ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Covid-19 ជប៉ុន​ផ្តល់​សម្ភារ​ដល់​កម្ពុជា​ជា​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​សេចក្តី​ប្រកា​សព​័ត៌​មាន​មុន​នេះ​បន្តិច​របស់​ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​​ ជា​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី «ជប៉ុន​ផ្តល់​សម្ភារ​ក្នុង​សន្និធិ ASEF ដល់​ព្រះរាជាណាចក្រ​កម្ពុជា ​«ជា​ផ្នែក​មួយនៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​លើ​សកលលោក រដ្ឋាភិ​បាល​ជប៉ុន ​បាន​សម្រេច​ផ្តល់​ជូន​ព្រះរាជាណាចក្រ​កម្ពុជា…

យោង​តាម​សេចក្តី​ប្រកា​សព​័ត៌​មាន​មុន​នេះ​បន្តិច​របស់​ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​​ ជា​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី «ជប៉ុន​ផ្តល់​សម្ភារ​ក្នុង​សន្និធិ ASEF ដល់​ព្រះរាជាណាចក្រ​កម្ពុជា ​«ជា​ផ្នែក​មួយនៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​លើ​សកលលោក រដ្ឋាភិ​បាល​ជប៉ុន ​បាន​សម្រេច​ផ្តល់​ជូន​ព្រះរាជាណាចក្រ​កម្ពុជា ​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ ​ដែល​រួម​មានអាវ​បំពង់​៩,៣៦០​សម្រាប់ អាកុល​សម្អាត​ដៃ​៤៨០ វ៉ែនតា​ការពារ​សុវត្ថិភាព​៥៤០ និង​ស្រោមដៃ​២៤,៤០០​គូជាដើម​។ សម្ភារៈ​ទាំងនេះ ​គឺជា​ផ្នែក​មួយ​នៃ​ឧបករណ៍​ការពារ​ខ្លួន​ ដែល​មូលនិធិ​អាស៊ី​-​អឺរ៉ុប​(ASEF)​បាន​ស្ដុក​ទុក​ក្រោម​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ជប៉ុន ។

សម្ភារៈ​ទាំងនេះ​ នឹង​ត្រូវ​បាន​ផ្ញើ​មក​ដល់​កម្ពុជា​ពី​ឃ្លាំង​នៅ​ប្រទេស​សឹ​ង្ហ​បុរី​ដោយ​មានការ​សម្របសម្រួល
​ពី​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ខាងលិច​(WPRO)​។ ការ​លើក​ស្ទួយ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ គឺ​មិន​អាច​ខ្វះ​បាន ​ដើម្បី​ការពារ​ការ​រីក​រាលដាល​ថែម​ទៀត​នៃ​ការ​ឆ្លង​វី​រ៉ុ​ស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ជាមួយ​គ្នា​នេះ ប្រទេស​ជប៉ុន​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​ ។

មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦​ នៅ​ប្រទេស​សិង្ហ​បុរី ជា​អង្គភាព​អចិ​ន្ត្រៃ​យ៍​មួយ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) ដែល​មាន​សកម្មភាព​ជា​ច្រើន​ផ្ដោត​ទៅ​លើ​វិស័យ​វប្បធម៌​-​សង្គម។

អត្ថបទសរសេរ ដោយ