ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​ព្រមាន​នៃជំងឺ​រលាក​ស្រោម​បេះដូង

4 ឆ្នាំ មុន

ជំងឺ​រលាក​ស្រោម​បេះដូង​បង្ក​ឲ្យ​មានការ​ឈឺទ្រូង និង​ឡើង​សីតុណ្ហភាព​ខ្ពស់ (​គ្រុនក្តៅ​) ។ វា​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ វា​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ច្រើន​។ ចូរ​ទទួល​បាន​ដំបូន្មាន​វេជ្ជសាស្ត្រ​ពី​គ្រូពេទ្យ​របស់​អ្នក ប្រសិនបើ​អ្នក​មានការ​ឈឺទ្រូង​ញឹកញាប់​។ សូម​ទៅ​ជួប​គ្រូពេទ្យ…

ជំងឺ​រលាក​ស្រោម​បេះដូង​បង្ក​ឲ្យ​មានការ​ឈឺទ្រូង និង​ឡើង​សីតុណ្ហភាព​ខ្ពស់ (​គ្រុនក្តៅ​) ។ វា​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ វា​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ច្រើន​។ ចូរ​ទទួល​បាន​ដំបូន្មាន​វេជ្ជសាស្ត្រ​ពី​គ្រូពេទ្យ​របស់​អ្នក ប្រសិនបើ​អ្នក​មានការ​ឈឺទ្រូង​ញឹកញាប់​។

សូម​ទៅ​ជួប​គ្រូពេទ្យ ឬ​មជ្ឈមណ្ឌល​បេះដូង​របស់​អ្នក ប្រសិនបើ​អ្នក​ឈឺទ្រូង ៖

  1. ឈឺ​មុត​ស្រួច ឬ​ចាក់​ដោត​ខ្លាំង
  2. កាន់តែ​ធ្ងន់​នៅ​ពេល​អ្នក​ដកដង្ហើម​យ៉ាង​ជ្រៅ ឬ​គេង​លក់
  3. ជួនកាល ការ​រលាក​ស្រោម​បេះដូង អាច​មាន​អារម្មណ៍​ដូច​ជា​ឈឺចាប់​ខ្លាំង ឬ​ក៏​វា​អាច​កើតឡើង​បន្តិច​ម្តង​ៗ
  4. អ្នក​ក៏​អាច​មាន​អារម្មណ៍​ថា​ក្តៅ និង​ញើស
  5. ដង្ហើម​ខ្លី ឈឺចាប់ ឈឺក្បាល ឬ​មិនសូវ​មាន​ផាសុកា​ភាព​។
    ជា​រឿយ​ៗ វា​កើតឡើង​បន្ទាប់​ពី​ការ​បង្ក​រោគ​ដោយ​វីរុស ដូច​ជា​ឈឺបំពង់ក ឬ​គ្រុនផ្តាសាយ​។

ពេល​ទៅ​ជួប​គ្រូពេទ្យ គ្រូពេទ្យ​នឹង​ស្តាប់​បេះដូង​របស់​អ្នក (​ការ​រលាក​ស្រោម​បេះដូង​អាច​ប្តូរ​សំលេង​បាន​)​។

ដើម្បី​បញ្ជាក់​ពី​ជំងឺ​រលាក​ស្រោម​បេះដូង គ្រូពេទ្យ​អាច​នឹង ៖

  1. ធ្វើតេស្ត​ឈាម​ខ្លះ​ៗ
  2. ថតកាំរស្មីអ៊ិច អេ​ឡិច​ត្រូ​និក (ECG) ឬ​អេកូ​ក្រូ​ស្កា​ក្រាម​នៅ​ក្នុង​មន្ទីរពេទ្យ​។

ការ​ព្យាបាល​ជំងឺ​រលាក​ស្រោម​បេះដូង
អ្នក​នឹង​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ហើយ​អ្នក​គួរតែ​មាន​អារម្មណ៍ល្អ​ប្រសើរ​ក្នុង​រយៈពេល​ពី ១ ទៅ ២ ស​ប្តា​ហ៍​។

ការ​អង្គុយ ឬ​អោន​ទៅ​មុខ ក៏​អាច​ជួយ​បន្ធូរ​ការ​ឈឺចាប់​បាន​ខ្លះ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ