ម្ចាស់ផ្ទះ​ដេកយល់សប្តិមិនល្អ ទៅស្រោចទឹក លុះមកវិញខ្ទេចអស់​២ម៉ឺនដុល្លារ (មាន​វីដេអូ​)


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​​១​និង​​​១៥នាទីរសៀលថ្ងៃទី​​១៦ កុម្ភៈ ឆ្នាំ​២០២០ មានករណីអគ្គិភ័យឆាបឆេះ​ផ្ទះលក់ខោអាវយីហោ «Mss Anet Tk» បណ្តាល​ឱ្យរងការ​ខូចខាតអស់​ទាំងស្រុង​​ ​ហើយ​ផ្ទះកើតហេតុ​នេះ​ស្ថិតនៅជាប់ភោជនីយដ្ឋាន​បឹងមាស មុខសណ្ឋាគារ​វ៉ាស៊ីន​តោន ​តាមបណ្តោយផ្លូវ6A ក្រុមទី​២ ស្ថិត​ក្នុងភូមិ​កៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា ពាក់ព័ន្ធឹងករណីខាងលើ ​គេមិនទាន់ដឹងមូលហេតុនៅឡើយទេ ខណៈ​ផ្ទះកើតហេតុ​ត្រូវម្ចាស់​ចាក់សោទុក​ចោល ហើយម្យ៉ាង​ទៀត​ដោយសារ​ថ្ងៃ​កើតហេតុជា​ថ្ងៃសីល ទើបត្រូវបានគេសង្ស័យថា ម្ចាស់ផ្ទះ​​អាចដុតធូបទៀនទុកចោល ទើបបង្កជាអគ្គិភ័យ​ឆាបឆេះបែបនេះ​ ។

តាមសេចក្តីរាយការណ៍បានបន្តទៀត​ថា ក្នុងហេតុការណ៍ខាងលើនេះ​ មានរថយន្តពន្លត់​អគ្គិភ័យ​ចំនួន​​​៥​គ្រឿង​ចុះមកជួយអន្តរាគមន៍ពន្លត់ និងបង្កការកកស្ទះនៅ​ផ្លូវជាតិលេខ​៦ផងដែរ ​ហើយអគ្គិភ័យ​បាន​រលត់ទៅវិញនៅវេលាម៉ោង​​២​រសៀលថ្ងៃដដែល ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះកើតហេតុ​ផ្ទះ​ឈ្មោះ ចាន់ សី​ុ​ណេ​ត ភេទ​ស្រី អាយុ២៥ឆ្នាំ មុខរបរ​លក់​ខោអាវ បាន​រៀប​រាប់​ឱ្យ​ដឹង​ថា គាត់មិនបាន​ដឹងមូលហេតុនោះទេ នៅ​មុនពេលកើតហេតុ ​គាត់បាន​ដុតធូប រហូតដល់ភ្លើងធូបរលត់អស់ ​ទើប​គាត់ចាក់​សោផ្ទះ និងធ្វើដំណើរ​ទៅកោះដាច់ដើម្បីស្រោចទឹក ដោយសារ​គាត់​ដេក​យល់សប្តិមិនល្អ ។ លុះពេលគាត់កំពុងធ្វើដំណើរ​តាម​ផ្លូវ​ក៏មានគេទូរស័ព្ទកុំម៉ង់ទិញ​ខោអាវ​ ហើយ​គាត់ក៏ត្រឡប់មកផ្ទះវិញ នៅពេលគាត់​កំពុងតែធ្វើដំណើរតាម​ផ្លូវ​ត្រឡប់មកផ្ទះវិញ ស្រាប់តែមានគេទូរស័ព្ទ​ប្រាប់​គាត់​ថា ​មានភ្លើងឆេះផ្ទះតែម្តង ។

តាមប្រភពដដែលបានបន្ត​ថា សម្ភារៈ​ក្នុងផ្ទះដែលរងការខូចខាត​​រួម​មានខោអាវ និងគ្រឿងសម្អាង ព្រមទាំង​សម្ភារ​ៈផ្សេងៗមួយ​ចំនួនទៀត ដែលសរុបជាទឹកប្រាក់​អស់ប្រមាណ​ជា​២ម៉ឺនដុល្លារ ។​ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រ​កាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ