ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ធម្មជាតិ​4​យ៉ាង​ជួយ​ឱ្យ​ធ្មេញ​ស​ស្អាត

11 ឆ្នាំ មុន

ការ​ធ្វើ​ឱ្យ​ធ្មេញ​ពណ៌​ស​ស្អាត​គឺជា​កិច្ចការ​មួយ​ដែល​ទន្តពេទ្យ​អាច​ជួយ​បាន ប៉ុន្តែ​ជម្រើស​នេះ​ទាមទារ​ឱ្យ​មានការ​ចាយប្រាក់​អស់​ច្រើន ។ ទោះជា​យ៉ាងណា គេ​អាច​ជ្រើសរើស​ជម្រើស​មួយ​ផ្សេង​ទៀត​ដែល​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​នោះ​គឺ​វី​ធី​សម្អាត​តាម​ធម្មជាតិ​៤​យ៉ាង ៖

ការ​ធ្វើ​ឱ្យ​ធ្មេញ​ពណ៌​ស​ស្អាត​គឺជា​កិច្ចការ​មួយ​ដែល​ទន្តពេទ្យ​អាច​ជួយ​បាន ប៉ុន្តែ​ជម្រើស​នេះ​ទាមទារ​ឱ្យ​មានការ​ចាយប្រាក់​អស់​ច្រើន ។ ទោះជា​យ៉ាងណា គេ​អាច​ជ្រើសរើស​ជម្រើស​មួយ​ផ្សេង​ទៀត​ដែល​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​នោះ​គឺ​វី​ធី​សម្អាត​តាម​ធម្មជាតិ​៤​យ៉ាង ៖

១- សម្បក​ចេកទុំ ៖
ចេក​ត្រូវ​បាន​គេ​ចាត់ទុកជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​រាប់​ចាប់ពី​សាច់​ដល់​សម្បក ។ នេះ​ក៏​ព្រោះ វា​ផ្ទុក​ទៅ​ដោយ​សារធាតុចិញ្ចឹម​ច្រើន​មុខ ។ យោង​តាម អ្នកជំនាញ សម្បកចេក​អាចយ​កមក​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​ធ្មេញ​សបាន ។ វិធី​ប្រើ​គឺ​ត្រូវ​យក​វា​ទៅ​ដុសខាត់​លើ​ធ្មេញ​ប្រហែល​ពី​១-២​នាទី ២​ដង​ក្នុង​មួយ​ថ្ងៃ ។ សារធាតុ​រ៉ែ​ក្នុង​សម្បកចេក​មាន​ដូច​ជា ប៉ូ​តា​ស្យូ​ម ម៉​ង់​កា​ណែ​ស និង​ម៉ាញេស្យូម​នឹង​ជួយ​ឱ្យ​ធ្មេញ​មាន​ពណ៌​ស​ស្អាត ។ សូម​បញ្ជាក់​ថា សម្បក​ក្រូចពោធិ៍សាត់​ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា​នេះ
ដែរ ។

២- ផ្លែ​ស្ត្រ​បឺ​រី ៖
ចូរ​យក​ស្ត្រ​បឺ​រី​១-២​ផ្លែ រួច​កិន​ឱ្យ​ម៉ដ្ឋ ហើយ​យក​ជូត​លើ​ធ្មេញ​ទុក​ចោល​២-៣​នាទី ។ បន្ទាប់​មក​ខ្ពុរមាត់​ជាមួយ​ទឹក​ធម្មតា​ឬ​ដុស​សម្អាត​ដោយ​ច្រាស់ ។ ស្ត្រ​បឺ​រី​សម្បូរ​ទៅ​ដោយ​ម៉ា​លិច​អាស៊ីត​ដែល​ជួ​ួ​យ​ឱ្យ​ធ្មេញ​ពណ៌​ស ។ សារធាតុ​សរសៃ​ជួយ​កម្ចាត់​បាក់តេរី​ចេញពី​មាត់​និង​ធ្មេញ ។

៣- មើម​ការ៉ុត ៖
ការ៉ុត​ឆៅ​មាន​ប្រសិទ្ធភាព​ជួយ​សម្អាត​កំណកកំបោរ​ចេញពី​ធ្មេញ ធ្វើ​ឱ្យ​ធ្មេញ​ស​ស្អាត​ដូច​ធម្មជាតិ ។ ចូរ​លាង​ទឹក​ឱ្យ​ស្អាត​រួច​ទទួលទាន​ទាំង​ឆៅ ។ វិធី​មួយទៀត គឺ​គេ​អាច​យក​វា​ទៅ​ដុស​លើ​ធ្មេញ ។

៤- បញ្ឈប់​ការ​ជក់បារី ៖
បោះបង់​ចោលការ​ជក់បារី​មិន​ត្រឹមតែ​ជួយ​ឱ្យ​ធ្មេញ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​ជា​ទូទៅ​ទៀត​ផង ។

៥- ចូរ​ប្រើ​បំពង់​បឺត​នៅ​ពេល​ទទួលទាន​ភេសជ្ជៈ​ក្តៅ​ឬ​ត្រជាក់​ខ្លាំង ៖
ការ​ទទួលទាន​ភេសជ្ជៈ​ក្តៅ​ឬ​ត្រជាក់​ខ្លាំង​ដោយ​ផ្ទាល់មាត់​ពិតជា​មិនល្អ​សម្រាប់​សុខភាព​ធ្មេញ ។ ផ្ទុយ​មក​វិញ​ការ​ទទួលទាន​តាម​រយៈ​បំពង់​បឺត​តូច​ៗ​គឺ​អាច​កាត់​បន្ថយ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ទៅ​លើ​ធ្មេញ​ពី​សំណាក់​ភេសជ្ជៈ​ក្តៅ​ឬ​ត្រជាក់​ខ្លាំង ៕