ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្តេច​តេ​ជោអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​«​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០​របស់…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ។

យោង​តាម​បណ្តាញ​សង្គម​សម្តេច​បាន​ឲ្យ​ដឹង​ថា «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» មាន​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ជា​ព្រះប្រធាន​កិត្តិយស និង​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អនុប្រធាន​កិត្តិយស ។ ចាប់តាំងពី​ឆ្នាំ​២០០៦​មក ថ្នាក់ដឹកនាំ​នៃ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» ដែល​មាន​លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ជា​ប្រធាន តែងតែ​បើក​កិច្ចប្រជុំ​ជា​ទៀងទាត់​រៀង​រាល់​មួយ​ឆ្នាំ​ម្តង ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ។

កិច្ចប្រជុំ​ធ្វើ​ឡើង ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការ​អនុវត្ត​រាល់​អនុសាសន៍​លើ​ការងារ​មួយ​ចំនួន​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​ឋានៈ​តួនាទី ពិសេស​ការ​ចូលរួម​ដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​នានា​របស់​ស្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ