ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ្លើតភ្លើន​នឹង​អំពើអាក្រក់ គួរ​គិតដល់​ការ​វិនាស​នៃ​ពិភពលោក

4 ឆ្នាំ មុន

សត្វលោក​មិន​គួរ​ញុំ​ា​ង​ចិត្ត​ឲ្យ​លិចលង់​ទៅ​ក្នុង​អំពើ​ទុច្ចរិត​ផ្សេង​ៗ គួរ​គិតពិចារណា​ដល់​គ្រោះថ្នាក់ ការ​វិនាស​អន្តរធាន​របស់​ពិភពលោក ដែល​ទុកជា​ផ្ទះសំបែង ជា​គុហា ឬ​ជា​អន្លង់​របស់​យើង​គេ ដែល​យើង​ត្រូវ​តែ​កើត ត្រូវ​តែ​នៅ​អាស្រ័យ គេច​រត់​ចៀស​ចេញ​មិន​រួច​ជា​ដាច់ខាត ។…

សត្វលោក​មិន​គួរ​ញុំ​ា​ង​ចិត្ត​ឲ្យ​លិចលង់​ទៅ​ក្នុង​អំពើ​ទុច្ចរិត​ផ្សេង​ៗ គួរ​គិតពិចារណា​ដល់​គ្រោះថ្នាក់ ការ​វិនាស​អន្តរធាន​របស់​ពិភពលោក ដែល​ទុកជា​ផ្ទះសំបែង ជា​គុហា ឬ​ជា​អន្លង់​របស់​យើង​គេ ដែល​យើង​ត្រូវ​តែ​កើត ត្រូវ​តែ​នៅ​អាស្រ័យ គេច​រត់​ចៀស​ចេញ​មិន​រួច​ជា​ដាច់ខាត ។

ជា​ធម្មតា​អ្នក​នៅ​ក្នុងផ្ទះ​ដែល​ចាក់សោ​ជាប់​មាំមួន ហើយ​ប្រហែសធ្វេស​មិន​នឹកនា​ដល់​គ្រោះថ្នាក់​គិតតែ​ដេក​សប្បាយ​ក្នុងផ្ទះ​នោះ បណ្ដោយ​សតិ​ស្មារតី​ឲ្យ​វង្វេង​ភ្លេច​បាត់​កូនសោ ដល់​វេលា​ភ្លើង​ឆេះ​ផ្ទះ ស្រាប់តែ​ភ័យ​ញ័រ​ចំប្រប់​ស្លុត​ព្រលឹង​រត់​ស្រែក​អន្ទះសា​ឆ្លេឆ្លា​ទទួល​ទុក្ខសោក​យ៉ាង​មហិមា ដរាប​ដល់​ភ្លើង​ឆេះ​ខ្ទេចខ្ទី​ប្រកាច់​ស្លាប់​ក្នុង​គំនរ​ភ្លើង​នោះ​គួរ​ឱ្យ​សង្វេគ ។

មាន​ឧបមា​យ៉ាងណា ពួក​សត្តនិករ​ក្នុង​លោក ដែល​ងោក​ងក់​ស្លុះ​ស្លុង​គំនិត​ក្នុង​អំពើ​ទុច្ចរិត​ផ្សេង​ៗ មិន​បាន​នឹក​ដល់​គ្រោះថ្នាក់​ប្រចាំជីវិត​ទេ គិតតែ​សប្បាយ​ហួសហេតុ ខុស​លំនាំ​អ្នកប្រាជ្ញ​ក៏​ដូច្នោះ​ដែរ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ