ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ​៥៨ តភ្ជាប់​២ខេត្ត​នឹង​ដាក់​ឱ្យប្រើប្រាស់​នាពេល​ឆាប់​ៗខាងមុខនេះ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ខេត្ត​បាន​បើក​កិច្ចប្រជុំ ដើម្បី​ដាក់​ចេញ​នូវ​បទបញ្ជា​ត្រៀមលក្ខណៈ​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណេ​ី​រការ​ផ្លូវជាតិ​លេខ​៥៨ ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ខេត្ត​បាន​បើក​កិច្ចប្រជុំ ដើម្បី​ដាក់​ចេញ​នូវ​បទបញ្ជា​ត្រៀមលក្ខណៈ​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណេ​ី​រការ​ផ្លូវជាតិ​លេខ​៥៨ ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ទៅ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ​ខាង​មុខ​នេះ​។

កិច្ចប្រជុំ​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជ​ការ​ឯកភាព​រដ្ឋបាល​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត «​សាល ខ​» នា​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​។

លោក​អភិបាលខេត្ត អ៊ុំ រាត្រី ក៏​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺង​មាត់​ចំពោះ​កងកម្លាំង​ចម្រុះ​គ្រប់​ប្រភេទ​ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់ ពិសេស​ត្រូវ​ពង្រឹង​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ត់ចត់​ក្នុង​ការ​ថែរក្សា ការពារ​សន្តិសុខ ជូន​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​ឲ្យ​បាន​ល្អ​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​សម្ពោធ​ផ្លូវ​នា​ពេល​ខាង​មុខ​។

សូម​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥៨ ដែល​ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ទៅ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ នេះ បាន​បើក​ការដ្ឋាន​កសាង​កាលពី​ខែមិថុនា ឆ្នាំ​២០១៥ ហើយ​ត្រូវ​បាន​កសាង​រួចរាល់​ជា​ស្ថាពរ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ផ្លូវជាតិ​លេខ​៥៨​នេះ ត្រូវ​បាន​កសាង​ឡើង​ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ថវិកា និង​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ចំនួន​ទឹកប្រាក់​១២២​លាន​ដុល្លា​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើលផ្លូវ​ជាតិ​លេខ​៥៨ កាលពី​ពេល​កន្លង​ទៅ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥៨​នេះ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់​(DBS) ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ទៅ​កាន់​ខេត្តឧត្តរមានជ័យ ហើយ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ក៏​និង​ខិតខំ​កែសម្រួល​ផ្លូវថ្នល់​ពី​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់​(DBST)​អោយទៅ​ជា​ផ្លូវ​កៅស៊ូ​(AC) ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មានគុណ​ភាព​ខ្ពស់ ស្រប​តាម​គោល​ការណ៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយ​ធ្វើ​យ៉ាងណា​អោយ​ផ្លូវ​កាន់តែ​មានគុណ​ភាព​ខ្ពស់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ