ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​គុយ​បា​មួយប្រភេទ​​ ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ឆ្លង​វីរុស

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ គុយ​បា​បាន​ហក់​ចូល​ក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស​ COVID-19 ដោយ​ថ្នាំ​របស់​ប្រទេស​នេះ​មួយ​ប្រភេទ​ត្រូវ​បាន​ប្រើ សម្រាប់​តស៊ូ​ប្រឆាំង​ការ​ឆ្លង ដែល​បណ្ដាល​ឲ្យ​មនុស្ស​​​បាង់​បង់​ជីវិត​​១៣៨០​នាក់​ហើយ​នៅ​ចិនដីគោក​។ នោះ​ជា​ផ្លែផ្កា​នៃ​ការ​កែប្រែ​ថ្មី​របស់​គុយ​បា​។ នោះ​ពុំ​មែន​ជា​ថ្នាំ​អស្ចារ្យ​មួយ​ឡើយ តែ​វា​គ្រប់គ្រាន់…

ប្រទេស​ចិន ៖ គុយ​បា​បាន​ហក់​ចូល​ក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស​ COVID-19 ដោយ​ថ្នាំ​របស់​ប្រទេស​នេះ​មួយ​ប្រភេទ​ត្រូវ​បាន​ប្រើ សម្រាប់​តស៊ូ​ប្រឆាំង​ការ​ឆ្លង ដែល​បណ្ដាល​ឲ្យ​មនុស្ស​​​បាង់​បង់​ជីវិត​​១៣៨០​នាក់​ហើយ​នៅ​ចិនដីគោក​។ នោះ​ជា​ផ្លែផ្កា​នៃ​ការ​កែប្រែ​ថ្មី​របស់​គុយ​បា​។

នោះ​ពុំ​មែន​ជា​ថ្នាំ​អស្ចារ្យ​មួយ​ឡើយ តែ​វា​គ្រប់គ្រាន់ ធ្វើ​ឲ្យ​រដ្ឋាភិបាល​គុយ​បា​មាន​មោទនភាព​។ ថ្នាំ​នោះ​មានឈ្មោះ​ថា​INTERFERON ALFA 2B ដែល​ជា​ឱសថ​ប្រឆាំង​វីរុស​ផលិត​ដោយ​ជីវ​បច្ចេក​វិទ្យា​គុយ​បា កាលពី​ទស​វត្ស​ឆ្នាំ​៨០ ពិសេស​ដោយសារ​កិច្ច​សហប្រតិបត្តិការ​មួយ​ជាមួយ​សហ​រដ្ឋអាមេរិក​។ វា​ប្រើ​សម្រាប់​ការ​ឆ្លង​វីរុស​បណ្ដាល​មក​ជា​ពិសេស​ពី​វីរុស​ហ៊ី​វ ឬ​ព្យាបាល​ជំងឺមហារីក​មួយ​ចំនួន​និង​រោគ​ថ្លើម​។

INTERFERON ALFA 2B ពេល​នេះ​ផលិត​នៅ​ចិន ដោយ​សហគ្រាស​ចម្រុះ​CHANG HEBER។ កិច្ច​សហប្រតិបត្តិការ​ខាង​ជីវ​បច្ចេក​វី​ទ្យា​និង​ឪ​ស​ថ​សាស្ត្រ​ត្រូវ​បាន​ពង្រឹង​ជាមួយ​ចិន ចាប់តាំងពី​ជាង​១៥​ឆ្នាំ​មក​ហើយ រួច​គុយ​បា​ពិតជា​មាន​បំណង​ពង្រឹង​ថែម​ព្រោះ​បច្ចុប្បន្ន វា​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រទេស​នេះ​ប្រមាណ​ជា​២១០​លាន​ដុល្លារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ