អភិបាលស្រុក​បន្ទាយស្រី ៖ គ្រាន់តែ​ក្នុង​រយៈពេល​ជាង​១​ម៉ោង​សោះខ្ញុំ​ទទួល​ការ​សន្យា​ទិញ​ត្រសក់ផ្អែមជាង​១០​តោន


ខេត្តសៀមរាប ៖ យោង​តាម​ទំព័រ​ផ្លូវការ​របស់​លោក​អភិបាលស្រុក​បន្ទាយស្រី ឃឹម ហ្វី​ណ​ង់ បាន​សរសេរ​រៀបរាប់​កាលពី​វេលា​ម៉ោង​៦​និង​៣៣​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែកុម្ភៈ​នេះ​ថា «​គ្រាន់តែ​ក្នុង​រយៈពេល​ជាង​១​ម៉ោង​សោះ ខ្ញុំ​ទទួល​បានការ​សន្យា​ទិញ​ត្រសក់ផ្អែម​បាន​ជាង ១០,០០០​គីឡូ ពី​សំណាក់​សាធារណៈជន​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា​រួច​បាត់​ទៅ​ហើយ »​។

លោក​បាន​បន្ត​ថា ដូច្នេះ​ដើម្បី​សម្របសម្រួល​ជូន​សហគមន៍​កសិករ សម្រាប់​រាល់​កា​រក​ម្ម៉​ង់​ទិញ ការ​លក់ និង​ការ​ដឹក​ជញ្ជូន​អោយ​មាន​ប្រសិទ្ធភាព ចៀសវាង​ការ​អាក់អន់ស្រពន់ចិត្ត​ដោយ​ប្រការ​ណាមួយ ខ្ញុំ​សម្រេចចិត្ត​ថា នឹង​ទទួលខុសត្រូវ​ម៉ៅ​ទិញ​ត្រសក់ផ្អែម​ទាំងអស់​ក្នុង​ចំការ​ទាំងមូល​ដែល​មាន​ចំនួន​សរុប​ប្រមាណ​ពី​២០​តោន ទៅ​៣០​តោន យក​មក​រ៉ាប់រង​ចែកចាយ​បន្ត​ជូន​ដោយ​មិន​មាន​យក​ប្រាក់​ចំណេញ​បន្ថែម​ឡើយ និង​ធ្វើការ​លើក​កម្មវិធី​លក់​ធំ​នៅ​ផ្សារ​ហេ​រី​ថេ​ក​ពី​ថ្ងៃ​២០​កុម្ភៈ មក​ថ្ងៃ​១៨ កុម្ភៈ វិញ ។

លោក​អភិបាល​បាន​បន្ថែម​ថា ជួសមុខ​អោយ​សហគមន៍​កសិករ​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី ខ្ញុំ​ពិតជា​រំភើបចិត្ត​ឥត​ឧបមា ចំពោះ​កាយវិការ​ឈឺឆ្អាល ស្រុះគ្នា​ជួយ​កសិករ​របស់​យើង​ក្នុង​គ្រា​លំបាក​មួយ​នេះ ។ អរគុណ​ដែល​បាន​ចូលរួម អរគុណ​ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា ។ សូម​អោយ​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ នៅ​តែ​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប ៕

បញ្ជាក់ ៖ ត្រសក់ផ្អែម​រាប់​សិប​តោន​នេះ​ត្រូវ​បោះចោល​ទាំងស្រុង​បើ​បន្ត​លក់​មិន​ចេញ​ក្នុង​២​ពេល​ស​ប្តា​ហ៍​ទៀត

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ