មិនដឹង​ថា ជា​រឿង​អ្វី? បុរស​ម្នាក់​ត្រូវ​រថយន្ត​សេរី​ទំនើប​ផ្តាច់ជីវិត


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​រថយន្ត​​សេរី​ទំនើប​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ដែល​គេ​សង្ស័យ​ថា ជា​ករណី​គំនុំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ ទុល​មុខ​នឹង​សាលា​ភូមិន្ទ​រដ្ឋបាល ផ្លូវ​៤៦៦​កែង​នឹង​ផ្លូវ​៦៣ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​ខាងលើ ជា​ប្រភេទ​រថយន្ត​ម៉ាក ALPHARD សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB 5573 បើកបរ​ដោយ​បុរស​ឈ្មោះ យិ​ន សា​វឿ​ន អាយុ​៤០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​ព្រះ​និ​ពាន្ធ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍​បន្ត​ថា ដោយឡែក​សព​ជន​ង​គ្រោះ​ឈ្មោះ គឹ​ម ឡេ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ម្តុំ​ច្រាំង​បាក់ ផ្លូវ​៣៦៩ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ជា​អ្នក​អង្គុយ​ខាងក្រោយ ។ ចំណែក​បុរស​ដែល​រង​របួសធ្ងន់​មានឈ្មោះ ហ៊ុ​ល សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៣៩ ផ្លូវ​៣៦៩ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក ហុងដា​ប៊ិ​ត ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AH 2009 ជា​មធ្យោបាយ ។

តាម​ប្រភព ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ិ​ត ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ (​ហៅ​ផ្លូវ​ត្រសក់ផ្អែម​) ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក ALPHARD ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅ​បំ​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​អង្គុយ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​បែកក្បាល​ផ្កាប់មុខ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​បុរស​ជា​អ្នក​ឌុ​បរង​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ដោយឡែក​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ​ចំហៀង​ខាងឆ្វេង ហើយ​អ្នកបើកបរ ក៏​មិន​បានរ​ត់ទៅ​ណា​ដែរ តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌចំការមន​ផង​ដែរ ។

តាម​សម្ដី​អ្នកបើកបរ​រថយន្ត​បង្ក​បានឱ្យ​ដឹង​ថា រូប​គាត់​បាន​បើករថយន្ត​កាត់​តាម​ផ្លូវ​៣២២​សង្កាត់​បឹង​កេងកង​១ ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​គប់​រថយន្ដ​របស់​គាត់​ពីក្រោយ​ដោយ​មិន​ដឹង​មូលហេតុ ។ ពេល​គប់​រថយន្ដ​របស់​គាត់​ហើយ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​រត់គេច ទើប​រូប​គាត់​បើករថយន្ត​ដេញ​តាម​ពីក្រោយ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន​រង​គ្រោះ​ទាំង​២​នាក់​ដួល​ម៉ូតូ ហើយ​គាប់​ជួន​រថយន្ដ​គាត់​បើក​មក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​បន្ថែម​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ទំនាក់ទំនង​រក​សាច់ញាតិ​ឱ្យមក​ទួល​យ សព​ទៅ​តម្កល់​ទុក​នៅ​វត្ត​ច្បារ​អំពៅ រង់ចាំ​ជំនាញ​កោសល្យវិច័យ​បច្ចេកទេស​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ​ថា ជា​ករណី​អ្វី​ឱ្យ​ប្រាកដ ។ ចំណែក​រថយន្ត និង​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌចំការមន ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​ករណី​ខាងលើ​នេះ តើ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជា​ករណី​ឃាតកម្ម? (​កែសម្រួល​ដោយ ៖ បុប្ផា​)

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ