញ្ជា​ទិញ​គឺជា​គន្លឹះ​សំខាន់​ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​ទាំង​ហ្នឹង​។​តែបើ​សិន​អ្នកបញ្ជា​ទិញ​ថា​អត់​ដក​ទេ ទោះបី​ថា​មានការ​យកពន្ធ​ប៉ុណ្ណឹង​សម្រាប់​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​នៅ​តែ​បន្ត នោះ​វា​នឹង​ប៉ះពាល់​អ្វី​សោះ​។ ដូចនេះ​គន្លឹះ​សំខាន់​គឺ​ផ្អែក​លើ​អ្នកបញ្ជា​ទិញ​តែ​ម្តង​»​។

បើ​តាម​ប្រធាន​សហជីព​រូប​នេះ​ថា ការ​ដាក់​ពន្ធ​ទៅ​លើ​មុខទំនិញ​៤០​មុខ​របស់​កម្ពុជា​ពេល​នេះ គឺ​ប៉ះ​សុទ្ធតែ​ជា​មុខទំនិញ​សំខាន់​ៗ​សម្រាប់​ការ​នាំ​ចេញ ខណៈ​មុខទំនិញ​រាប់​ពាន់​មុខ​ផ្សេង​ទៀត​កម្ពុជា​មិន​មាន​លទ្ធភាព​នាំ​ចេញ​។ ​លោក អាត ធន់ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ការ​សម្រេច​របស់​សហគមន៍​អឺរ៉ុប តាម​ខ្ញុំ​យល់​គឺជា​ការ​សម្រេច​មួយ​ទុក​ឱ្យ​កាស​ដល់​រាជរដ្ឋាភិបាល​ច្រើន​ណាស់​។ វា​អាច​ជា​ឥរិយា​បទ​ធន់​ភ្ល​ន់​បំផុត​ហើយ ព្រោះ​គេ​សម្រេច​ព្យួរ​ត្រឹម ២០​ភាគរយ ដោយសារ​គេ (​អឺរ៉ុប​) ពិនិត្យ​ឃើញ​ផល​ប៉ះពាល់​ដល់​កម្មករ​ច្រើន ។ ដូចនេះ​ហើយ​បានជា​នៅ​ក្នុង​សេចក្តីសម្រេច​របស់​សហគមន៍​អឺរ៉ុប​នេះ​គឺ​ទុក​ឱកាស​ដល់​រាជរដ្ឋាភិបាល​ដល់​៦​ខែ​ទៀត​បាន​ធ្វើ​សេចក្តី​សម្រេចចិត្ត​ថា ត្រូវ​កាត់​ឬ​មិន​កាត់ បើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​ជា​សំណើរ​របស់​អឺរ៉ុប​បាន​នោះ​គេ​នឹង​មិន​កាត់​ទេ »​។

លោក​បាន​លើក​ឡើង​បន្ថែម​ថា « ព័ត៌មាន​នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​ន័យ​ថា​នៅ​គ្រប់​ផ្នែក​សំខាន់​ៗ​នៃ​កម្មករ​បាន​ផ្សព្វផ្សាយ​ហើយ ។ ឥលូវ​នេះ​កម្មករ​កំពុង​បារម្ភ​ដោយសារ​មានរឿង​ពីរ​កើតឡើង​ផ្ទួន​គ្នា បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​ចំណែក និង​មាន​បញ្ហា​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា​មក​ទៀត រឹតតែ​ធ្វើ​ឱ្យ​គាត់​កាន់តែ​បារម្ភ​ឡើង ហើយ​អ្វី​ដែល​ពួក​គាត​បារម្ភ​នោះ​គឺ​ខ្លាច​បាត់បង់​ការងារ​វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​ចំណូល ដល់​ពេល​នោះ​វា​នឹង​មាន​បញ្ហា​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពួក​គាត់​តែ​ម្តង​»​។ ​លោក​បាន​លើក​ឡើង​ថា «​អ្វី​ដែល​យើង​ចង់បាន​នៅ​ពេល​នេះ​គឺ​ចង់ឱ្យ​ខាង​រាជរដ្ឋាភិបាល​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស ហើយ​ដោះស្រាយ​បណ្តឹង​ទាំងឡាយ​ដែល​បាន​ប្តឹង​សហជីព​កន្លង​មក និង​កែប្រែ​ច្បាប់​ឱ្យ​បាន​ប្រសើរ ហើយ​ផ្តល់​សេរីភាព​ឱ្យ​សារព័ត៌មាន​ឬ​ក៏​អង្គការ​សង្គម​ស៊ី​វិល​បាន​ធ្វើការ​ជួយ​ជុំ​។ ដោះស្រាយ​បញ្ហា​ន​យោ
បាយ គណៈបក្ស​ឱ្យ​ដំណើរការ​នៃ​ការ​ប្រកួតប្រជែង​គ្នា​បាន​ទៅ​វិញ ខ្ញុំ​គិត​ថា​នោះ​នឹង​ដោះស្រាយ​បញ្ហា​នោះ​បាន​ហើយ​ល្អ​មែន​ទែ​។​តែបើ​សិន​បាន​ដោះស្រាយ​ទេ​គឺ​យើង​មានការ​សោកស្តាយ​នៅ​ពេល​ដែល​បាត់បង់​ចំណែក​ទីផ្សារ​វា​អាច​នឹង​បាត់បង់​ការងារ​ដល់​កម្មករ​» ។

​ជាក់ស្តែង​កញ្ញា ស្រី​ញ៉ា កម្មករ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​តំបន់​ផ្សារ​ទឹកថ្លា បានឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ដឹង​ដំណឹង​ថា​មាន​រោងចក្រ​មួយ​ចំនួន​ចង់​ភ្ជួរ​ការងារ​កម្មករ​ដោយសារ​តែ​វីរុស​ក៉ូ​រូ​ណា ឬ​ការ​បាត់បង់​ផ្នែក​ណាខ្លះ​នៃ EBA កញ្ញា​ពិតជា​មាន​ក្តី​បារម្ភ​ខ្លាំង​ព្រោះ​ខ្លាច​បាត់បង់​ការងារ​នៅ​ឧ​ស្សហកម្ម​កាត់ដេរ ដែល​ជា​ចំណូល​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

​ទន្ទឹម​និង​ក្តី​ប្រារ​ម្ភ កញ្ញា​ស្រី​ញ៉ា​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ក្នុង​រយៈ​កន្លង​ទៅ​នេះ​កញ្ញា​បាន​ធ្វើការ​ថែម​ម៉ោង​រហូត​ដល់​ម៉ោង​៨​យប់​បាន​មួយ​រយៈ​ដែរ តែ​ទោះជា​យ៉ាងណា​ប្រាក់ខែ​ដែល​ទទួល​បាន​ក្នុង​មួយ​ខែ​ៗ​ក្រៅពី​កាត់​ចំណាយ​ផ្សេង​ៗ​គឺ​អាច​នៅ​សល់​តែត្រឹម​៥០​ដុល្លារ​អា​មេរិ​ក​តែ​ប៉ុណ្ណោះ ។ ​កញ្ញា​ស្រី​ញ៉ា​បាន​បន្ត​ថា «​ពិតជា​បារម្ភ​ណាស់​បង ខ្លាច​អត់​ការងារ​ធ្វើ ព្រោះ​សព្វថ្ងៃ​គឺ​ពឹង​លើ​ការងារ​រោងចក្រ​នេះឯង​»​។ ​យ៉ាងណាមិញ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី ១១ ខែ​កុ​ម្ភះ ស្នើ​ដល់ក​ម្មក​-​កម្មការិនី​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​សម្រេច​ណាមួយ​របស់ EU ពាក់ព័ន្ធ​នឹង EBA ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​នា​ពេល​នោះ​ថា បើសិន EU សម្រេច​ទុក EBA ក៏​ល្អ តែបើ​មិន​ទុក​ទេ ឬ​ក៏​ព្យួរ​ផ្នែក​ណាមួយ​នៃ EBA នោះ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឡើយ ត្រង់នេះ​មាន​ន័យ​ថា​កម្ពុជា​មិន​បាន​បាត់បង់​ទីផ្សារ​អឺរ៉ុប​ឡើយ គ្រាន់តែ​កាលពីមុន​នាំ​ចេញ​ពាន​ចំណេញ​ច្រើន​ពេល​មាន EBA តែបើ​សិន​បាត់បង់​ទាំងស្រុង ឬ​ផ្នែក​ខ្លះ​នៃ EBA គឺ​ការ​នាំ​ចេញ​នៅ​តែ​មាន​ដដែល​គ្រាន់តែ​ចំណេញ​តិច​ជាង​មុន​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ