បើ​អ្នក​មិន​ទុក​ពេល​ធ្វើ​រឿង​ទាំង​៤​នេះ​រាល់ថ្ងៃ​ទេ អ្នក​គ្មាន​ថ្ងៃ​ជោគជ័យ​ឡើយ


ភាព​ជោគជ័យ​មិន​អាច​កើត​មាន​ឡើង​ក្នុង​រយៈពេល​តែ​មួយ​ពព្រិច​ភ្នែក​ទេ ប៉ុន្តែ​មានរឿង​ខ្លះ​អ្នក​អាច​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ធានា​ថា​អ្នក​អាច​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​បាន ។ មហាសេដ្ឋី​ល្បី​ៗ​ដូច​ជា​លោក អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Google និង Facebook សុទ្ធតែ​គិត​ថា​ភាព​ជោគជ័យ​ប្រៀប​បានជា​គោលដៅ​ដែល​តម្រូវ​ឲ្យ​មនុស្ស​ព្យាយាម​សម្រេច​វា​ជា​រៀងរាល់ថ្ងៃ ។ ហើយ​គន្លឹះ​ក្នុង​ការ​សម្រេច​គោលដៅ​នេះ​គឺ​ភាព​អត់ធ្មត់ និង​ការ​ប្តេជ្ញា ។ ខាងក្រោម គឺជា​រឿង​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទទួល​បាន​ជីវិត​ដែល​ជោគជ័យ​៖

១. អាន​សៀវភៅ​ដែល​មិន​ពាក់ព័ន្ធ​ទាំងស្រុង​នឹង​មុខរបរ​របស់​អ្នក​៖
ការ​អាន​ប្រៀប​បានជា​វិធី​ដែល​ងាយ​ជាងគេ​ក្នុង​ការ​ដក​បទ​ពិសោធន៍​នានា​ពី​មនុស្ស​ដទៃ និង​ផ្តល់​ជា​ជំនាញ​ផ្សេង​ៗ​ដែល​ជួយ​ដល់​អ្នក​ក្នុង​នាម​ជា​អ្នកដឹកនាំ ។ ប៉ុន្តែ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ពង្រីក​ចំណេះដឹង​របស់​អ្នក​ឲ្យ​ហួស​ពី​អ្វី​ដែល​អ្នក​បានដឹង​ស្រាប់ ។

២. ធ្វើ​អ្វី​ដែល​អ្នក​ធ្លាប់តែ​ខ្លាច​៖
ការ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​អ្វីមួយ​ដែល​អ្នក​ធ្លាប់តែ​ខ្លាច​ធ្វើ​ជា​មុខសញ្ញា​បង្ហាញ​ថា​អ្នក​កំពុង​តែ​អភិវឌ្ឍន៍​ខ្លួន​ហើយ ។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្តការ​និយាយ​ជា​សាធារណៈ អ្នក​អាច​ចាប់ផ្តើម​ពី​ការ​រៀន​និយាយ​ដូច​ជា​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ស្ថាប័ន​ការងារ​ជាដើម ។ ទោះជា​វា​ពិបាក​ពេល​ដែល​អ្នក​ធ្វើ​វា​ដំបូង​ពិតមែន​ក្តី អ្នក​នឹង​ចាប់ផ្តើម​ក្លាហាន​ឡើង​នៅ​ពេល​ក្រោយ​ៗ ។

៣. ធ្វើ​លំ​ហាត់ប្រាណ ៖
យោង​ទៅ​តាម​លោក ថម ខូ​លី (Tom Corley) ដែល​បាន​ចំណាយពេល ៥​ឆ្នាំ​ដើម្បី​សិក្សា​ពី​អ្នក​មានបាន​ឲ្យ​ដឹង​ថា អ្នកមាន​តែងតែមាន​ចំណុច​ដូច​គ្នា​មួយ​គឺ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ព្រោះ​មនុស្ស​ដែល​មាន​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​ភាគច្រើន​មាន​ភាព​ឆ្លាត​វៃ ការ​ប្តេជ្ញា និង​ជំនឿ​ចិត្ត ព្រមទាំង​កម្លាំង​ច្រើន​ជាង​អ្នក​ដទៃ​ដល់​ទៅ ២០% ។

៤. ទុក​ពេល​ដើម្បី​នឹក​ពី​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​៖
ការ​មិន​អត់ឱន ឬ​ការ​រក្សា​កំហឹង​ទៅ​កាន់​ដៃគូ​ប្រកួតប្រជែង ឬ​មនុស្ស​ដែល​ចាំតែ​រិះគន់​អ្នក​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​ស្មារតី​របស់​អ្នក ព្រមទាំង​រារាំង​អ្នក​មិន​ឲ្យ​សម្រេច​គោលដៅ​ធំ​ៗ​បាន​ទៀត​ផង ។ តែ​ប្រសិនបើ​អ្នក​អាច​ទទួលស្គាល់​ពួក​គេ ថា​អាច​ជំរុញ​ទឹកចិត្ត​អ្នក​កាន់តែ​ខ្លាំង​ដើម្បី​បង្ហាញ​ពី​សមត្ថភាព និង​លទ្ធផល​ការងារ​របស់​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ