ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ បើសិន​អ្នក​ទេ​ចរណ៍​លើ​​នាវា រក​ឃើញ​វីរុស​កូ​រ៉ូ​ណា​ក៏​កម្ពុជា​ទទួល

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​សិ​ទ្ន​សី​ទ​សារព័ត៌មាន ជុំវិញ​បញ្ហា​នាវា MS Westerdam នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្ដេច​តេ​ជោ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​សិ​ទ្ន​សី​ទ​សារព័ត៌មាន ជុំវិញ​បញ្ហា​នាវា MS Westerdam នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បាន​បញ្ជាក់​ថា បើសិន​រក​ឃើញ​អ្នកជំងឺ​វីរុស COVID-19 ឬ​កូ​រូ​ណា​ថ្មី នៅ​លើ​នាវា​ទេសចរណ៍ មានឈ្មោះ​ថា MS Westerdam ក៏​កម្ពុជា​ទទួលយក​ដែរ ដើម្បី​ព្យាបាល​ពួក​គាត់ ដោយ​គ្មាន​ការ​រើសអើង​ឡើយ​។

សម្តេច​បាន​បញ្ជាក់​ថា ៖ «​បញ្ហា​ដែល​ត្រូវ​ចោទសួរ ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​កាល​នា​ពេល​កន្លង​មក​ថា បញ្ហា​ពិតប្រាកដ​របស់​កម្ពុជា មិនមែន​ជា​ជំងឺ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ទេ គឺ​ជំងឺ​ការ​ភ័យ​ខ្លាច​។​រហូត​មក​ដល់​ពេល​នេះ ជំងឺ​កូ​រូ​ណា មិន​ឆ្លង​ដល់​ពលរដ្ឋ​កម្ពុជា​ទេ គ្រាន់តែ​ឆ្លង​ជនជាតិ​ចិន​ម្នាក់ ដែល​មក​នៅ​ស្នាក់​នៅ​កម្ពុជា ដែល​បាន​ព្យាបាល​ជា​ហើយ​ដែរ​»​។

សម្ដេច​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​គ្រាន់តែ​លើក​ហេតុផល​មួយ ដើម្បី​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​ជ្រាប់​ថា ប្រសិនបើ​កម្ពុជា​មិន​ទទួល​ទេ សួរ​ថា អ្នក​ទាំងនេះ​ដែល​រស់នៅ​ក្នុង​នាវា​ជាង​២០០០​នាក់ តើ​ពួក​គេ​ទៅ​ទីណា? នេះ​និយាយ​អំពី​ការ​ភ័យ​ខ្លាច​កូ​រ៉ូ​ណា​។ ប៉ុន្ដែ​សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ផ្សេង អ្នក​ដទៃ ឬ​ប្រទេស​ដទៃ អាច​យល់ ដាក់​ចេញ ឬ​ចោទ​ជា​សំណួរ​ថា ចុះបើ​មាន​ជំងឺ​កូ​រ៉ូ​ណា​នេះ​នៅ​លើ​នាវា តើ​កម្ពុជា​អនុញ្ញាត្ត​ឲ្យ​ចូល​ទេ? ខ្ញុំ​អាច​ឆ្លើ​ត ប​យ៉ាង​ច្បាស់​ថា ប្រសិនបើ​មាន​អ្នកជំងឺ​នេះ​នៅ​លើ​នាវា ខ្ញុំ​នឹង​ឲ្យ​ចូល​យ៉ាង​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

សម្ដេច​តេ​ជោ ដែល​មាន​សណ្តាន​ចិត្ត​មិន​រើស​អើ​ស​ពូជសាសន៍​បាន​បន្ថែម​ថា «​មូលហេតុ​នៅ​ត្រង់​ថា ប្រសិនបើ​មាន​អ្នកជំងឺ​នៅ​លើ​នាវា​នេះ តើ​យើង​ទុក​ឲ្យ​អ្នកជំងឺ​ទាំងនោះ​ស្លាប់​នៅ​លើ​នាវា​នេះ បន្ទាប់​ទៅ​សាកសព តើ​ត្រូវ​ទំលាក់​ចោល​ក្នុង​ទឹកសមុទ្រ ឬ​ក៏​ទុក​នៅ​លើ​នាវា​នេះ? នេះ​ជា​បញ្ហា​ដែល​ត្រូវ​ឃើញ​អំពី​ទទួលខុសត្រូវ​របស់​ពិភពលោក ក៏​ដូច​ជា ការ​ទទួលខុសត្រូវ​របស់​យើង ក្នុង​ឋានៈ​ជា​សហគមន៍​សមាជិក​នៃ​សហ​គម​អន្ដរជាតិ ដែល​ទទួលខុស ត្រូវ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​បញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស ក៏​ដូច​សហគមន៍​អន្ដរជាតិ ពេល​នេះ​មិនមែន​ជា​ពេល​ភ័យ​ខ្លាច មិនមែន​ជា​ពេល​ត្រូវការ​រើសអើង​ទេ ដែល​ជា​ត្រូវ​រូប​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម មនុស្ស​នៅ​លើ​នាវា ខណៈ​ប្រទេស​ជា​ច្រើន​បាន​ជួប​ប្រទះ​បញ្ហា​ទាំងនេះ​។

សម្ដេច​រៀបរាប់​ថា ប្រសិនបើ​សម្ដេច​មក​ទទួល​ប្រជាពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​រហូត​ដល់​៤១ នៅ​លើ​នាវា បែប​ជា​ជួប​គ្រោះថ្នាក់​ដល់​សម្ដេច វា​នឹង​សាក​សមពលី​កម្ម​ដែល​សម្ដេច​ធ្វើ​ដើម្បី​មនុស្ស​សញ្ញា​ជាតិ​ផង​ដែរ​។ តើ​ឲ្យ​យើង​និយាយ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​អ្វី​ទៅ? ប្រសិនបើ​សិទ្ធិ​រស់រាន​មានជីវិត មិន​ត្រូវ​បាន​គោរព​ផង​នោះ? កម្ពុជា យក​ការ​ទទួលខុសត្រូវ​មួយ​លើ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ជា​ចំបង​។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ទៀត​ថា ដំបូង​បំផុត​ត្រូវ​គោរព​សិទ្ធិ​មនុស្ស បើ​ការ​រស់រាន​មានជីវិត​របស់​មនុស្ស ដែល​មាន​ជាង​២០០០​នាក់ នៅ​លើក​នាវា ដែល​មាន​រហូត​ទៅ​ដល់​៤១​សញ្ញា​ជាតិ​។ ហើយ​ពេល​នេះ កម្ពុជា​បាន​ធ្វើ​នៅ​កិច្ចការ​ដែល​ទាក់ទង​នឹង​ដំណើរការ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​មិន​ត្រូវ​បាន​គេ​រើសអើង និង​សិទ្ធិ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ ដោយ​សុវត្ថិភាព​បំផុត​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​អរគុណ​ពលរដ្ឋ​កម្ពុជា ដែល​បាន​លើកទឹកចិត្ត​គ្រាំ​ទ្រ​ទៅ​ដល់​ការ​សម្រេចចិត្ត​របស់​សម្ដេច ក្នុង​ការ​ឲ្យ​នាវា​នេះ​បាន​ចូល​មក​កាន់​ទឹកដី​កម្ពុជា​។ សម្ដេច​ថា ការ​ឲ្យ​ចូល​នាវា​នេះ​ចូល​បាន​ធ្វើ​ពលរដ្ឋ​៤១​សញ្ញា​ជាតិ​បាន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ដើម្បី​ជួបជុំ​គ្រួសារ មិន​មានការ​ភ័យ​ខ្លាច​ឡើយ​។

បន្ថែម​ពី​នេះ នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បើ​ឱកាស​ឲ្យ​អ្នក​នៅ​លើ​នាវា ចាក់ចេញ​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​កន្លែង​ផ្សេង​ៗ​ទៀត ហើយ​សម្ដេច នឹង​រៀបចំ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បី​ឲ្យ​ពួក​គាត់​ដើរ​កម្សាន្ដ​ឲ្យ​សប្បាយ​រីករាយ​នៅ​កម្ពុជា​។ ជា​ពិសេស សណ្ឋាគារ និង​អ្នក​លក់ដូរ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត មិន​ត្រូវ​រើសអើង​ពួក​គាត់​ឡើយ​។
ក្នុង​សន្និសីទ​នោះ​ដែរ នាយក​រដ្ឋមន្ដ្រី​សង្ឃឹមថា ពលរដ្ឋ​កម្ពុជា នឹង​ទទួលយក​ការ​ទទួល ខុស​ត្រូវ​ណាមួយ​ក្នុង​ឋានៈ​ជា​អ្នក​បាន​ចូលរួម​ចំណែក ដើម្បី​លើក​ស្ទួយ​ដល់​សិទ្ធិ​រស់រាន​មា ន​ជីវិត សិទ្ធិ​ដើរហើរ​ដោយ​សេរី និង​សិទ្ធិ​មិន​ត្រូវ​បាន​គេ​រើសអើង​។ បើសិន​មាន​ពលរដ្ឋ​កម្ពុជា​នៅ​លើ​នាវា តើ​មាន​យ៉ាងណា​ដែរ? ទៅ​ដល់​កន្លែង​មួយ​គេ​បដិសេធ​បែប​នេះ ។

ឆ្លៀតឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា លើក​ឡើង​ទៀត​ថា កម្ពុជា​​បន្ដ​ចូលរួម​ជាមួយ​សហគមន៍​អន្ដរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ដែល​កម្ពុជា អាច​ធ្វើ​ទៅ​បាន​ដូច​ករណី មនុស្ស​នៅ​លើ​នាវា​នា​ពេល​នេះ​ចឹ​ង​។ សូម​ជម្រាប​ថា នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​គ្រឿង ឈ្មោះ​ថា MS Westerdam របស់​សហរដ្ឋអាមេរិក ដែល​ផ្ទុះ​ភ្ញៀវ​ទេសចរណ៍ ២,២៥៧​នាក់ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ បាន​ចូល​មក​ដល់​កំពង់​ផែ​ក្រុងព្រះសីហនុ​។ នាវា​ទេសចរណ៍​របស់​អា​មេ​រិ​ក​ដ៏​ធំ​នេះ បាន​ស្នើ​សុំ​ចុះ​ចត​នៅ​តាម​ប្រទេស និង​កោះ​ចំនួន​៦​មក​ហើយ តែ​ត្រូវ​បដិសេធ​មិន​ឲ្យ​ចូល​ចត ដោយសារ​ភ័យ​ខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុកមេរោគ​កូ​រូ​ណា​ថ្មី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ