ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាប់គុក​៣​លើកហើយគាត់អត់រាង​ បញ្ចូល​ចូល​​គុក​​វិញ​ជា​លើក​​ទី​​៤

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អតីត​ទណ្ឌិត​ម្នាក់​ដែល​មាន​ប្រវត្តិ​ធ្លាប់​ដេក​គុក​ចំនួន​៣​លើក​​ ដោយសារ​រពឹសដៃ«​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​» ពេល​នេះ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ចូល​គុក​ជា​លើក​ទី​៤ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ នៅ​ខាង​មុខ​ផ្ទះសំណាក់​មួយ​កន្លែង ​​ក្នុងភូមិ​កម្មករ…

ខេត្តបាត់ដំបង ​៖ អតីត​ទណ្ឌិត​ម្នាក់​ដែល​មាន​ប្រវត្តិ​ធ្លាប់​ដេក​គុក​ចំនួន​៣​លើក​​ ដោយសារ​រពឹសដៃ«​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​» ពេល​នេះ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ចូល​គុក​ជា​លើក​ទី​៤ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ នៅ​ខាង​មុខ​ផ្ទះសំណាក់​មួយ​កន្លែង ​​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយសារ​តែ​ជន​នេះ​មិន​រាងចាល ហើយ​បាន​ធ្វើ​សកម្មភាព​«​ឆក់​ខ្សែ​ក​» អ្នកដំណើរ​ជា​ថ្មី​ម្ដង​ទៀត​។

អធិការ​ក្រុង​បាត់ដំបង លោក​ឆាង វណ្ណ​ឆៃ បាន​ឲ្យ​ដឹង​ថា អតិ​ត​ទណ្ឌិត ដែល​កម្លាំង​របស់​លោក​តាម​ចាប់​ខ្លួន​បានជា​ថ្មី​នេះ ឈ្មោះ ព្រហ្ម ជីវ៉ា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។ ជន​នេះ ​ត្រូវ​បាន​មន្ត្រី​ជំនាញស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់​ពី​មានការ​សង្ស័យ​ថា បាន​រួមដៃគ្នា ជាមួយ​និង​បក្ស​ពួក​ម្នាក់​ទៀតជិះ​ម៉ូតូ​ធ្វើ​សកម្មភាព «​ឆក់​ខ្សែ​ក​» នារី​ម្នាក់​ឈ្មោះខេន ស្រី​ណា​ន ភេទ​ស្រី​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សី​ម៉ា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។

មុន​ពេល​ត្រូវ​ឃាត់ខ្លួន​ប្រហែល​១​ម៉ោង ពេល​នាង​កំពុង​ធ្វើ​ដំណើរ​ដល់​ចំណុច​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។ លោក​អធិការ​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ កម្លាំង​ជំនាញ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​​ម្នាក់​នេះ រីឯ​បក្សពួក​ម្នាក់​ទៀត កំពុង​គេចខ្លួន​ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ពេល​​សួរនាំ អតិ​ត​ទណ្ឌិត​រូប​នេះ ហាក់​មិន​ព្រម​សារភាព​ទ​ទូល​ស្គាល់​កំហុស​ទេ បើ​ទោះជា​មានការ​ចង្អុល​បង្ហាញ​ពី​ជន​រង​គ្រោះ​អំពី​ភិនភាគ​ចំ​ៗ​មុខ​យ៉ាងណា​ក្ដី​ ។ នារី​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នាង​បាន​ស្គាល់​ភិនភាគ​ជន​នេះ ​និង​បក្សពួក​ម្នាក់​ទៀត នៅ​ពេល​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​សកម្មភាព​«​ឆក់​យក​ខ្សែ.​ក​» របស់​នាង ពេល​កំពុង​ធ្វើ​ដំណើរ​ដែរ​។ ខ្សែ.​ក​ដែល​ជន​នេះ​និង​បក្សពួក​ឆក់​យក​ទៅ​នោះ ជា​ខ្សែ.​ក​មាស​មាន​ទម្ងន់​​៧​ជី​។

បើ​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ជន​ដៃដល់​ឈ្មោះ ព្រហ្ម ជីវ៉ា មាន​ប្រវត្តិ​ធ្លាប់​ជាប់គុក​ចំនួន​៣​លើក​កន្លង​មក​ហើយពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) តែ​ជន​នេះ​ មិន​ព្រម​រាងចាល​ទេ នៅ​តែ​ចិញ្ចឹមចិត្ត​ប្រព្រឹត្ត​បទល្មើស​ដដែល​នេះ​ទៀត ក្រោយ​ពេល​ចេញពី​គុក​។ ជន​នេះ ​នៅ​តែ​ស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់​សមត្ថកិច្ច​ជំនាញ​ដដែល ដោយសារ​តែ​សកម្មភាព​ទុច្ចរិត​របស់​ជន​នេះ រហូត​ត្រូវ​បាន​ចាប់ខ្លួន​ជា​ថ្មី និងជា​លើក​ទី​៤ ក្នុង​បទ​ល្មើស​​ដដែល​ៗ​។

បើ​ទោះជា​អតិ​ត​ទណ្ឌិត​រូប​នេះ បាន​ព្យាយាម​លាក់បាំង​នូវ​ទ​ង្វើ​របស់​ខ្លួន​យ៉ាងណា​ក្ដី ប៉ុន្តែ​បើ​តាម​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបងបាន​ប្រាប់​ថា ដោយ​យោង​លើ​ការ​ចង្អុល​បង្ហា​អំពី​ភិនភាគ ពី​ជន​រង​គ្រោះ និងយោង​លើ​ជន​នេះ ​ជា​មុខសញ្ញា​ដែល​គួរ​ឲ្យ​សង្ស័យ​បំផុត ទើប​លោក​ព្រះរាជអាជ្ញា និង លោក​ស្នងការ​ខេត្ត បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន​ជន​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​សាកសួរ និង តាម​ស្វែងរក​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ ។

អត្ថបទសរសេរ ដោយ