ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​ក្លាយជា​មហាសេដ្ឋី​ដូច ស្ទី​វ ចបស៍ អ្នក​ត្រូវ​តែ​ឈប់​ខ្វល់​ពី​អ្នក​ដទៃ

5 ឆ្នាំ មុន

ក្នុង​សៀវភៅ Becoming Steve Jobs អ្នកនិពន្ធ​បាន​និយាយ​ក្នុង​ជំពូក​ក្រោយ​គេ​ថា លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs)…

ក្នុង​សៀវភៅ Becoming Steve Jobs អ្នកនិពន្ធ​បាន​និយាយ​ក្នុង​ជំពូក​ក្រោយ​គេ​ថា លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs) បាន​រំសាយ​កិច្ចប្រជុំ​មួយ​ចោល​ព្រោះតែ​ជម្ងឺ​ប្រចាំ​កាយ​របស់​លោក​ដែល​បាន​យក​ជីវិត​របស់​លោក ។ ប៉ុន្តែ​ក្នុង​ពេល​នោះ​លោក​មិន​អាច​ប្រាប់​ដល់​អ្នក​រួមការ​ងារ​បែប​នោះ​បាន​ឡើយ ព្រោះ​លោក​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​ថា​លោក​មាន​ជម្ងឺ​ទេ ។ ផ្ទុយ​មក​វិញ លោក​បាន​ប្រាប់​ដល់​ក្រុមការងារ​លោក​ថា លោក​ជា​មនុស្ស​អាក្រក់ ឬ​ឈ្លើយ​ព្រោះ​វា​ជា​អ្វី​ដែល​អ្នក​ដទៃ​គិត​ទៅ​ហើយ ។

សកម្មភាព​របស់​លោក​នេះ​បាន​បង្ហាញ​ពី​ការ​យល់​ដឹង​ពី​ខ្លួន និង​ទស្សនៈ​របស់​មនុស្ស​លើ​ខ្លួន​យ៉ាង​ច្បាស់លាស់ ។ លោក ចបស៍ ត្រូវ​បាន​ចាត់​ទុក​ដោយ​មនុស្ស​ដទៃ​ថា​ជា​មនុស្ស​ដែល​មិន​បញ្ចេញ​អារម្មណ៍​ច្រើន ប៉ុន្តែ​លោក​ក៏​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត និង​សមត្ថភាព​ក្នុង​ការ​ធ្វើ​នវានុវត្តន៍​ជាដើម ។

ការ​ប្តេជ្ញា​លើ​គោលដៅ ឬ​ទស្សនៈវិស័យ​អ្វីមួយ បូក​ផ្សំ​ជាមួយនឹង​ការ​មិន​ខ្វល់ខ្វាយ​ពី​ទស្សនៈ​របស់​មនុស្ស​ជុំវិញ​ខ្លួន​ជា​ចំណុច​ដែល​អ្នកដឹកនាំ​ជោគជ័យ​ភាគច្រើន​មាន ព្រោះ​ប្រសិនបើ​អ្នក​តែងតែ​ខ្វល់ខ្វាយ​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​នោះ អ្នក​អាច​ជៀសវាង​គិត​ឃើញ​គំនិត​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​សប្បាយចិត្ត និង​ចៀសវាង​ការ​រិះគន់​របស់​ពួក​គេ ។

បើ​និយាយ​ឲ្យ​ខ្លី​គឺ​អ្នកសុខ​ចិត្ត​បោះបង់​គំនិត​របស់​អ្នក​ចោល​ដើម្បី​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​គោរព​ស្រលាញ់ ។ ជាក់ស្តែង អ្នក​មិន​ចាំបាច់​ត្រូវ​តែ​ឈ្លើយ ឬ​គំរោះគំរើយ​ដាក់​អ្នក​ដទៃ​ទើប​ជោគជ័យ​បាន​ទេ ប៉ុន្តែ​បុគ្គល​ដែល​ជោគជ័យ​ភាគច្រើន​មិន​ខ្វល់ខ្វាយ​ច្រើន​ពី​ទស្សនៈ​របស់​អ្នក​ដទៃ​ឡើយ ហើយ​ពួក​គេ​ជឿជាក់​លើ​ទស្សនៈវិស័យ​របស់​ពួក​គេ​មាន​ច្រើន​ជាង ។

លោក ស្ទី​វ វ៉ស​និក (Steve Wozniak) ដែល​ជា​សហ​ស្ថាបនិក​របស់ Apple ធ្លាប់​បាន​និយាយ​ថា លោក ចបស៍ មាន​ទម្លាប់​ចូលរួម​កិច្ចប្រជុំ​នៅ Apple ស្តាប់ តាមដាន និង​វិភាគ​មើល​លើ​អ្វី​ដែល​បាន​លើក​ឡើង​រួច​និយាយ​ថា «​វា​មិនល្អ​គ្រប់គ្រាន់​ទេ​» ។

លោក ចបស៍ មិនមែន​ជា​មនុស្ស​ដែល​ចេះ​ប្រើ​ពាក្យ​សម្តី​ទន់ភ្លន់​ទេ ។ លោក​ជា​មនុស្ស​ដែល​និយាយ​ត្រង់​តាម​អ្វី​ដែល​លោក​មើលឃើញ ហើយ​លោក​មិន​ដែល​ខ្វល់ខ្វាយ​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ដែល​បុគ្គលិក​ចូល​ចិត្ត​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​មិន​ខ្វល់ខ្វាយ​ថា​មាន​មនុស្ស​មក​ធ្វើ​ឲ្យ​លោក​បាក់មុខ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ